ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ថា ​ពន្ធ​របស់​អា​មេ​រិ​ក​ល្មើស​នឹង​ច្បាប់

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​ក្នុង​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​សហគ្រាស​ថាមពលបៃតង និង​ដាក់​ពន្ធ​លើ​ផលិតផល​ដែល​នាំ​ចូល​បាន ប៉ះពាល់​ដល់ទី​ផ្សារ​ពិភពលោក និង​អត្ថប្រយោជន៍​របស់​ប្រទេស​ចិន​យ៉ាង​ខ្លាំង ។ ក្រសួង​នេះ​បាន​និយាយ​លើ​គេហទំព័រ​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​ក្នុង​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​សហគ្រាស​ថាមពលបៃតង និង​ដាក់​ពន្ធ​លើ​ផលិតផល​ដែល​នាំ​ចូល​បាន ប៉ះពាល់​ដល់ទី​ផ្សារ​ពិភពលោក និង​អត្ថប្រយោជន៍​របស់​ប្រទេស​ចិន​យ៉ាង​ខ្លាំង ។

ក្រសួង​នេះ​បាន​និយាយ​លើ​គេហទំព័រ​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​សម្រេច​លើ​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក ដោយ​បាន​អះអាង​ថា គោលនយោបាយ​ទាំងនេះ​មិន​ត្រឹមតែ​រំ​លោ​ព​សិទ្ធិ​របស់​ប្រទេស​ចិន​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​សមត្ថកិច្ច​របស់​WTO​ថែម​ទៀត ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ខែមករា​ថា ពួក​គេ​នឹង​ដាក់​ពន្ធ​ការពារ​ក្នុង​រយៈពេល​៤​ឆ្នាំ​ដែល​មាន​ពន្ធ​៣០% នៅ​ឆ្នាំ​ទី​១​ដែល​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​១៥%​នៅ​ឆ្នាំ​ទី​៤ ។

ការ​សម្រេចចិត្ត​នេះ នឹង​មិន​ប៉ះពាល់​ភ្លាម​ៗ​ដល់​ក្រុមហ៊ុន​ថាមពលបៃតង​ធំ​ៗ​របស់​ប្រទេស​ចិន​ដែល​រួម​មាន GCL, Jinko Solar និង Canadian Solar ទេ ។

លោក Peng Peng អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សមាគម​ឧស្សាហកម្ម​ថាមពលបៃតង​របស់​ប្រទេស​ចិន បាន​និយាយ​ថា ៖« បញ្ហា​សូ​ឡា​កើត​មាន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ខ្ញុំ​គិត​ថា​ប្រទេស​ចិន​សម្រេច​លើក​បញ្ហា​នេះ​ដើម្បី​រក្សា​ជម្លោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ »​។

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​ប្រើ​ការ​ឧបត្ថម្ភ​ធន និង​សមត្ថភាព​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាញ​ទម្លាក់​តម្លៃ​និង​ធ្វើ​ឲ្យ​ដៃគូ​ប្រកួតប្រជែង​ក្នុង​សហ​រដ្ឋអាមេរិក​ក្ស័យធន​ក្នុង​វិស័យ​ជា​ច្រើន ។

យ៉ាងណា​ក្តី ប្រទេស​ចិន​អះអាង​ថា ក្រុមហ៊ុន​ផលិត​របស់​ខ្លួន​ទទួល​អត្ថប្រយោជន៍​មិនមែន​មក​ពី​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ទេ តែ​មក​ពី​បរិស្ថាន​ប្រកួតប្រជែង​ដែល​ទម្លាក់​ការ​ចំណាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ