ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​អាជីវកម្ម​លក់​កាបូបដៃ ស្បែកជើង និង​ខ្សែក្រវាត់​ក្លែងក្លាយ​ម៉ាក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៤-១៥ ខែសីហា បាន​សហការ​ជាមួយ​គណៈកម្មការ​ផ្សារ​អូ​ឫស្សី ខណ្ឌ​៧​មក​រា ផ្សារ​ធំ​ថ្មី ផ្សារ​ផេ​ន​សល មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៤-១៥ ខែសីហា បាន​សហការ​ជាមួយ​គណៈកម្មការ​ផ្សារ​អូ​ឫស្សី ខណ្ឌ​៧​មក​រា ផ្សារ​ធំ​ថ្មី ផ្សារ​ផេ​ន​សល មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ខណ្ឌ​ដូន ផ្សារ​អូ​ឡាំ​ពិ​ក និង​ផ្សា​របឹង​កេងកង ខណ្ឌចម្ការមន ចុះ​ធ្វើការ​ឆែកឆេរ​តូប​អាជីវករ​មួយ​ចំនួន ដែល​ធ្វើ​អាជីវកម្ម​លក់​កាបូបដៃ​ម៉ាក PEDRO និង ម៉ាក CHARLES.KEITH ស្បែង​ជើង និង​ខ្សែក្រវាត់​នារី​ក្លែងក្លាយ​ម៉ាក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​គេ ប្រកប​អាជីវកម្ម​ស្របច្បាប់​។

ការ​ចុះ​ឆែកឆេរ​នោះ​ដឹកនាំ​ដោយ​លោក ស្រី ម៉ាក់​នី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ លទ្ធផល​បាន​រក​ឃើញ​កាបូប​យួរដៃ និង​ស្បែកជើង​សម្រាប់​មនុស្ស​ស្រី​ជាង​១០០​កាបូប និង រាប់​សិប​គូ​ស្បែកជើង​។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​អញ្ជើញ​អាជីវករ ដែល​ពាក់ព័ន្ធ​ជា​ច្រើន​តូប លក់​កាបូប និង​ស្បែកជើង​មក​ធ្វើការ​អប់រំ ហើយ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ចប់​លក់​កាបូប​ក្លែងក្លាយ​ម៉ាក​ខាងលើ​នេះ​ផង​ដែរ​។

ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​អប់រំ​ហើយ ក្រុម​អាជីវករ​ជា​ច្រើន​តូប ដែល​លក់​ផលិតផល​ក្លែងក្លាយ នៅ​លើ​ទីផ្សារ​ទាំង​៥​នោះ ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ទៅ​លក់ដូរ​ធម្មតា​វិញ​។ ចំណែក​កាបូប​រាប់រយ និង ស្បែកជើង​ជា​ច្រើន​គូ រួម​មាន​ខ្សែក្រវាត់​ផង​នោះ ត្រូវ​បាន​ដកហូត​យក​ទៅ​រក្សា​ទុក នៅ​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​។ លោក​ឧត្តម​ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា ការ​ចុះ​អនុវត្ត​ច្បាប់​ស្តី​ពី​រំលោភ កម្ម​សិទ្ធ​បញ្ញា និង​ក្លែង​ម៉ាក​ទៅ​លើ​ផលិត​នេះ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​យោង​ទៅ​តាម ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​M.W METROPOLITAN INTERNATIONAL BRANDS Co., Ltd.​។

លោក ឡុ​ង ស្រេង បន្ត​ថា ការ​ចុះ​អនុវត្ត​ច្បាប់​ឆែកឆេរ​រក​ផលិតផល​ក្លែងក្លាយ​នេះ បាន​ធ្វើ​ទៅ​លើ​ផ្សារ អូរ​ឫស្សី​៩​តូប ផ្សារ​ធំ​ថ្មី​៨​តូប ផ្សារ​ផេ​ន​សល​៧​តូប ផ្សារ​អូ​ឡាំ​ពិ​ក​៤​តូប និង​ផ្សា​របឹង​កេងកង​៦​តូប​។ ការ​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​ដែល​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន M.W METROPOLITAN INTERNATiONAL BRANDS Co,Ltd នេះ គឺ​ដកហូត​បាន​ផលិតផល​កាបូប ខ្សែ​ក្រ​វ៉ា​ត់ និង ស្បែកជើង ដែល​មាន​ម៉ាក Pedro និង Charles.Keith ក្លែងក្លាយ​បាន​កាបូប​ចំនួន​១៥០ ស្បែកជើង​១៤៩​គូ និង​ខ្សែ​ក្រ​វ៉ា​ត់​៩​។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង បាន​សំណូមពរ​ទៅ​ដល់​បងប្អូន​អាជីវក​លក់ដូរ​ផលិតផល​ទាំងឡាយ គួរតែ​បញ្ឈប់​ការ​តាំង​លក់ និង ចែកចាយ​ទំនិញ​ក្លែងក្លាយ​តទៅ​ទៀត​។ ហើយ​ត្រូវ​យល់​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម នៃ​ការ​ប្រកួតប្រជែង មិន​ស្មោះត្រង់​ផង​ទៅ ចៀសវាង​បញ្ហា​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ស្ដី​ពី​ម៉ាក​ពាណិជ្ជ​នាម និង ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ តាម​មាត្រ​១១ ចំណុច​(​ខ​)​។ អ្នក​នាំ​ចូល និង អ្នក​ដែល​លួច​ផលិត​ទំនិញ​ក្លែងក្លាយ​មានទោស​ដូច​គ្នា គួរតែ​បញ្ឈប់​ទៅ​រាល់​ទ​ង្វើ​ខុសច្បាប់​នោះ​៕


https://www.youtube.com/watch?v=v3jIajm8KAY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ