ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​សាលា​រាជធានី​បន្ត​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​ថ្នាំជក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ចូលរួម​ផ្សព្វផ្សាយ អំពី​ផល​ប៉ះពាល់​ដោយសារ​ផលិតផល​ថ្នាំជក់​ជា​បន្ត​ទៀត ដោយសារ​ថ្នាំជក់ ឬ​ក៏​ផ្សែង​បារី បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។ ក្នុង​ជំនួប​ពិភាក្សា​ការងារ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ចូលរួម​ផ្សព្វផ្សាយ អំពី​ផល​ប៉ះពាល់​ដោយសារ​ផលិតផល​ថ្នាំជក់​ជា​បន្ត​ទៀត ដោយសារ​ថ្នាំជក់ ឬ​ក៏​ផ្សែង​បារី បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​អ្នកនាំពាក្យ​ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន កាលពី​ល្ងាច​ថ្ងៃ​ទី ១៥ សីហា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​សាលា​រាជធានី នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ដោយសារ​ថ្នាំជក់​ជា​បន្ត​ទៀត ដោយ​បច្ចុប្បន្ន ពិសេស​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជិត​៣​លាន​នាក់ នា​ពេល​បច្ចុប្បន្ន​។

លោក​បាន​បន្ត​ថា ផល​ប៉ះពាល់​ដោយសារ​ថ្នាំជក់ និង​ផ្សែង​បារី​នេះ លោក​នឹង​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​សង្កាត់​ទាំង​១០៥ ក្នុង​រាជធានី​ភ្នំពេញ​បន្ត​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​មហាជន​ទូទៅ​ឲ្យ​បាន​យល់​ដឹង​ច្បាស់​ពី​បញ្ហា​ផល​ប៉ះពាល់​សុខភាព​ដោយ​ការ​ជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​។

លោក​អភិបាល​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សន្ធិសញ្ញា​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧស្សាហកម្ម​ថ្នាំជក់ ដូច្នេះ​កម្ពុជា​បន្ត​ជំរុញ នៃ​យុទ្ធនាការ​នេះ​ឱ្យ​​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ជា​ទិស​ដៅ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​ជំរុញ​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​តាម​បណ្តា​ខណ្ឌ​បញ្ជ្រៀប​កិច្ច​ការងារ​នេះ​ជូន​ប្រជាពលរដ្ឋ​របស់​យើង ក្នុង​នោះ​ក៏​យើង​រៀបចំ​នូវ​ផែនការ​បញ្ជ្រៀប ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​យើង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ