ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាប៉ោងជិតបើក…

5 ឆ្នាំ មុន
  • ភ្នំពេញ

គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​បក្ស​កាន់​អំណាច​យូរ​…​ឈ្នះ​ការ​បោះ​ឆ្នោត «​ស៊ីដាច់​» តែ​ម្តង​អាណត្តិ​ទី​៦ ។ តេ​ជោ​សែន អតីត​នាយក​រដ្ឋមន្ត្រីអាណត្តិ​ទី​៥​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​អាណត្តិ​ទី​៦…​ត្រូវ​ឡើង​កាន់​អំណាច​ថ្មី​ខែ​ក្រោយ​នេះ​ហើយ ។ គ្រប់​មជ្ឈដ្ឋាន​កំពុង​ចង់​ដឹង​…​កំពុង​អ៊ុត​មើល តើ​គណៈរដ្ឋមន្ត្រី​ថ្មី​មានឈ្មោះ​ឥស្សរៈជន​ណាខ្លះ​ទៅ​ហ្ន៎…

គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​បក្ស​កាន់​អំណាច​យូរ​…​ឈ្នះ​ការ​បោះ​ឆ្នោត «​ស៊ីដាច់​» តែ​ម្តង​អាណត្តិ​ទី​៦ ។

តេ​ជោ​សែន អតីត​នាយក​រដ្ឋមន្ត្រីអាណត្តិ​ទី​៥​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​អាណត្តិ​ទី​៦…​ត្រូវ​ឡើង​កាន់​អំណាច​ថ្មី​ខែ​ក្រោយ​នេះ​ហើយ ។

គ្រប់​មជ្ឈដ្ឋាន​កំពុង​ចង់​ដឹង​…​កំពុង​អ៊ុត​មើល តើ​គណៈរដ្ឋមន្ត្រី​ថ្មី​មានឈ្មោះ​ឥស្សរៈជន​ណាខ្លះ​ទៅ​ហ្ន៎ ?

ប្រមុខ​ដឹកនាំ​ប្រទេស​អាណត្តិ​ថ្មី​…​តេ​ជោ​សែន​ប្រាកដ​ណាស់ បាន​រៀបចំ​បញ្ជី​ឈ្មោះ​រួចរាល់​ហើយ​…​ទំនង​រៀប​ចំ​បញ្ជី​ឈ្មោះ​តាំង​តែ​ពី​មុន​បោះ​ឆ្នោត​ម្ល៉េះ​…​ព្រោះ​រឿង​ឈ្នះ​សង្ឃឹមទុក​មុន ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​…​រៀប​ជើង​ព្រួល​រួចរាល់​ហើយ ។

គណៈរដ្ឋមន្ត្រី​…​តើ​ឧបនាយករដ្ឋមន្ត្រី​មាន​ប៉ុន្មាន​…​ទេស​រដ្ឋមន្ត្រី​…​រដ្ឋមន្ត្រីក្រសួង​នានា​មានឈ្មោះ​អស់ហើយ​…​ថែមថយ​ក្រសួង​ណាខ្លះ​…​យ៉ាងច្រើន​កែប្រែ​តិចតួច ប៉ុណ្ណោះ ។

ពេល​នេះ​អាប៉ោង​កំពុង​សម្ងំ​នៅ​ក្នុង​គម្រប​បិទ​ជិតឈឹង !…​គ្មាន​ប្រភព​ណាមួយ​ហ៊ាន​បង្ហើប​ទេ​…​គ្មាន​ទេ !

ប្រសិនបើ​ហ៊ាន​ទាយ​…​មិនសូវ​ខុស​ទេ រឿង​បញ្ជីរាយនាម​…​ប៉ុន្តែ​មិន​ទាយ​ទេ​…​មិន​ហ៊ាន​ចាក់​ទេ ខ្លាច​ចាញ់ !

ទុក​ឱ្យ «​អាប៉ោង​បើកគ្រប​» ចាំ​ចាក់​ក៏​មិនយូរ​ដែរ​…​ព្រោះ​ជិត​ដល់​ម៉ោង​បើកគ្រប​ហើយ​…​កុំឱ្យ​ម្ចាស់​អាប៉ោង​មុខ​ក្រហម​ដាក់​គេឯង​…​ហេ ! េ​ហ ! ​

អត្ថបទសរសេរ ដោយ