ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​គ្រឿងញៀ.ន​ភាគច្រើន​ដាក់​នៅ​ក្នុង​ហ្នឹង​សោះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទណ្ឌិត​ដែល​កំពុង​ជាប់​ឃុំឃាំង​ពាក់ព័ន្ធ​គ្រឿងញៀន​មាន​ចំនួន​៥០២​នាក់ លោក​វរសេនីយ៍ ឯក​គង់ សុ​ខន ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ខេត្តកំពត​បាន​អាន​របាយការណ៍​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា…

ខេត្តកំពត ៖ ទណ្ឌិត​ដែល​កំពុង​ជាប់​ឃុំឃាំង​ពាក់ព័ន្ធ​គ្រឿងញៀន​មាន​ចំនួន​៥០២​នាក់ លោក​វរសេនីយ៍ ឯក​គង់ សុ​ខន ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ខេត្តកំពត​បាន​អាន​របាយការណ៍​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៨ នៅ​វិទ្យាល័យ​ព្រះ​បិតា​ជាតិ ក្នុងស្រុក​កំពង់ត្រាច ដោយ​មាន​អ្នកចូលរួម​មក​ពី​ក្រុង និង​ស្រុក​ចំនួន​២៥០០​នាក់ ។

លោក​វរ​សេនី​ឯក គង់ សុ​ខន បាន​អាន​របាយ​ការ​ប្រាប់​អ្នក​ដែល​ចូលរួម​ថា នៅ​ភូមិសាស្ត្រ​ខេត្តកំពត​-​សភាព​ការ​បទល្មើស​គ្រឿងញៀន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ​គាត់​សម្គាល់​ឃើញ​ថា មិន​មាន​បទល្មើស​អ្វី​កើតឡើង​ទេ នៅ​ការ​លប​លួច​កែ​ច្នៃ​ផលិត​គ្រឿងញៀន និង​ការ​ដាំ​ដុះ​កញ្ឆា ។ ដោយឡែក​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់​នៅ​គ្រប់​បណ្ដា​ស្រុក និង​ក្រុង​ទូ​ទាំង​ខេត្តកំពត ប៉ុន្តែ​មាន​លក្ខណៈ​ទ្រុងទ្រាយ​តូច​ៗ ។

លោក​វរសេនីយ៍ឯក គង់ សុ​ខន បាន​ប្រាប់​បន្ត​ក្នុង​របាយការណ៍​ថា សកម្មភាព​គ្រឿងញៀន​នៅ​ក្នុង​ខេត្តកំពត​នោះ គឺ​គេ​នាំ​ចូល​មក​ពី​ក្រុងភ្នំពេញ តាម​រយៈ​ខោអាវ​តាម​រថយន្ត​តាក់ស៊ី ឫ​ការ​ចល័ត​ជួប​គ្នា​តាម​ទូរស័ព្ទ ។ លោក​វរសេនីយ៍ឯក​គង់ សុ​ខន បាន​ប្រាប់​ឲ្យ​ដឹង​ថា ជាក់ស្ដែង​ក្នុង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៨ នេះ នគរបាល​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​១០៨​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២៥០​នាក់ ស្រី​ចំនួន​២៩​នាក់ ។ ក្នុង​នោះ​ដែរ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​បាន​ចំនួន​១៥​ករណី​ផង​ដែរ ឃាត់ខ្លួន​មនុស្ស​៤៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​បទេស​ម្នាក់ ។ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​បង្ក្រាប​បាន​៨២ ករណី​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៩១​នាក់ ស្រី​២៤​នាក់ យក​វត្ថុ​តាង​គ្រឿងញៀន​២៧៦​កញ្ចប់ ទម្ងន់​២៥៩/៥០​ក្រាម និង​ជញ្ជីង​ថ្លឹង​ចំនួន​៦​រថយន្ត​៣​គ្រឿង ម៉ូតូ​៩​គ្រឿង ទូរស័ព្ទ​ដៃ​១៦​គ្រឿង អាវុធ​កែ​ឆ្នៃ​៥​ដើម ដាវ​៥​ដើម និង​ប្រាក់​រៀល និង​ដុល្លារ​មួយ​ចំនួន​ទៀត ។

លោក​វរសេនីយ៍ឯក គង់ សុ​ខន ស្នងការ​រង​ទទួល​ផែន​បទល្មើស​ថា ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ មាន​ទណ្ឌិត​ចំនួន​៥០២​នាក់​ពាក់ព័ន្ធ និង​គ្រឿងញៀន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគា​ខេត្តកំពត ។
លោក​ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​បាន​អាន​សារ​របស់​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​មាន​ខ្លឹមសារ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ លោក ជាវ តា​យ អភិបាល​ខេត្តកំពត​មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​មានការ​រៀបចំ​យឺតយ៉ាវ​ដោយសារ តែ​ជាប់រវល់​រៀបចំ​ការ​បោះ​ឆ្នោតជាតិ បន្ទាប់​មក​ទៀត​ស្រុក​មួយ​ចំនួន​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ។ លោក​បន្តមាន​ប្រសាសន៍​ថា ពាក់ព័ន្ធ និង​គ្រឿងញៀន​មន្ត្រី​តាម​បណ្ដា​ស្រុក​ឃុំ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត និង​ជម្រុញ​ការ​ក្ដាប់​សភាព​ការ​ឲ្យ​បាន​ស៊ីជម្រៅ និង​ការ​កសាង​ឲ្យ​មាន​កម្លាំង​ភ្នាក់ងារ​សម្ងាត់​ជ្រៀតចូល​នៅ​មុខសញ្ញា​ដែល​យើង​កំពុង​តាមដាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ