ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់! បំពាក់​គ្រឿងផ្ទុះ​ចូល​សាលា ស្លា.ប់​យ៉ាងតិច​៣៤​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​៣៤​នាក់​ស្លាប់​ ហើយ​៥៦​នាក់​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៥ ​សីហា​ ដោយសារ​ការ​វាយប្រហារ​អត្តឃាត​ថ្មី​មួយ​នៅ​ក្រុង​កា​ប៊ុល  ខណៈ​ភាព​ស្ងប់​ស្ងាត់​កើត​មាន​ឡើង​វិញ​នៅ​ក្រុង​ហ្គា​ស្នី​ ភាគ​ខាងកើត​ប្រទេស​ ក្រោយ​ការ​​វាយ​រុញច្រាន​ពួក​តា​លី​បង់​ឲ្យ​ខ្ទាត​ចេញពី​ទីក្រុង​នោះ​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​៣៤​នាក់​ស្លាប់​ ហើយ​៥៦​នាក់​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៥ ​សីហា​ ដោយសារ​ការ​វាយប្រហារ​អត្តឃាត​ថ្មី​មួយ​នៅ​ក្រុង​កា​ប៊ុល  ខណៈ​ភាព​ស្ងប់​ស្ងាត់​កើត​មាន​ឡើង​វិញ​នៅ​ក្រុង​ហ្គា​ស្នី​ ភាគ​ខាងកើត​ប្រទេស​ ក្រោយ​ការ​​វាយ​រុញច្រាន​ពួក​តា​លី​បង់​ឲ្យ​ខ្ទាត​ចេញពី​ទីក្រុង​នោះ​។

ការ​វាយប្រហារ​អត្តឃាត​នេះ​កើត​មាន​ក្នុង​សាលារៀន​មួយ ​ស្ថិត​ក្នុង​សង្កាត់​ស៊ី​អ៊ីត​ភាគ​ខាង​លិច​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​និស្សិត​។ ​លោក​ហា​ស្មា​ត​ស្តា​នី​ក​ហ្សៃ ​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង គូសបញ្ជាក់​ថា​ នា​វេលា​ម៉ោង​១៦​ម៉ោង​ក្នុង​ស្រុក ជន​អត្តឃាត​ម្នាក់​បំពាក់​ដោយ​គ្រឿងផ្ទុះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​ក្នុង​មជ្ឈមណ្ឌល​អប់រំ​MAWOUD​។​ មនុស្ស​៣៤​នាក់​ស្លាប់​ ដោយសារ​ការ​ផ្ទុះ​ ហើយ​៥៦​នាក់​ទៀត​រង​របួស​។​

មុន​នេះ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​ដល់​៤៨​នាក់​និង​របួស​៦៨​នាក់​។ ចំនួន​មនុស្ស​ដែល​មាន​វត្ត​មាននៅ​កន្លែង​មានការ​ផ្ទុះ​ពុំ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ តែ​តាម​សាក្សី​​ម្នាក់​ជា​និស្សិត​ថា មាន​សិស្ស​ប្រមាណ​១០០​នាក់​នៅ​ខាងក្នុង​សាលា​ពេល​មានការ​វាយប្រហារ​ភេរវកម្ម​នេះ​។

ចំណែក​នៅ​ទីក្រុង​ហ្គា​ស្នី​ភាគ​ខាងកើត​ប្រទេស រង​ការ​វាយលុក​ធំ​មួយ​របស់​ពួក​តា​លី​បង់​វិញ កងកម្លាំង​សន្តិសុខ​ល្បាត​តាម​ដង​វិ​ថី​ទាំងឡាយ រួច​នា​ថ្ងៃ​ទី​១៥​សីហា​គេ​ពុំ​ឃើញ​មាន​​វត្តមាន​របស់​យុទ្ធ​ជនតា​លី​បង់​ម្នាក់​ណា​ឡើយ​។ ចំណែក​​ពាណិជ្ជករ​ចាប់ផ្ដើម​ជួស​ជុល​ការ​ខូចខាត ​ព្រមទាំង​សម្អាត​ហាង​ពួក​គេ​។

ការ​វាយលុក​លើ​ទីក្រុង​ហ្គា​ស្នី ​ជាទី​ក្រុង​យុទ្ធសាស្ត្រ​មួយ ចាប់ផ្ដើម​ពី​យប់​ថ្ងៃ​ទី​៩​ សីហា​មក​។​ កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ជួយ​ទ្រទ្រង់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេរិ​ក ត្រូវ​ទប់ទល់​រយៈពេល​ច្រើន​ថ្ងៃ​ ចំពោះ​ការ​វាយលុក​ដ៏​សាហាវ​នោះ​ទំ​រាំ​អាច​វាយ​រុញ​ច្រាន​ពួក​តា​លី​បង់ ​ចេញពី​ទីក្រុង​នេះ​បាន​។​ ហើយ​គេ​នៅ​តែ​ខ្លាច​ពួក​តា​លី​បង់វិល​មក​វាយលុក​ជា​ថ្មី​ទៀត​។

នា​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា​ នៅ​ក្រុង​កា​ប៊ុល មាន​ពួក​ជនប្រដាប់អាវុធ វាយប្រហារ​ប្រឆាំង​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​មួយ​នៃ​ទីភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ