ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​៤​ខ្នង​ត្រូវ​ទឹកទន្លេ​ហូរ​កួចរ​លំបាក់​អស់ ខណៈ​ផ្ទះ​ទី​៥​ព្រួយ​ខ្លាច​បាក់​រលំ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​៤​ខ្នង ស្ថិត​នៅ​ជាប់មាត់​ទន្លេមេគង្គ ក្នុង​ឃុំ​ ជី​រោ​ទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បានរ​លំបាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ តែ​មិន​មាន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។ ទោះបីជា​ទឹកបាន​ស្រក​នៅ​ត្រឹម​១៤,៨៨​ម៉ែត្រ…

ខេត្ត​ត្បូងឃ្មុំ​៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​៤​ខ្នង ស្ថិត​នៅ​ជាប់មាត់​ទន្លេមេគង្គ ក្នុង​ឃុំ​
ជី​រោ​ទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បានរ​លំបាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ តែ​មិន​មាន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។ ទោះបីជា​ទឹកបាន​ស្រក​នៅ​ត្រឹម​១៤,៨៨​ម៉ែត្រ ដែល​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ក៏​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ កំពុង​តែ​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ជា​ច្រើន​កន្លែង​មិន​ទាន់​បាន​ទៅ​រស់នៅ​លើ​លំនៅ​ឋាន​វិញ​នោះ​ទេ ។

យោង​តាម​របាយ​ការ​ណ៍​របស់​លោកនាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ជី​រោ​ទ៍​​ទី​១​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៤​ សីហា ២០១៨ ទឹកទន្លេ​ហូរ​កួច​ខ្លាំង​បណ្តាល​ឱ្យ​​ផ្ទះ​៤​ខ្នង​ស្មើនឹង​៤​គ្រួសារ ក្នុង​នោះ​រួម​មាន ១-​ផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ សា រ៉​សេត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​បឹង​ទន្សោង សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ដួល​ទាំងស្រុង ២-​ផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ ម៉ាត់ ម៉ា​លី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ភូមិ​ព្រែក​តូច ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ដួល​ទាំងស្រុង ៣-​ផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ ញិ​ល វី ភេទ​ប្រុស ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ នៅ​ភូមិ​ព្រែក​តូច ដួល​ទាំងស្រុង និង​៤-​ផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ កើ ជះ ភេទ​ស្រី នៅ​ភូមិ​ព្រែក​តូច​ទំហំ​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ សង់​អំពី​ឫស្សី​ដួល​ទាំងស្រុង ។

លោក​គាន លឹ​ម​ហេង អាយុ​៦១​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ២០១៨ ថា កាលពី​ថ្ងៃ​ទី​២ សីហា កន្លង​ទៅ​ទឹកទន្លេ​បាន​ហក់​ឡើង​មក​លិច​ក្រោមផ្ទះ​របស់​គាត់ ដោយ​រស់នៅ​មិនកើត គាត់​ក៏​នាំ​សមាជិក​ក្រុម​គ្រួសារ មក​ស្នាក់​នៅ​លើ​ទួល​សុវត្ថិភាព​ឧកញ៉ា​សេត​នៅ​ឃុំ​ទន្លេ​បិទ​រួម​ជាមួយនឹង​គោ​ចំនួន​៩​ក្បាល បន្ត​រហូត​មក​ដល់​ថ្ងៃ​ទី​១៦​សីហា ក៏​មិន​ទាន់​បាន​ទៅ​វិញ​ដែរ​។

លោក​លឹ​ម ហេង ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​កំពុង​តែ​រស់នៅ​លើ​ទីទួល​កំពុង​តែ​ជួប​ការ​លំបាក​ផង ស្រាប់
តែ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មក​ចែក​អំណោយ​កាកបាទក្រហម ក្នុង​នោះមាន​អង្ករ ត្រីខ សារុង ក្រមា និង​របស់​ផ្សេង​ៗ​ទៀត ដែល​អាច​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​បាន​មួយគ្រា​ផង​ដែរ ។ ដោយ
សារ​តែ​កន្លែង​គាត់​ស្នាក់​នៅ​លើ​ទីទួល​ផុត​ពី​ទឹក ដី​ស្ងួត​ល្អ គោ​របស់​គាត់ និង​គោ​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​ជិត​១០០​ក្បាលមាន​សុខភាព​ល្អ មិន​ទាន់​ឈឺ​ដោយ​ជំងឺ​អុតក្តាម ឬ​សា​ទឹក​នោះ​ទេ ប្រសិនបើ​មាន​ពេទ្យសត្វ​មក​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឱ្យ​នោះ​រឹតតែ​ប្រសើរ ។ គាត់​ពិបាក​រស់នៅ​បន្តិច​ដោយសារ​តែ​ខ្វះ​កៅស៊ូ​តង់​សម្រាប់​ប្រក់​ដំបូល ហើយ​បើ​កាកបាទក្រហម​ចែក​កៅស៊ូ​តង់​ឲ្យ​នោះ​គាត់​នឹង​យក​មកបាំង​ការពារ​កុំ​ឱ្យ​​ក្តៅ ឬ​ភ្លៀង​ផង​ដែរ ។ មិនដឹង​ថា​តើ​ត្រូវ​រស់នៅ​លើ​ទួល​សុវត្ថិភាព​នេះ​យូរ​ប៉ុណ្ណា​ទៀតទេ ព្រោះ​ទឹកទន្លេ​មិន​ទាន់​ស្រក​ទៅ
​វិញ​អស់ ហើយ​ផ្លូវ​បេតុង​ត្រូវ​ដើរ​លុយ​ទឹក​ត្រឹម​ក្បាលជង្គង់​ទៀត​។

លោក យូ សុខ​ឃាន់ អាយុ​៣៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ បានឱ្យ​ដឹង​ថា ពី​មុន​គាត់​បាន​រៀប​ការ​ទៅ​រស់នៅ​ជាមួយ​ខាង​ផ្ទះ​ប្រពន្ធ​នៅ​ភូមិ​ដូន​ម៉ៅ ឃុំ​ទន្លេ​បិទ បានកូន​មួយ លុះ​ពេល​ដែល​លែងលះ​គ្នា​រួច​មក គាត់​បាន​មក​នៅផ្ទះ​របស់​គាត់​វិញ​ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​ជន់​លិច ហើយ​ផ្ទះ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​បាន​ទ្រេត គាត់​មានការ​ព្រួយ​ខ្លាច​រំលំ ក៏​បិទទ្វារ​ចោល​មិន​ហ៊ាន​រស់នៅ រួច​មក​នៅ​ទីទួល​សុវត្ថិភាព​ជាមួយនឹង​គេឯង ។ ជាមួយនឹង​ក្តី​កង្វល់​នេះ គាត់​ស្នើ​សុំ​អាជ្ញាធរ​ជួយ​ជា​ថវិការ​ខ្លះ​សម្រាប់​រុះផ្ទះ ព្រោះ​គាត់​មាន​ជីវភាព​ខ្វះខាត​ហើយ​ក៏​មិនទាន់​បាន​ទទួល​អំណោយ​ម្តងណា​ដែរ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ចំពោះ​សត្វ​គោ​របស់
ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​លិចលង់ ត្រូវ​បាន​ម្ចាស់​នាំ​មក​នៅ​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​ទន្លេ​បិទ
ស្រុក​ត្បូងឃ្មុំ នា​ពេល​កន្លង​ទៅ​មន្ត្រី​បសុពេទ្យ​បាន​ចុះ​ចាក់​ថ្នាំ​បង្ការ​សម្លាប់​មេរោគ​ជា​បន្តបន្ទាប់​ហើយ
ប្រសិនបើ​គោ​ដែល​មិន​ទាន់​បាន​ចាក់​ថ្នាំ​នោះ រូប​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ចាក់​ថ្នាំ​ជូន ដើម្បី​
ឱ្យ​​សត្វ​គោ​មាន​សុខភាព​ល្អ សម្រាប់​ទុក​បង្កបង្កើន​ផល ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ