ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រកាស​ហាម​រថយន្ត​យក្ស​… ក្លាយជា​ក្រដាសអនាម័យ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​លោក​យូ ប៊ុ​ន្នី អភិបាលក្រុង​ស្វាយ​រៀង​ថា មិន​បាន​អើពើ និង​យក​ភ្នែក​មើល​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​អេ​ត​ចាយ…

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​លោក​យូ ប៊ុ​ន្នី អភិបាលក្រុង​ស្វាយ​រៀង​ថា មិន​បាន​អើពើ និង​យក​ភ្នែក​មើល​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​អេ​ត​ចាយ ដែល​បាន​ធ្វើ​ចរាចរណ៍​បំផ្លាញ​ផ្លូវ​កៅស៊ូ​ចំនួន​២​ខ្សែ ៖

ខ្សែ​ទី​១ ​ចាប់ពី​ផ្លូវជាតិ​លេខ​១ ពី​រង្វង់​មូល​រូប​គោ ទៅ​ផ្លូវជាតិ​លេខ​១០ និង​ផ្លូវ​ទី​២ ចាប់ពី​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ ក្រុង​ស្វាយ​រៀង កាត់មុខ​ផ្ទះ​លោក​អភិបាលក្រុង​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​១០ ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​​ស្វាយ​រៀង​។

ខូច​ទាំងស្រុង​ទៅ​ហើយ ។ ផ្លូវ​ក្រាល​កៅស៊ូ​ក្លាយជា (​ជង្ហុក​សំបុកមាន់ និង​ថ្លុក​ក្របី​) ផ្លូវ​ដី​រអិល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ចំណែក​មន្ត្រីរាជការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ ដឹកឈើ​គ្រឿងផ្ទះ ចូល​ក្នុង​ក្រុង​ដែល​សាលាក្រុង​ស្វាយ​រៀង បាន​បិទ​ប្រកាស​មិន​អនុញ្ញាតិ​ឲ្យ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ចរាចរណ៍ និង​ដឹក​ទំនិញ​ចូល​ក្នុង​ក្រុង​ឡើយ ធ្វើ​ឱ្យ​ប្រកាស​ក្លាយជា​ក្រដាស់អនាម័យ​។

ជាក់ស្តែង​គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​ទាំងនោះ ដឹក​ទំនិញ និង​ឈើ​ដាក់​តាម​ដេប៉ូ​យ៉ាង​ព្រងើយ​។ ហើយ​ទាក់ទិន​ករណី​មហាជន​រិះគន់​ផ្លូវ​ខូច​២​ខ្សែ​នេះ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​យូ ប៊ុ​ន្នី អភិបាលក្រុង​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ សីហា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ