ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូ​ប​ភ្ញៀវ​មិន​សម្រេច ជាប់​ខ្នោះ​​ខ្លួន​ឯង​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​អង្គភាព​នគរបាល​ទេសចរណ៍ បាន​ធ្វើការ​បង្ក្រាប​ករណី​ចោរឆក់​កាបូប​ភ្ញៀវ​បរទេសមិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ម្តុំ​មុខ​ផ្សារ​ចៅ​សាំង​ហុ​ក…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​អង្គភាព​នគរបាល​ទេសចរណ៍ បាន​ធ្វើការ​បង្ក្រាប​ករណី​ចោរឆក់​កាបូប​ភ្ញៀវ​បរទេសមិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ម្តុំ​មុខ​ផ្សារ​ចៅ​សាំង​ហុ​ក ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់​បាន​ឈ្មោះ ធុន ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មក​នៅ​សៀមរាប ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សារ៉ូ​ស ខាន់ (SHAHROZE KHAN) អាយុ​២៣​ឆ្នាំ សញ្ជាតិ​ប៉ា​គី​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ MD៤១២៤២៥១ បាន​រង​របួស​ជើង និង​ស្មា​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត​បានឱ្យ​ប្រាប់​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លិ​ច ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ឈាម​ជ្រូក បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូបដៃ​របស់​ជនបរទេស​ខាងលើ ខណៈ​កំពុង​ដើរ​ម្នាក់ឯង​តាម​ផ្លូវ បណ្តាល​ឱ្យ​បុរស​ដែល​ជា​ជនបរទេស​រង​បួស​ជើង និង​ស្មា ។ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​ភ្លាម ក៏​ត្រូវ​កម្លាំង​នគរបាល​ដែល​កំពុង​ល្បាត​នៅ​ជិត​នោះ​ប្រទះ​ឃើញ​បាន​ដេញ​តាម​ប្រមាញ់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ជិះ​ពីក្រោយ និង​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ផង​ដែរ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​បើក​ម៉ូតូ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ចំពោះ​សម្ភារៈ និង​កាបូបដៃ​របស់​ជន​រង​គ្រោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​យក​បាន​មក​វិញ​ទាំងអស់​ ។ ក្រោយ​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជំនាញ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​ខាងលើ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់​បន្ត ។ រីឯ​របស់របរ​និង​សម្ភារ​​នៅ​ក្នុង​កាបូប កម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ម្ចាស់​​វិញ​អស់ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ