ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ និង​អា​មេ​រិ​ក​ទាស់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗហើយ

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​បង្កើន​ពន្ធគយ​ទ្វេ​ដង​លើ​ដែកថែប​ និង​អាល់​លុយ​មី​នី​ញ៉ូ​ម​តួ​ក​គី ប្រកាស​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ​ កាលពី​ស​ប្ដា​ហ៍​មុន និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃ​ប្រាក់​លី​ហ្វ្រ ​របស់​តួ​ក​គី​ក្រោយ​ការ​តម្លើង​ពន្ធ​នោះ ប្រទេស​តួ​ក​គី…

ប្រទេស​តួ​ក​គី​-​សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​បង្កើន​ពន្ធគយ​ទ្វេ​ដង​លើ​ដែកថែប​ និង​អាល់​លុយ​មី​នី​ញ៉ូ​ម​តួ​ក​គី ប្រកាស​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ​ កាលពី​ស​ប្ដា​ហ៍​មុន និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃ​ប្រាក់​លី​ហ្វ្រ ​របស់​តួ​ក​គី​ក្រោយ​ការ​តម្លើង​ពន្ធ​នោះ ប្រទេស​តួ​ក​គី ​បាន​សន្យា​សង​សឹង​វិញ​។

ក្រោយ​ប្រកាស​ពី​ការ​ធ្វើ​ពហិការ​ចំពោះ​បណ្ដា​ផលិតផល​អេ​ឡិច​ត្រូ​និក​អា​មេ​រិ​ក​ពី​ថ្ងៃ​ទី​ ១៤ ​សីហា​មក ក្រុង​អង់កា​រ៉ា ​នា​ថ្ងៃ​ទី​១៥ ​សីហា​ បាន​បង្កើន​ពន្ធគយ​យ៉ាង​ខ្ពស់​លើ​ផលិត​ផល​អា​មេ​រិ​ក​ជា​ច្រើន​។

ទន្ទឹម​នឹង​នេះ​ដែរ​ តួ​ក​គី​ប៉ុនប៉ង​ខិតចូល​ជិត​សហភាព​អឺរ៉ុប ដោយ​បង្ហាញ​ពី​ទឹកចិត្ត​ដោះ​លែង​ប្រធាន​អង្គការ​ AMNESTY INTERNATIONAL​នៅ​តួ​ក​គី​។ បារី ស្រា រថយន្ត​អា​មេ​រិ​ក​ត្រូវ​តម្លើង​ពន្ធ​ខ្ពស់​។ ​ក្នុង​ចំណោម​ផលិតផល​អា​មេ​រិ​ករង​ការ​តម្លើង​ពន្ធ​របស់​តួ​ក​គី​មាន រថយន្ត​ទេសចរណ៍​ដែល​តារាង​ពន្ធ​ចាប់ពី​ពេល​នេះ​ទៅ​ឡើង​ដល់​១២០% ភេសជ្ជៈ​មាន​ជាតិ​ស្រា​មួយ​ចំនួន​យកពន្ធ​ដល់​១៤០% ថ្នាំជក់​៦០% ក៏​ដូច​ជា​អង្ករ​ព្រមទាំង​គ្រឿង​តុប​តែង​ខ្លួន​។

​យោង​តាម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​តួ​ក​គី​លោកស្រី​ RUHSAR PEKCAN ថា ​ទឹកប្រាក់​នៃ​ការ​តម្លើង​ពន្ធ​ថ្មី​ប្រកាស​នា​ថ្ងៃ​ទី​១៥​ សីហា​ មាន​ដល់​ទៅ​៥៣៣​លាន​ដុល្លារ​។​ អនុ​ប្រធានា​ធិបតី​​តួ​ក​គី​លោក​ FUAT OKTAY បញ្ជាក់​ថា នោះ​ជា​សកម្មភាព​សងសឹក​ប្រឆាំង​ការ​វាយ​ប្រហារ​ដោយ​ចំហ​របស់​រដ្ឋការ​អា​មេ​រិ​ក​។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ទទួល​ព្រះ​ចៅ​អេ​មៀរ​កា​តា​CHEIKH TAMIM BEN HAMAD AL THANI ដែល​សន្យា​បោះទុន​វិនិយោគ​ដល់​ទៅ​១៥​ពាន់​​លាន​ដុល្លារ​នៅ​តួ​ក​គី​។ ​ទឹកប្រាក់​ទាំងនេះ​ភាគច្រើន​នឹង​ប្រើប្រាស់​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ផ្នែក​ធនាគារ​ និង​ទីផ្សារ​ហិរញ្ញវត្ថុ​។​ ផែនការ​វិនិយោគ​នេះ​ត្រូវ​បាន​ប្រកាស ក្រោយ​ការ​ជួប​គ្នា​រវាង​អេ​មៀរ​កា​តា និង​ប្រធានាធិបតី​តួ​ក​គី​ ខណៈ​ប្រាក់​លី​ហ្វ្រ​តួ​ក​គី​ថ្លា​ក់​ថ្លៃ​ខ្លាំង ដល់​ជិត​៤០%​ទល់​នឹង​ប្រាក់​ដុល្លារ​។​ ​ក្រោយ​ការ​ប្រកាស​ពី​ការ​បោះទុន​វិនិយោគ​យ៉ាងច្រើន​នេះ​របស់​កា​តា ប្រាក់​លី​ហ្វ្រ​តួ​ក​គី​ឡើងថ្លៃ​វិញ​ស្រឺ​ត​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ