ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ខាំង​ក្មេង​ស្រី​លាក់​ក្នុង​ល្អាង​១៥​ឆ្នាំ​… ជាទាសករ​ផ្លូវ​ភេទ

5 ឆ្នាំ មុន

BBC ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​កោះ​ស៊ូ​ឡា​វេ​ស៊ី បាន​ជួយ​ស្ត្រី​អាយុ​២៨​​ឆ្នាំ​​ម្នាក់​ដោយ​បង្ខាំង​នៅ​ក្នុង​ល្អាង​រយៈពេល​យូរ​ដល់​ទៅ​១៥​ឆ្នាំ ក្លាយជា​ទាសករ​ផ្លូវ​ភេទ​​របស់​គ្រូខ្មោច​ម្នាក់​អាយុ​៨៣​ឆ្នាំ ។ គ្រូខ្មោច​នោះ​ឈ្មោះ​ចា​ហ្គោ បាន​អួតអាង​ថា​ គេ​ចេះ​ប្រើ​មន្តអាគម ហើយ​គេ​បាន​ចាប់​ក្មេង​ស្រី​​អាយុ​១៣​ឆ្នាំ​ម្នាក់​…

BBC ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​កោះ​ស៊ូ​ឡា​វេ​ស៊ី បាន​ជួយ​ស្ត្រី​អាយុ​២៨​​ឆ្នាំ​​ម្នាក់​ដោយ​បង្ខាំង​នៅ​ក្នុង​ល្អាង​រយៈពេល​យូរ​ដល់​ទៅ​១៥​ឆ្នាំ ក្លាយជា​ទាសករ​ផ្លូវ​ភេទ​​របស់​គ្រូខ្មោច​ម្នាក់​អាយុ​៨៣​ឆ្នាំ ។

គ្រូខ្មោច​នោះ​ឈ្មោះ​ចា​ហ្គោ បាន​អួតអាង​ថា​ គេ​ចេះ​ប្រើ​មន្តអាគម ហើយ​គេ​បាន​ចាប់​ក្មេង​ស្រី​​អាយុ​១៣​ឆ្នាំ​ម្នាក់​ ​យក​ទៅ​បញ្ចូល​មន្តអាគម ដោយ​និយាយ​ថា ​នាង​មាន​ខ្មោច​សណ្ឋិត និង​នៅ​ចាំ​ឃ្លាំមើល​នៅ​គ្រប់ពេល ធ្វើ​ឲ្យ​នាង​មិន​ហ៊ាន​ចាកចេញ​ទៅ​ណា​អស់​រយៈពេល​១៥​ឆ្នាំ ។

ប៉ូលិស​ឲ្យ​ដឹង​ថា ​គ្រូខ្មោច​នោះ​ស្គាល់​ក្មេង​ស្រី​រងគ្រោះ ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​នាង​​នាំ​ទៅ​ព្យាបាល​ជំងឺ ហើយ​មិនយូរ​ប៉ុន្មាន​នាង​ក៏​បាត់​ខ្លួន ។ មនុស្ស​ក្នុង​ក្រុម​គ្រួសារ​ព្យាយាម​តាម​រក តែ​មិនឃើញ​ក៏​ប្ដឹង​ប៉ូលិស ។ ក្រោយមក​ប៉ូលិស​ប្រទះ​ឃើញ​នៅ​ក្នុង​ល្អាង​ គឺជា​ក្មេង​ស្រី​ដែល​បាន​បាត់​ខ្លួន​កាលពី​១៥​ឆ្នាំ​មុន ។

កន្លង​មក​គ្រូខ្មោច​តែងតែ​នាំ​ក្មេង​ស្រី​នោះ​ចេញពី​ល្អាង​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្បែរ​នោះ រួច​ក៏​នាំ​នាង​ទៅ​ល្អាង​វិញ​នៅ​ពេល​ថ្ងៃ​ ដោយ​ប្រព្រឹត្ត​បែប​នេះ​អស់​រយៈពេល​១៥​ឆ្នាំ ។ លោក​ចា​ហ្គោ បាន​ទទួល​ការ​ចោទប្រកាន់​ថា ​រួមរ័ក​ជាមួយ​អនីតិជន និង​ចាប់ពង្រត់ អាច​ជាប់​គុក​​រយៈពេល​១៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ