ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ដាក់​ពន្ធ​លើ​ផលិតផល​សំខាន់​ៗ​របស់​អា​មេ​រិ​ក​វិញ

5 ឆ្នាំ មុន

ទីក្រុង​អ៊ី​ស្ដង់​ប៊ុល ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ ប្រទេស​តួ​ក​គី​បាន​បង្កើន​ពន្ធ​លើ​ផលិត​ផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​សំខាន់​ៗ ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ប្រទេស​របស់​ខ្លួន ខណៈ​ដែល​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ បង្ក​ឲ្យ​តម្លៃ​រូបិយ​វត្ថុ​របស់​តួ​ក​គី​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ​នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា​តួ​ក​គី​អាច​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច…

ទីក្រុង​អ៊ី​ស្ដង់​ប៊ុល ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ ប្រទេស​តួ​ក​គី​បាន​បង្កើន​ពន្ធ​លើ​ផលិត​ផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​សំខាន់​ៗ ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ប្រទេស​របស់​ខ្លួន ខណៈ​ដែល​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ បង្ក​ឲ្យ​តម្លៃ​រូបិយ​វត្ថុ​របស់​តួ​ក​គី​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ​នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា​តួ​ក​គី​អាច​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច ជា​ពិសេស​ក្នុង​ផ្នែក​ធនាគារ​កិច្ច​ដែល​អាច​ប៉ះពាល់​ដល់​អឺរ៉ុប និង​ទីផ្សារ​ដទៃ​ជាដើម ។

អនុ​ប្រធានាធិបតី​តួ​ក​គី លោក Fuat Oktay បាន​និយាយ​ថា កំណើន​ពន្ធ​នេះ​ត្រូវ​បាន​បញ្ជា « ក្រោម​ក្របខ័ណ្ឌ​បដិភាគ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​លើ​សេដ្ឋកិច្ច​របស់​ពួក​យើង​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក »​។

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា​សហរដ្ឋអាមេរិក នឹង​បង្កើន​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​របស់​តួ​ក​គី​ដល់​ទៅ​ទ្វេ​ដង ។

លោក​ប្រធានាធិបតី Recep Tayyip Erdogan របស់​តួ​ក​គី បាន​អនុញ្ញាត​ឲ្យ​មានការ​បង្កើន​ពន្ធ​នេះ​ក្រោម​អនុក្រឹត្យ​មួយ​ដែល​នឹង​បង្កើន​ពន្ធ​ដល់​ទៅ​៥០%​លើ​ការ​នាំ​ចូល​អង្ករ​, ១៤០%​ទៅ​លើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ខ្ពស់​, ៦០%​ទៅ​លើ​ថ្នាំជក់ និង​៦០%​លើ​គ្រឿងសម្អាង​ជាដើម ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Rushar Pekcan របស់​តួ​ក​គី បាន​និយាយ​ថា ប្រទេស​នេះ​បាន​បង្កើន​ពន្ធ​ទ្វេ​ដង​លើ​ផលិតផល​ចំនួន ២២​ប្រភេទ​ដែល​នាំ​ចូល​ពី​សហរដ្ឋ​អាមេ​រិក និង​បាន​បន្ថែម​ថា សរុប​ពន្ធ​ទាំងនេះ​ស្មើ​ប្រមាណ ៥៣៣​លាន​ដុល្លារ​ឯណោះ ។

អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី Erdogan បាន​បន្ថែម​ថា ៖« តួ​ក​គី​មិន​គាំទ្រ​សង្គ្រាម​​សេដ្ឋកិច្ច​ជាមួយ​នរណា​ម្នាក់​ទេ ប៉ុន្តែ​ពេល​ដែល​ត្រូវ​បាន​វាយប្រហារ​ហើយ​… នឹង​ចេញ​វិធានការ​ដែល​ចាំបាច់ »​។

លោក Erdogan បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រដែ​ថា តួ​ក​គី​នឹង​ឈប់​ប្រើប្រាស់​ផលិតផល​អេ​ឡិច​ត្រូ​និករ​បស់​អា​មេ​រិ​ក រួម​ទាំង iPhone ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ