ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំ​ចូល​ប្រេង​របស់​ចិន​កំពុង​ចៀស​ការ​ទិញ​ប្រេង​របស់​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ក្នុង​ប្រទេស​ចិន កំពុង​តែ​ជៀសវាង​ការ​ទិញ​ប្រេង​ពី​សហរដ្ឋអាមេរិក ព្រោះតែ​មានការ​ភ័យ​ខ្លាច​ថា ប្រទេស​ចិន​អាច​នឹង​សម្រេចចិត្ត​ដាក់​ប្រេង​ក្នុង​បញ្ជី​ផលិតផល​ជាប់ពន្ធ​វិញ ខណៈ​ដែល​កំពុង​ស្ថិត​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ។ ទិន្នន័យ​របស់ Thomson…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ក្នុង​ប្រទេស​ចិន កំពុង​តែ​ជៀសវាង​ការ​ទិញ​ប្រេង​ពី​សហរដ្ឋអាមេរិក ព្រោះតែ​មានការ​ភ័យ​ខ្លាច​ថា ប្រទេស​ចិន​អាច​នឹង​សម្រេចចិត្ត​ដាក់​ប្រេង​ក្នុង​បញ្ជី​ផលិតផល​ជាប់ពន្ធ​វិញ ខណៈ​ដែល​កំពុង​ស្ថិត​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ។

ទិន្នន័យ​របស់ Thomson Reuters Eikon បាន​បង្ហាញ​ថា ចាប់ពី​ដើមខែ​សីហា​មក មិន​មាន​នាវា​ដឹក​ប្រេង​ឆៅ​ពី​សហរដ្ឋអាមេរិក​មួយ​ឡើយ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​ចិន​ធ្លាប់តែ​នាំ​ចូល​ប្រេង​ប្រមាណ ៣០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​ពី​សហ​រដ្ឋ​អាមេ​រិក កាលពី​ខែមិថុនា និង​កក្កដា ។

សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន បាន​ជាប់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ប្រេង​ឆៅ​មិន​ជាប់​ក្នុង​បញ្ជី​ផលិតផល​ជាប់ពន្ធ​របស់​ប្រទេស​ចិន ដែល​បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ឡើយ ។

ការ​សម្រេចចិត្ត​នេះ​បង្ហាញ​ពីសារ​សំខាន់​របស់​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​អ្នក​ផលិត​ប្រេង​ដ៏​សំខាន់​មួយ​លើ​ពិភពលោក និង​ជា​ប្រភព​ផ្គត់ផ្គង់​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន ។
ប៉ុន្តែ​ក្រុមហ៊ុន​នាំ​ចូល​ក្នុង​ប្រទេស​ចិន​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ប្រេង​អា​មេ​រិ​ក​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ចរចា​ជាមួយនឹង​សហរដ្ឋអាមេរិក​នា​ពេល​អនាគត ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្នុង​ក្រុមហ៊ុន Wood Machenzi លោក Sushant Gupta បាន​ឲ្យ​ដឹង​ថា ៖« ព្រោះតែ​វា​ត្រូវការ​ពេល​រាប់​ខែ​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រេង​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​ការ​មិន​ទិញ​ប្រេង​អា​មេ​រិ​ក​គឺជា​វិធាន​ប្រុង​ប្រយ័ត្ន​មួយ​ដើម្បី​ជៀសវាង​ការ​ប្រញាប់​លក់​ចេញ​វិញ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ដាក់​ពន្ធ​លើ​ប្រេង​ឆៅ​អា​មេ​រិ​ក »​។

ប្រភព​មួយ​មក​ពី​ក្រុមហ៊ុន​កែ​ច្នៃ​ប្រេង​ចិន​បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​តែ​តាមដាន​មើល​ស្ថានការណ៍ មុន​ពេល​កុម្ម​ង់​ប្រេង​អា​មេ​រិ​កបន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ