ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាយការណ៍​…​សមត្ថកិច្ច​​រក​មិនឃើញ  ស្រាប់តែ​សព​ទៅដល់​​ផ្ទះ​បាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ មិនដឹង​ថា​បុក​ជាមួយ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ទេ តែ​មានការ​សង្ស័យ​ថា​បុក​ជាមួយ​រថយន្ត​ពីក្រោយ ហើយ​ក្រុម​គ្រួសារ​ដឹក​សព​យក​ទៅ​ផ្ទះ​ភ្លាម​ៗ​ផងដែរ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ មិនដឹង​ថា​បុក​ជាមួយ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ទេ តែ​មានការ​សង្ស័យ​ថា​បុក​ជាមួយ​រថយន្ត​ពីក្រោយ ហើយ​ក្រុម​គ្រួសារ​ដឹក​សព​យក​ទៅ​ផ្ទះ​ភ្លាម​ៗ​ផងដែរ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ ៣០​ម៉ែត្រ​កែង​ផ្លូវជាតិ​លេខ​៣ ចំងាយ​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​នៅ​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌដង្កោ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទឹក សុខ​លី​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ស្រែ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៦​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១C-១១៤០ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជន​រង​គ្រោះ​ដេក​ដួល​នៅ​លើ​ថ្នល់ ហើយ​ជន​រង​គ្រោះ​មាន​ស្នាម​រយះ​មុខ​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​ផ្នែក​កាង និង​ក្បាល​ម៉ូតូ ក៏​ប៉ុន្តែ​កង់​ម៉ូតូ​មិន​មាន​រង​ការ​ខូចខាត​ឡើយ មិនដឹង​បុក​ជាមួយ​អ្វី​នោះ​ទេ តែ​គេ​សង្ស័យ​ថា​បាន​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ពីក្រោយ ហើយ​រថយន្ត​បើក​ចេញ​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​នោះ​ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ​ក៏​បាន​ដឹក​សព​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ចំណែក​ម៉ូតូ​ត្រូវ​បាន​បងប្អូន​ជិះ​យក​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ផង​ដែរ​។

ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​វិញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប្រាប់​ពី​ហេតុការណ៍​ខាងលើ​រួច​មក ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដើរ​រក​ចុះឡើង​ៗ​ជា​ច្រើន​ដង​តែ​រក​មិនឃើញ លុះ​ប្រមាណ​ជាង​២​ម៉ោង ទើប​សមត្ថកិច្ច​ដឹង​ថា សព​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ផ្ទះ​បាត់​ហើយ ។

ដោយហេតុ​ការណ៍​ខាងលើ​មិនមែន​កើតឡើង​ក្នុង​ទឹកដី​របស់​ខ្លួន ទើប​កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ បាន​ប្រគល់​ករណី​ខាងលើ​នេះ​ទៅ​ឱ្យ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ដើម្បី​ចុះ​វាស់វែង​កន្លែង​កើតហេតុ​ខាងលើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ