ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចឹ​ង​នេះ ផ្លែ​ច័ន​រាយ​ប៉ាយ​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹក​ផ្លែ​ច័ន​មួយ​គ្រឿង អ្នកបើកបរ​បាន​បើក​គេច និង​ម៉ូតូ​មួយ​គ្រឿង​ដែរ​ក៏​បាន​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក និង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ជ្រុះ​ផ្លែ​ច័ន្ទ​រាយ​ប៉ាយ​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹក​ផ្លែ​ច័ន​មួយ​គ្រឿង អ្នកបើកបរ​បាន​បើក​គេច និង​ម៉ូតូ​មួយ​គ្រឿង​ដែរ​ក៏​បាន​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក និង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ជ្រុះ​ផ្លែ​ច័ន្ទ​រាយ​ប៉ាយ​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ចំណុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ចាស់ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

តាម​សម្តី​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​មាន​គ្នា​២​នាក់​ប្តី​ប្រពន្ធ បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Z- 0519 បាន​ដឹក​ផ្លែ​ឈើ ចេញពី​ផ្សារ​ទំលាប់ ខេត្តតាកែវ យក​បោះ​ឲ្យ​មូ​យ​នៅ​ផ្សារ​នាគ​មាស ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត លុះ​រថយន្ត​របស់​គាត់​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​បួង​ចង្កូត​គេច និង​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​កាត់មុខ​រថយន្ត​របស់​គាត់ ទើប​ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លែ​ឈើ​ដែល​ដាក់​នៅ​លើ​រថយន្ត​កំពប់​ពេញ​ផ្លូវ​តែ​ម្តង ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ស្រុញ​ខ្ទេច​ផ្នែក​ខាង​មុខ ហើយ​ហៀ​ប្រេងម៉ាស៊ីន​ចេញ​មក​ក្រៅ​ពេញ​ផ្លូវ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ហើយ​ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួយ​ប្រមូល​ផ្លែ​ឈើ​ដែល​ធ្លាក់​ពីលើ​រថយន្ត​ឲ្យ​ពួក​គាត់​សាង​ដាក់​រថយន្ត​មួយ​គ្រឿង​ទៀត ដើម្បី​យក​ទៅ​ឲ្យ​មូ​យ​បន្ត ។

ដោយឡែក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​វិញ​រង​ការ​ខូចខាត​ទ្រង់ទ្រាយ​ដើម​បន្តិចបន្តួច ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ទាក់ទង​ខាង​ជំនាញ​ក្រុង​ឲ្យ​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ ដោយសារ​តែ​ប៉ះពាល់​ដល់​សម្បត្តិ​របស់​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ