ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​៩​នាក់ក្នុង​គ្រោះថ្នាក់​តែមួយថ្ងៃ​ 

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៣​លើក​) ស្លាប់​៦​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់​៦​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៣​លើក​) ស្លាប់​៦​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់​៦​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​, ស្រវឹង​១​លើក​, ប្រជែង​១​លើក ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៦​នាក់ : ម៉ូតូ​១​នាក់​(​មិន​ពាក់មួក​នាក់​) ថ្មើរជើង​១​នាក់​, រថយន្ត​ធំ​១​នាក់​, គោ​យន្ត​៣​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​, រថយន្ត​តូច​នឹង​គោ​យន្ត​១​លើក ស្លាប់​៣​នាក់​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, គោ​យន្ត​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក​, គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៣​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តព្រះវិហារ​១​លើក ស្លាប់​៣​នាក់ (​ស្រី​២​នាក់​) របួស​៤​នាក់ (​ស្រី​១​នាក់​), ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ព្រៃវែង​១​លើក ស្លាប់​ស្រី​១​នាក់ និង​ខេត្ត​មណ្ឌល​គី​រី​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៩៣៨​គ្រឿង​(​ម៉ូតូ​៨២%), មធ្យោបាយ​ល្មើស​៨៣​គ្រឿង​(​ម៉ូតូ​៧៦%), អប់រំ​៣៥​គ្រឿង​(​ម៉ូតូ​៤៣%), មធ្យោបាយ​ពិន័យ​៤៨​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​១២​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៦០៦​គ្រឿង​, អប់រំ​៨​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៦​គ្រឿង (​មួក​១៧​គ្រឿង​, កញ្ចក់​៩​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ​គ្មាន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ