ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ធ្វើ​ទារុណកម្ម​នាង រួច​រំលោ.ភ​យ៉ាង​ព្រៃ.ផ្សៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាប់​ក្មួយ​ស្រី​របស់​ខ្លួន​ធ្វើ​ទារុណកម្ម រួច​រំលោភ​ម្ដង​ហើយ​ម្ដងទៀត រហូត​សម្រេច​ម្ដង បន្ទាប់​មក​គំរាម​សម្លាប់​នាង​ចោល​បើ​ហ៊ាន​ប្រាប់​ប្រពន្ធ ទ្រាំ​មិន​បាន​នាង​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច ហើយ​ចាប់ខ្លួន​ជនសង្ស័យ​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាប់​ក្មួយ​ស្រី​របស់​ខ្លួន​ធ្វើ​ទារុណកម្ម រួច​រំលោភ​ម្ដង​ហើយ​ម្ដងទៀត រហូត​សម្រេច​ម្ដង បន្ទាប់​មក​គំរាម​សម្លាប់​នាង​ចោល​បើ​ហ៊ាន​ប្រាប់​ប្រពន្ធ ទ្រាំ​មិន​បាន​នាង​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច ហើយ​ចាប់ខ្លួន​ជនសង្ស័យ​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ​161 ស្ថិត​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ អ៊ុ​ន សំណាង អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុ​ប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​161 ស្ថិតក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​នារី​រង​គ្រោះ​ត្រូវជា​ក្មួយ​ស្រី​សាច់ថ្លៃ (​ក្មួយ​ខាង​ប្រពន្ធ​) អាយុ​១៩​ឆ្នាំ​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​ម្ដង​ហើយ​ម្ដងទៀត​ចំនួន​៣​ដង ដោយ​លើក​ទី​១ គឺ​នៅ​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ខណៈ​ក្មួយ​ស្រី​កំពុង​ដេក​លក់ ជន​នេះ​បាន​យក​កន្ត្រៃ​លួច​កាត់​គូទ​ខោ​របស់​នាង ដើម្បី​លូកដៃ​ទៅ​ស្ទាបអង្អែល​ប្រដាប់​ភេទ រួច​បម្រុង​ចាប់រំលោភ ប៉ុន្តែ​ដោយសារ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ក្បែរ​នោះ ទើប​មិន​បាន ព្រោះ​ខ្លាច​ប្រពន្ធ​ដឹង​មានរឿង​ធំ​កើតឡើង​។

ប្រភព​ដដែល​បន្ត​ថា លើក​ទី​២​គឺ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ពេល​ហូប​បាយ​ថ្ងៃត្រង់ ជនសង្ស័យ​រូប​នេះ​ចាប់​ក្មួយ​ស្រី​ផ្តួល​លើ​ឥដ្ឋការ៉ូ និង​រុញ​ក្បាល​នាង​ទៅ​ក្រោម​តុ រួច​យកដៃ​ខ្ទប់មាត់​នាង​រួច​អុក​មួយ​ជង្គង់​ចំ​ដើមទ្រូង​ធ្វើ​ឲ្យ​នាង​ចុក​ឆ្អល់​ស្រែក​លែង​ចេញ បន្ទាប់​មក​ជន​នេះ​ចាប់​ស្រាតខោ​រំលោភ ប៉ុន្តែ​មិន​សម្រេច​ឡើយ ដោយ​នាង​ខំ​រើបំរះ និង​ប្រវាយប្រតប់​ខ្លាំង​ពេក ទើប​ជន​នេះ​ឈប់ និង​ក្រោក​ដើរទៅ​ធ្វើការ​បាត់​។

ប្រភព​បន្ត​ទៀត​ថា លើក​ទី​៣ គឺ​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ជនសង្ស័យ​បាន​ចាប់​ក្មួយ​ស្រី​ផ្តួល​ទៅ​លើ​ឥដ្ឋការ៉ូ​ម្ដងទៀត​ហើយ​គំរាម​ថា «​បើ​ព្រម​តាម​សម្រួល គឺ​មិន​ឈឺខ្លួន​ទេ តែបើ​ស្រែក​ប្រយ័ត្ន​ត្រូវ​មួយ​ដៃ​សន្លប់​» ។ បន្ទាប់​ពី​គំរាម​បែប​នេះ រួច​ជន​នេះ​ក៏​អុក​នាង​មួយ​ជង្គង់​ចំ​ឆ្អឹងជំនី​ខាងឆ្វេង​ធ្វើ​ឲ្យ​នាង​ចុក​ឆ្អល់​យ៉ាង​ខ្លាំង រួច​យកដៃ​ម្ខាង​ចាប់​សង្កត់​ដៃ​នាង​រុញ​ផ្ទប់​នឹង​ឥដ្ឋការ៉ូ និង​ដៃ​ម្ខាង​ទៀត​លូក​ខ្វេះ​លេង​តាម​ចិត្ត ចំណែក​នាង​គ្មាន​លទ្ធភាព​រើ​បម្រាស់​ពី​កណ្ដាប់ដៃ​នោះ​ឡើយ ព្រោះ​ត្រូវ​១​ជង្គង់​ចុក​យ៉ាង​ខ្លាំង លុះ​ប្រហែល​មួយ​នាទី​ក្រោយមក​ទើប​រំលោភ​នាង​រហូត​ដល់​បាន​សម្រេច​តាម​បំណង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពី​រំលោភ​រួច ជនសង្ស័យ​គំរាម​ក្មួយ​ស្រី​ថា «​បើ​ហ៊ាន​តែ​យក​រឿង​នេះ​ទៅ​ប្រាប់​ប្រពន្ធ​អញ អញ​នឹង​សម្លាប់​ចោល​»​។ ពេល​នោះ​នាង​មិន​ហ៊ាន​យក​​រឿង​នេះ​ទៅ​ប្រាប់​ម្ដាយមីង​ឡើយ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ដោយ​មានការ​ភ័យ​ខ្លាច នាងរង​គ្រោះ​ក៏​បាន​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​អង្គការ រ​។ នាង​ក៏​បាន​ព្យាយាម​បំភ្លេច​រឿងរ៉ាវ​ដ៏​ឈឺចាប់​ទាំងអស់​ទៅ​ហើយ ប៉ុន្តែ​ជាង​៣​ខែ​ទៅ​ហើយ តែ​ជនសង្ស័យ​នោះ​នៅ​តែ​មិន​ព្រម​ឲ្យ​នាង​រស់នៅ​បាន​សុខ​ឡើយ​។

ហើយ​ជ​នខា​លើ​តែងតែ​រករឿង​នាង​មិន​ឈប់ មិនតែប៉ុណ្ណោះ​បាន​ផ្ញើ​ឆាត​ជា​សារ​សម្លេង​ផង និង​ជា​អក្សរ​ផង ទៅ​ប្រាប់​មិត្តភក្តិ​របស់​ខ្លួន (​ជនសង្ស័យ​) ដោយ​បាន​អួត​ប្រាប់​គេ​ថា ខ្លួន​ធ្លាប់​បាន​ដេក​ជាមួយ​នាង និង​បាន​ខ្លួន​អស់ហើយ​។ ទើប​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់ និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ការពារ និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ