ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​បន្ទោស​អ្នក​ណា ក្មេង​ទើប​តែ​អាយុ​២​ឆ្នាំ​ក្លាយ​ជា​បែប​នេះ​​ (មាន​វីដេអូ)

5 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២​ឆ្នាំ ក្លាយទៅជា​អ្នក​ញៀន​បារី ដោយសារ​តែ​ផ្តើម​ចេញពី​ការ​រើស​កន្ទុយបារី​តាម​ផ្លូវ​យក​មក​ជក់​លេង​។ ពេល​នេះ រូបគេ​អាច​ជក់​បាន​ដល់​ទៅ​៤០​ដើម​ក្នុង​មួយ​ថ្ងៃ​។…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២​ឆ្នាំ ក្លាយទៅជា​អ្នក​ញៀន​បារី ដោយសារ​តែ​ផ្តើម​ចេញពី​ការ​រើស​កន្ទុយបារី​តាម​ផ្លូវ​យក​មក​ជក់​លេង​។ ពេល​នេះ រូបគេ​អាច​ជក់​បាន​ដល់​ទៅ​៤០​ដើម​ក្នុង​មួយ​ថ្ងៃ​។

Rapi Ananda Pamungkas ដែល​ជា​ក្មេង នៅ​ក្រុង​Sukabumi ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចាប់ផ្តើម​រើស​កន្ទុយបារី ដែល​គេ​ចោល​នៅ​ខាង​មុខ​តូប​របស់​ម្តាយ​លក់​នៅ​ផ្សារ​។ ដោយ​សារ​តែ​ទម្លាប់​រើស​យក​មក​ជក់​បែប​នេះ Rapi ក៏​ចាប់ផ្តើម​ដើរ​សុំ​បារី​ពី​ម្ចាស់​តូប​ឯទៀត​។ កាលនោះ ចាស់​ៗ​មិន​គិត​ថា ក្មេង​ម្នាក់​នេះ​យក​ទៅ​ជក់​មែនទែន​ទេ ទើប​ពួក​គាត់​ឲ្យ​តាម​សំណូមពរ​។ តែ​ក្រោយមក Rapi ក៏​រករឿង​ចាស់​ៗ​ណា ដែល​មិន​ព្រម​ឲ្យ​បារី​។

អស់​រយៈពេល​២​ខែ​ហើយ ដែល Rapi ជក់បារី​ច្រើន​បែប​នេះ​។ ម្តាយ​ឪពុក​របស់​គេ មិន​ដែល​ជក់បារី​នៅ​មុខ​កូន​ឲ្យ​ឃើញ​នោះ​ទេ​។ ពួក​គាត់​គិត​ថា នេះ​មក​ពី​ការ​ដើរ​រើស​កន្ទុយ​បារី​តាម​ផ្លូវ​មក​ជក់​លេង​។

ម្តាយ​របស់ Rapi ឈ្មោះ Maryati អាយុ​៣៥​ឆ្នាំ ប្រាប់​ថា គាត់​តែង​ទិញ​បារី​២​កញ្ចប់​ឲ្យ​កូន​ជា​រៀងរាល់ថ្ងៃ ដោយសារ​តែ​មិន​ចង់​ឲ្យ​កូន​រករឿង​។ ពេល​នេះ កូន​គាត់​ញៀន​ទាំង​បារី និង​កាហ្វេ​។ គាត់​ដឹង​ច្បាស់​ថា វា​មិនមែន​ជា​រឿង​ល្អ​ទេ ដែល​ក្មេង​ញៀន​របស់​មិនល្អ​បែប​នេះ ទើប​ពួក​គាត់​គ្រោង​នឹង​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ជក់បារី​ច្រើន​ជាងគេ​លើ​ពិភពលោក ហើយ​សំបូរ​ក្មេង​មិន​គ្រប់​អាយុ​ក្លាយទៅជា​អ្នក​ជក់បារី​ដល់​ទៅ​៩% នៃ​ប្រជាជន​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Viral Press

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ