ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដេក​លក់​មានអារម្មណ៍ក្តៅស្អុះលុះងើបឡើង…រត់​ជាន់​ជើង​គ្នា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​សិប្បកម្ម​កៃ​ច្នៃ​ឈើ​សម្រាប់​ធ្វើ​តុទូ មួយ​កន្លែង​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​បំផ្លាញ​អស់​សម្ភារ​ក្នុង​ឃ្លាំង​ទាំង​ព្រឹក បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​សិប្បកម្ម​កៃ​ច្នៃ​ឈើ​សម្រាប់​ធ្វើ​តុទូ មួយ​កន្លែង​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​បំផ្លាញ​អស់​សម្ភារ​ក្នុង​ឃ្លាំង​ទាំង​ព្រឹក បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ម្ចាស់​ទីតាំង​សិប្បកម្ម​កៃ​ច្នៃ​ឈើ​ខាងលើ​ឈ្មោះ វណ្ណ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ដែល​រស់នៅ​ក្នុង​សិប្បកម្ម​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្រុម​បុគ្គលិក​កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក​ធម្មតា លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​អារម្មណ៍​ថា​ក្តៅស្អុះ​ខុស​ប្លែក​ធម្មតា ក៏​នាំ​គ្នា​ងើបឡើង​មើល ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​កម្ទេចកម្ទី​ឈើ និង​រាលដាល​ឆេះ​កុងតាក់​ភ្លើង និង​ខ្សែភ្លើង​លាន់​ដូច​រន្ទះ បង្ក​ជាអណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ៗ​ឡើង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បុគ្គលិក​ក្នុង​ឃ្លាំង​ផ្អើល​នាំ​គ្នា​រត់​ចេញ​ទៅ​ក្រៅ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ អាជ្ញាធរ​មូលដ្ឋាន​មាន​អាជ្ញាធរ​សង្កាត់​ខណ្ឌ រួម​ជាមួយ​កម្លាំង​នគរ
បាល និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​គ្រឿង​បាន​ចុះ​អន្តរា
គមន៍​ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ។ ក្រោយ​ការ​ព្យាយាម​អន្តរាគមន៍ ប្រមាណ​ជិត​១​ម៉ោង​រួច​មក អណ្តាតភ្លើង​ត្រូវ​រលត់​ទៅ​វិញ​១០០​ភាគរយ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង ។

លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ​ដែល​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ដែល​ការ​ឆាបឆេះ គឺ​បាន​បំផ្លាញ​បន្ទប់​គេង​១ រួម​ជាមួយ​សម្ភារ​ឈើ​មួយ​ចំនួន​ទៀត​ផង​ដែរ ប៉ុន្តែ​ក្នុង​នោះ​មិន​មាន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ