ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ការ​ហួងហែង​ហ្នឹងហើយ​នាំ​ឱ្យ​សោកសៅ

5 ឆ្នាំ មុន

ក្នុង​លោក​យើង​នេះ​គ្មាន​អ្វី​ដែល​ទៀងទាត់​ទេ មាន​តែ​ការ​វិនាស​ព្រាត់ប្រាស​ទៅ​ជា​ធម្មតា បើ​យល់​ថា អ្វី​ៗ​តែង​មាន​ទីបំផុត​បែប​នេះ​បុគ្គល​មិន​គប្បី​មានចិត្ត​ស្អិត​ជាប់ជំពាក់​ងប់​ង​ល់​ជ្រុល​ជ្រប់​រហូត​ខូចចិត្ត​ទៅ​ប្រព្រឹត្ត​អំពើ​ផ្សេង​ៗ​នោះ​ឡើយ ឯ​លោក​នេះ​ក៏​មិន​បាន​បង្រៀន​ឲ្យ​យើង​ឱ្យមក​គ្រប់គ្រង​ហួងហែង​ឡើយ​។ សត្វលោក​រមែង​សោកសៅ​ដោយ​ហេតុតែ​ការ​ហួងហែង​ថា អ្វី​ៗ​ជា​របស់​យើង​ហ្នឹងឯង ដូច្នេះ​ការ​ដែល​យើង​រស់នៅ​យ៉ាង​មាន​សេចក្ដីសុខ មិនមែន​ព្រោះតែ​ការ​គ្រប់គ្រង​ហួងហែង​នោះ​ទេ គឺ​ចេញ​មក​ពី​ការ​ចេះ​លះបង់​ទៅ​វិញ​ទេតើ…

ក្នុង​លោក​យើង​នេះ​គ្មាន​អ្វី​ដែល​ទៀងទាត់​ទេ មាន​តែ​ការ​វិនាស​ព្រាត់ប្រាស​ទៅ​ជា​ធម្មតា បើ​យល់​ថា អ្វី​ៗ​តែង​មាន​ទីបំផុត​បែប​នេះ​បុគ្គល​មិន​គប្បី​មានចិត្ត​ស្អិត​ជាប់ជំពាក់​ងប់​ង​ល់​ជ្រុល​ជ្រប់​រហូត​ខូចចិត្ត​ទៅ​ប្រព្រឹត្ត​អំពើ​ផ្សេង​ៗ​នោះ​ឡើយ ឯ​លោក​នេះ​ក៏​មិន​បាន​បង្រៀន​ឲ្យ​យើង​ឱ្យមក​គ្រប់គ្រង​ហួងហែង​ឡើយ​។

សត្វលោក​រមែង​សោកសៅ​ដោយ​ហេតុតែ​ការ​ហួងហែង​ថា អ្វី​ៗ​ជា​របស់​យើង​ហ្នឹងឯង ដូច្នេះ​ការ​ដែល​យើង​រស់នៅ​យ៉ាង​មាន​សេចក្ដីសុខ មិនមែន​ព្រោះតែ​ការ​គ្រប់គ្រង​ហួងហែង​នោះ​ទេ គឺ​ចេញ​មក​ពី​ការ​ចេះ​លះបង់​ទៅ​វិញ​ទេតើ ។

ឧទាហរណ៍ៈ បើ​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​គេ​មានចិត្ត​ទៅ​ចោល​យើង ក្នុង​ស្ថានភាព​បែប​នេះ​យើង​កុំ​ឃុំឃាំង​គាត់​អី គួរ​ឲ្យ​អភ័យ​ដល់​គេ​ទៅ ហើយ​ក៏​មិន​លំបាក​នឹង​ឃុំឃាំង​ខ្លួនឯង​ទុក​ក្នុង​សេចក្ដី​សោកសៅ​ដែរ មិន​ចាំបាច់​បរិភោគ​ស្រា​បំភ្លេច​ទុក្ខ បំភ្លេច​ការ​ឈឺចាប់​នោះ​ដែរ ។​

ព្រោះហេតុនោះ​បុគ្គល​គួរ​ចេះ​រស់នៅ​ជាមួយនឹង​ខ្លួនឯង​ឲ្យ​បាន​ល្អ រស់នៅ​ជាមួយនឹង​ស្មារតី​រឹង​មាំ ចង​ចាំ​ខ្លួនឯង​ជា​និច្ច​គឺជា​រឿង​ប្រសើរ​បំផុត ។