ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! កឹ​ម សុខ ត្រូវ​បាន​ដោះ​លែង​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម សុខ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៧ ខែសីហា​នេះ បាន​ដោះ​លែង​លោក គឹ​ម…

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម សុខ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៧ ខែសីហា​នេះ បាន​ដោះ​លែង​លោក គឹ​ម សុខ អាយុ​៣៨​ឆ្នាំ ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​ជាប់គុក​១៨​ខែ ។

ចំពោះ​ការ​ដោះ​លែង​នេះ​សម្រេច​តាម​សាលដីកា​របស់​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​រក្សា​ការ​អនុវត្ត ការ​ពិន័យ​៨​លាន និង​សងជំងឺចិត្ត សម្តេច​តេ​ជោ ហ៊ុន សែន តាម​រយៈ​មេធាវី​តំណាង​លោក​គី​តិច ចំនួន​៨០០​លាន​រៀល ។

គួរ​បញ្ជាក់​ថា រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សម​១ នាំ​ខ្លួន​ទណ្ឌិត គឹ​ម សុខ អ្នកវិភាគ​នយោបាយ​យក​មក​សាកសួរ​រឿង​ផ្សេង​មួយទៀត តែ​លោក​ព្រះរាជអាជ្ញា​មិន​ទាន់​បាន​ចោទប្រកាន់​នៅឡើយ​ទេ ។ បើ​យោង​ទៅ​តាម​ការ​សម្រេច​ផ្តន្ទាទោស​១៨​ខែ លើ​អ្នកវិភាគ​នយោបាយ គឹ​ម សុខ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លង​មក អ្នកវិភាគ​នយោបាយ​រូប​នេះ​ជិត​បាន​រួច​ផុត​ពី​ទោស​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ តែ​រសៀល​នេះ គឺ​នាំ​មក​សាកសួរ​រឿង​ផ្សេង​មួយទៀត​ដែល​ព្រះរាជអាជ្ញា​មិន​ទាន់​ចោទប្រកាន់ ។

ជនជាប់ចោទ​លោក គឹ​ម សុខ ត្រូវ​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​សម្លាប់​លោក បណ្ឌិត កែម ឡី ។ ជនជាប់ចោទ​លោក គឹ​ម សុខ ត្រូវ​បាន​សាលាឧទ្ធរណ៍​នឹង​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សា​ដីកា​ទុកជា​បានការ​ដដែល ពោល គឺ​ផ្តន្ទាទោស​ជនជាប់ចោទ​លោក គឹ​ម សុខ ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ជាដើម​បណ្ដឹង រដ្ឋប្បវេណី​ចំនួន​៨០០​លាន​រៀល ៕

កែសម្រួលដោយ