ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី ដេ​វីត ដឹក​ដៃ​ទេព បូ​ព្រឹក្ស ចេញពី​ផលិតកម្ម​ហង្ស​មាស​ឬ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​រ៉េ​ប​ដែល​ជា​ដៃគូ​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​កញ្ញា​ទេព បូ​ព្រឹក្ស គឺ​លោក​ជី ដេ​វីត ខណៈ​ស្ងាត់​ព័ត៌មាន​មួយ​រយៈ​ទទួល​ដំណឹង​ថា លោក​មាន​បញ្ហា​រកាំ​រកូស​​ជាមួយ​ផលិតកម្ម​ហង្ស​មាស​។ ទន្ទឹម​នេះ​ធ្លាយ​ដំណឹង​ទៀត​ថា លោក​ចាក​ចេញពី​ហង្ស​មាស​ហើយ ដោយ​លែង​ទទួល​ការងារ​ទៀត​ក្រោយ​ហេតុផល​ចរចា​មិន​ទទួល​បាន​សញ្ញា​ល្អ ។…

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​រ៉េ​ប​ដែល​ជា​ដៃគូ​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​កញ្ញា​ទេព បូ​ព្រឹក្ស គឺ​លោក​ជី ដេ​វីត ខណៈ​ស្ងាត់​ព័ត៌មាន​មួយ​រយៈ​ទទួល​ដំណឹង​ថា លោក​មាន​បញ្ហា​រកាំ​រកូស​​ជាមួយ​ផលិតកម្ម​ហង្ស​មាស​។ ទន្ទឹម​នេះ​ធ្លាយ​ដំណឹង​ទៀត​ថា លោក​ចាក​ចេញពី​ហង្ស​មាស​ហើយ ដោយ​លែង​ទទួល​ការងារ​ទៀត​ក្រោយ​ហេតុផល​ចរចា​មិន​ទទួល​បាន​សញ្ញា​ល្អ ។

លោក​ដេ​វីត សាង​ស្នាដៃ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​ទីផ្សារ​សម្តែង​ក្នុង និង​ក្រៅ​ស្រុក​មមាញឹក​គួរ​ឲ្យ​កត់សម្គាល់ ។ ប្រសិនជា​ដំណឹង​ថា ចាក​ចេញពី​ហង្ស​មាស​កើតឡើង​ពិត​មែន អ្នកគាំទ្រ​មួយ​ចំនួន​សម្តែង​ការ​សោកស្តាយ​ដែល​តារា​លំដាប់​យុវវ័យ​រូប​នេះ​បាត់​ឱកាស​​សាង​ឈ្មោះ​ក្នុង​ផលិតកម្ម​ល្បី​។ ជា​រឿង​ភ្ញាក់ផ្អើល ក្រោយ​ល្បីឈ្មោះ​ខ្លាំង​នៅ​ហង្ស​​​មាស និង​រក​ប្រាក់​បាន​ច្រើន​ពី​កម្មវិធី​ប្រគំ​តន្ត្រី​នានា ស្រាប់តែ​ធ្លាយ​ព័ត៌មាន​ថា លោក​ចេញពី​ផលិតកម្ម​នោះ​ហើយ ។

ការ​លេចឮ​ថា​លោក​បាន​ដើរ​ចេញពី​ផលិតកម្ម​នេះ​រយៈពេល​បី​ខែ​មក​ហើយ ដោយសារ​តែ​បញ្ហា​ដុកដាន់​ពី​ថ្នាក់លើ និង​បង្ខំ​ឲ្យ​ធ្វើ​ភ្លេង លឿន​ៗ សម្រាប់​បទ​របស់​ខ្លួន ខណៈ​ដែល​ហង្ស​មាស​មិន​ព្រម​បន្ត​កិច្ចសន្យា​ថែម​ទៀត​នោះ ។ លោក​បាន​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​​មាស បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រួច​ហើយ ជាក់ស្តែង​លោក​មិន​មាន​បទ​ចម្រៀង​ថ្មី​ចេញ​ទៀត​ទេ ។ ទោះជា​យ៉ាងណា​ក្តី​លោក​នៅ​មាន​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​​ឲ្យ​តារាចម្រៀង​ល្បី​ៗ​មួយ​ចំនួន​ក្នុង​ផលិតកម្ម​ហង្ស​មាស​ជា​បន្តបន្ទាប់​ដដែល ។

បើ​តាម​ប្រភព​មួយ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​មិន​បន្ត​កុងត្រា​ជាមួយ G-Devit ទេ ដោយសារ​តែ​បញ្ហា​ដុកដាន់​ថ្នាក់លើ​ពេក និង​មិន​ស៊ីសង្វាក់​ជាមួយ​តារា​រួម​ផលិត​កម្ម ។ ម្យ៉ាងទៀត​គឺ​បញ្ហា​លើ​អត្ត​ចរិត ដែល​ជាដើម​ចម​ថ្នាក់លើ​ត្រូវ​គិតគូរ និង​មិន​បន្ត​កិច្ច​ជាមួយ​លោក ។ សម្រាប់​បទ​ចម្រៀង​ដែល G-Devit ផលិត​កន្លង​ទៅ ខាង​ផលិត​កម្ម​បាន​បិទ​ចោល​ទាំងអស់ ដោយ​មិន​តម្រូវ​ឲ្យ​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ និង​វិទ្យុ​ហង្ស​មាស ជាដើម​។ ថ្នាក់ដឹកនាំ​ហង្ស​មាស មាន​ជំហរ​មិន​ចង់​ទទួល​រឿង​ឈឺក្បាល​បន្ត​ទៀត​ទេ ។

ដោយឡែក​ដៃគូ​ស្និទ្ធស្នាល​របស់ G-Devit គឺ​កញ្ញា​ទេព បូ​ព្រឹក្ស វិញ ប្រភព​ដដែល​ឲ្យ​ដឹង​ថា នៅ​ជាប់កិច្ចសន្យា ហើយ​នាង​ទំនង​នឹង​ចេញពី​ហង្ស​មាស​នា​ពេល ឆាប់​ៗ​ខាង​មុខ​ដែរ។ ការ​ចាកចេញ​តាម​គ្នា​នេះ​ដោយសារ​ពួក​គេ​កំពុង​មាន​ប្រជាប្រិយភាព ហើយ​អាច​ផលិត​​ចម្រៀង​ផ្សាយ​តាម​យូ​ធូប​វិញ ។

ទោះបីជា​យ៉ាងណា​ក្តី​នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក G-Devit និង​កញ្ញា​ទេព បូ​ព្រឹក្ស បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ