ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ៗ​ចៀស​ឱ្យ​ផុត​ណា​… កុំ​ធ្លាក់​ក្នុង​ពិភព​ដ៏​សែន​កខ្វក់​ដូចនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ក្រោយ​​​ពី​ទ្រាំ​នឹង​ការ​លេបថ្នាំ​បន្សាប​គ្រឿងញៀន​លែង​បានតទៅទៀត​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ ម៉ោង​០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ សីហា នេះ ស្ថិត​នៅផ្ទះ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ក្រោយ​​​ពី​ទ្រាំ​នឹង​ការ​លេបថ្នាំ​បន្សាប​គ្រឿងញៀន​លែង​បានតទៅទៀត​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​
ម៉ោង​០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ សីហា នេះ ស្ថិត​នៅផ្ទះ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ​ឈ្មោះ​ពៅ វី​រៈ​បុត្រ អាយុ​២៧​ឆ្នាំ ។ បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ឱ្យ​ដឹង​ថា កន្លង​មក ​កូន​ប្រុ​ស​គាត់​បាន​លង់ខ្លួន ​ដោយ​ប្រើប្រាស់​គ្រឿងញៀន​នា​ពេល​កន្លង​មក ។ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ គាត់​​បាន​និយាយ​ឱ្យ​កូន​ឈប់​​ប្រើ ដោយឱ្យ​កូន​ទៅ​យក​ថ្នាំផឹក​នៅ​មន្ទីរ​ពេទ្យ​រុ​ស្ស៊ី ដើម្បី​បន្សាប​​គ្រឿងញៀន ។

ប្រភព​បន្ត​ថា កូនប្រុស​គាត់បាន​​យល់ព្រម ដោយ​​យក​​ផឹកថ្នាំ​បន្សាប​រយៈ​​​២-៣​ថ្ងៃ​​មក​ហើយ ក៏​ប៉ុន្តែ​ដោយ​សារ​​អំណាច​គ្រឿងញៀន​ខ្លាំង បាន​ធ្វើទុក្ខបុកម្នេញ​រស់​មិន​ស្រណុក​ពិបាក​ខ្លួន​ ដោយ​កូន​ប្រុស​គាត់​តែងតែ​ត្អូញ​​ប្រាប់​គាត់​ថា «​ចង់​តែ​ស្លាប់​​ទេ​» ។

ប្រភព​បន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ គាត់​ហាក់​មានការ​បារម្ភ​ពី​កូន​ប្រុស (​​មាន​ប្រផ្នូល​) ក៏​ឡើង​​ទៅ​មើល​កូន​ដេក​នៅលើផ្ទះ ក៏​ស្រាប់តែ​ប្រទះ​កូនប្រុស​បាន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​​គ្មាន​អ្នកដឹងថា កូន​ចង.ក​តាំង​ពីពេលណានោះទេ ។

អត្ថបទសរសេរ ដោយ