ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ Messi ឈប់​មែន​…​អា​ហ្ស​ង់​ទី​ន​នឹង​ចាញ់​រាប់​ឆ្នាំ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ប៊ុល​ហ្គា​រី និង​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Hristo Stoichkov…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ប៊ុល​ហ្គា​រី និង​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Hristo Stoichkov បាន​លើក​ឡើង​ថា ប្រសិនបើ Messi ឈប់​ពី​ក្រុម​ជម្រើសជាតិ​មែន នោះ​អា​ហ្ស​ង់​ទី​ន​នឹង​មិន​ស្គាល់​ពាក្យ​ឈ្នះ​រាប់​ឆ្នាំ ។

កាលពី​ថ្ងៃ​អង្គារ មាន​ព័ត៌មាន​ថា Messi ចង់​ឈប់​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ព្រោះតែ​មាន​សម្ពាធ​ខ្លាំង​កាលពី​ប្រកួត World Cup នៅ​រុ​ស្ស៊ី ។ សម្រាប់​អតីត​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Stoichkov អាយុ​៥២​ឆ្នាំ ជឿជាក់​ថា អា​ហ្ស​ង់​ទី​ន​នឹង​កាន់តែ​អន់​ជាង​នេះ ប្រសិនបើ​គ្មាន Messi ។

Stoichkov ប្រាប់​ព័ត៌មាន Ole ថា ៖«​ប្រសិនបើ Messi ឈប់​ពី​អា​ហ្ស​ង់​ទី​ន​នៅ​ថ្ងៃស្អែក បី​ឆ្នាំទៅ​មុខ​នេះ​អា​ហ្ស​ង់​ទី​ន​នឹង​គ្មាន​ស្គាល់​ពាក្យ​ថា​ឈ្នះ​ទេ ។ ជា​ចម្បង ពួក​គេ​ត្រូវ​តែ​ដឹង​ថា គេ​ចង់​លេង​របៀប​ណា ។ របៀប​ពឹង​តែ​លើ Messi ម្នាក់ ឬ​ពឹង​លើ​កីឡាករ​ទាំង​២២​នាក់?» ។

អតីត​កីឡាករ​រូប​នេះ​ប្រាប់​ទៀត​ថា ៖«​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ត្រូវ​តែ​មាន​ទម្រង់​ច្បាស់លាស់ ហើយ​ខ្ញុំ​មិន​ទាន់​ដឹង​ថា អ្នកដឹកនាំ​ថ្មី​ចង់បាន​អ្វី​នោះ​ទេ ។ នេះ​គឺជា​សំនួរ​ធំ​បំផុត​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ស៊ុត​ចូល​៦៥​គ្រាប់ និង​ជួយ​បញ្ជូន​បាល់ទាត់​បញ្ចូល​ទី​បាន​៤៤​ដង ក្នុង​ការ​ប្រកួត​ទាំង​១២៨​ដង សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ