ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ក្តៅ​បង្ក្រាប​បទល្មើស​នេសាទខុសច្បាប់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ រយៈពេល​៣​ថ្ងៃ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ដល់​១៦ សីហា ២០១៨ ក្នុង​យុទ្ធនាការ​ក្តៅ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុ​ង​នោះកម្លាំង​ចម្រុះ​រួម​មាន នគរបាល អាវុធហត្ថ…

ខេត្តកំពង់ចាម​ ៖ រយៈពេល​៣​ថ្ងៃ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ដល់​១៦ សីហា ២០១៨ ក្នុង​យុទ្ធនាការ​ក្តៅ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុ​ង​នោះកម្លាំង​ចម្រុះ​រួម​មាន នគរបាល អាវុធហត្ថ និង​ជំនាញជលផល​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន រួម​មាន កំពង់សៀម ជើងព្រៃ កោះសូទិន ដោយ​បាន​រឹបអូស​បាន​ឧ​បករ​ណ៍​​នេសាទ​ល្មើសច្បាប់ ជា​ច្រើន​មាន​ស្បៃ​មុង​រាប់​ម៉ឺន​ម៉ែត្រ បង្គោល​រាប់​ពាន់​ដើម និង​បាន​ចាក់​លែង​កូន​ត្រី ទៅ​ក្នុង​បឹង​ធម្មជាតិ​រាប់រយ​គីឡូក្រាម​ផង​ដែរ ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បានឱ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ណែនាំ​ពីលោក​
អភិបាលខេត្ត ក៏​ដូច​ជា​ថ្នាក់លើ​នោះ ​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​កាលពីថ្ងៃ​ទី​១៤ សីហា ២០១៨ សហការ​ជាមួយនឹង​សហ​គម​ន៍នេសាទ​វិហារ​ធំ ក្នុងស្រុក​កំពង់សៀម ដោយបាន​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​២​ករណី ក្នុងនោះករណីទី​១-ដុត​បំផ្លាញ​ចោល និង​ចាក់​លែង​វត្ថុ​តាង​មាន​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​១៥​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៧៥០​ម៉ែត្រ បង្គោល​ចម្រឹង​ឫស្សី​ចំនួន​៣៧៥​ដើម និង​ចាក់​លែង​កូន​ត្រី​ទង្ង​ន់​៤៥​គីឡូក្រាម ។

លោក​បានឱ្យ​ដឹង​បន្ត​ថា ករណី​ទី​២​ត្រង់​ចំណុច​ទួល​ដំរី ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម បាន​លូ​ស្បៃ​មុង​១០​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៥០០​ម៉ែត្រ បង្គោល​ចម្រឹង​ឫស្សី​ចំនួន​២៥០​ដើម ចាក់​លែង​កូន​ត្រី​ចំរុះ​ទង្ង​ន់​៣០​គីឡូ
ក្រាម ។ កាលពី​ថ្ងៃ​ទី​១៦​សីហា ២០១៨ លោក​បាន​បន្ត​កិច្ចសហការ​ជាមួយនឹង​នគរបាល អាវុធហត្ថ ក្នុងស្រុក​ជើងព្រៃ បាន​បន្តបន្ទាប់​ចំនួន​៤​ករណី ក្នុង​នោះ​មាន ករណី​ទី​១- លូ​ស្បៃ​មុង​ចំនួន​៦៩​មាត់ របាំង​ស្បៃ​មុង​៣.៤០០​ម៉ែត្រ បង្គោល​ច​ង្រឹ​ង​ចំនួន​១.០២០​ដើម លែង​កូន​ត្រី​ចម្រុះ​ទង្ង​ន់​១៧០​គីឡូក្រាម ចំ​ណុច​​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ។

ករណី​ទី​២- លុ​ស្បៃ​មុង​ចំនួន​៤៥​មាត់ របាំង​ស្បៃ​មុង​ប្រវែង​២.២៥០​ម៉ែត្រ បង្គោល​ចម្រឹង​៦៧៥​ដើមលែង​
កូន​ត្រី​ចម្រុះ​១១២​គីឡូក្រាម ចំនុច​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ។ ករណី​ទី​៣- លូ​ស្បៃ​មុង​ចំនួន​៣៧​មាត់ របាំង​ស្បៃ​មុង​ប្រវែង​១.៨៥០​ម៉ែត្រ បង្គោល​ចម្រឹង​ឫស្ស​ចំនួន​៥៥៥​ដើម ចាក់​លែងកូន​ត្រី​ទង្ង​ន់​
៣៧៥​គីឡូក្រាម ត្រង់​ចំនុច​ក្រោយ​ភូមិ​មហាលាភ ឃុំ​មហាលាភ ស្រុក​កោះសូទិន ។

និង​ករណី​ទី​៤-​លូ​ស្បៃ​មុង​ចំនួន​៤៥​មាត់ របាំង​ស្បៃ​មុង​ប្រវែង​២.២៥០​ម៉ែត្រ បង្គោល​ចម្រឹង​ឫស្សី​ចំនួន​៦៧៥​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ទង្ង​ន់​៤៥៧​គីឡូក្រាម ត្រង់​ចំណុច​ភូមិ​រកា​កោង ឃុំ​មហាលាភ ស្រុក​កោះសូទិន ក្នុង​នាម​ស្ថាប័ន​ជំនាញ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ កំពុង​តែ​លួច​ប្រ​ព្រឹត្តបទ​ល្មើសនេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧ​បករ​ណ៍​នេសាទ​ល្មើសច្បាប់ មេត្តា​សូម​បញ្ឈប់​ ហើយ​ងាក​មក​ប្រើប្រាស់​ឧ​បករ​ណ៍នេសាទ​លក្ខណៈ​គ្រួសារ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ