ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម៉ុ​ច​ខឹង​ខ្លាំង​ដៀល​អ្នក​រិះគន់​ថា ​«ដូច​អត់​បាន…»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្នុង​ពេល​ដែល​រលក​នៃ​ការ​រិះគន់​ចំពោះ​ការ​ស្លៀកពាក់​សិច​ស៊ី​ពី​មហា​ជន​​លើ​រូប​នាង​នៅ​បន្ត​កើត​មាន​នោះ អ្នក​នាង​ស្រី ម៉ុ​ច បាន​វាយបក​វិញ ។ ចំពោះ​ពាក្យ​រិះគន់​ទាំងនោះ គឺ​ដោយសារ​នាង​នៅ​តែ​បន្ត​បង្ហាញ​រូបភាព​សិច​ស៊ី​ជា​បន្តបន្ទាប់ ជា​ពិសេស​រូបភាព​ចុង​ក្រោយ​ពេល​នាង​ទៅ​លេង​សមុទ្រ ។ ស្រី​ម៉ុ​ច…

រាជធានី​ភ្នំពេញ​៖​ក្នុង​ពេល​ដែល​រលក​នៃ​ការ​រិះគន់​ចំពោះ​ការ​ស្លៀកពាក់​សិច​ស៊ី​ពី​មហា​ជន​​លើ​រូប​នាង​នៅ​បន្ត​កើត​មាន​នោះ អ្នក​នាង​ស្រី ម៉ុ​ច បាន​វាយបក​វិញ ។ ចំពោះ​ពាក្យ​រិះគន់​ទាំងនោះ គឺ​ដោយសារ​នាង​នៅ​តែ​បន្ត​បង្ហាញ​រូបភាព​សិច​ស៊ី​ជា​បន្តបន្ទាប់ ជា​ពិសេស​រូបភាព​ចុង​ក្រោយ​ពេល​នាង​ទៅ​លេង​សមុទ្រ ។

ស្រី​ម៉ុ​ច បាន​ចាត់​ទុក​ពាក្យ​រិះគន់​ទាំងនោះ​គឺជា​ការ​បញ្ចេញមតិ​មិន​សម​ហេតុផល ក្នុង​ពេល​​ដែល​អ្វី​ដែល​នាង​បាន​ធ្វើ​នេះ​គឺជា​សិទ្ធិ​បុគ្គល ខណៈ​ពេល​ដែល​នាង​មិនមែន​ជា​អ្នក​សិល្បៈ​ជា​មនុស្ស​របស់​មហាជន​ទៀត​ឡើយ ។ ស្រី​ម៉ុ​ច បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​ថា «​ចង់​និយាយ​អី​បន្តិច ព្រោះ​តាំងពី​ចប់​កម្មវិធី​មក​អត់​បាន​និយាយ​អី​សោះ ។

ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​មួយ​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ តែ​ខ្ញុំ​ដឹង​ត្រឹម​ថា​ខ្ញុំ​នឹង​បំពេញ​តួនាទី​របស់ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា presenter ដែល​ការងារ​នេះ​វា​ជា​សិទ្ធិ​បុគ្គល ហើយ​វា​ជា our private party ។ តែ​ខ្ញុំ​មិន​ខឹង​នឹង​អ្នក​ដែល​មិន​ពេញចិត្ត ហើយ​ខ្ញុំ​ក៏​មិន​អាច​តម្រូវ​ចិត្ត​គ្រប់​គ្នា​បាន ដូច​ខ្ញុំ​និយាយ​ពី​ខាងលើ ។ តែ​អ្វី​ដែល​ខ្ញុំ​ហួសចិត្ត គឺ​ចំពោះ​អ្នកមួយ​ចំនួន​បញ្ចេញ​មតិ​ដូច​ជា​មនុស្ស​ដែល​គ្មាន​ការ​សិក្សា អ្នក​គ្មាន​សិទ្ធិ​ជេរ​បញ្ចោរ​ខ្ញុំ​ដៀល​ខ្ញុំ ហើយ​អ្នក​សំអាង​អី​ថា​ខ្ញុំ​បំផ្លាញ វប្បធម៌​ជាតិ រៀន​បើកភ្នែក​មើល​ពិភពលោក​ផង ថា​វា​ដល់​ណា​ហើយ ?

កុំ​ហាមាត់​ឡើង​គេ​បំផ្លាញ​ជាតិ ។ ហេតុ​អី​ខ្ញុំ​អាច​ក្លាយជា presenter ព្រោះ​មិនមែន​ត្រឹម​តែ​សម្រស់​ទេ គឺ​មក​ពី​ចរិត​ប្ញ​ក​ពា​ខ្ញុំ​ដូច​គ្នា​នឹង​ប្រវត្តិ​ក្រុម​គ្រួសារ​ខ្ញុំ ទាំងនេះ​វា​ជាដើម​ហេតុ​ដែ​គេ​ជ្រើសរើស​ខ្ញុំ ។ ជេរ​ខ្ញុំ​ក្នុង​កម្មវិធី private​របស់ខ្ញុំ មិន​ឆ្អែត​ហើយ នៅ​មក​បញ្ចោរ​ខ្ញុំ​សូ​ម្បី​តែ​ខ្ញុំ​ទៅ​សមុទ្រ ។ ខ្ញុំ​មិន​ចង់​ល្បី​ទេ​ឈប់​ធ្វើ​ឲ្យ​ខ្ញុំ​ល្បី​ទៅ បើ​ខ្ញុំ​ចង់​ល្បី​ខ្ញុំ​មិន​ឈប់​ពី​សិល្បៈ​​ទេ ។ កើតមក​ជា​មនុស្ស​មិន​គ្រប់គ្រាន់​ទេ ត្រូវ​រៀន​ធ្វើ​ជា​មនុស្ស​ផង ។ ប្រទេស​មាន​ច្បាប់​ស្រុក​មាន​វិ​ន​យ័ អ៊ីចឹង​កុំ​មាន​មាត់​គិតតែ​ជេរ​គេ ដៀល​គេ​ដោយ​គ្មាន​ដឹង​ថា​អ្វី​ជា​អ្វី ដឹង​ទេ​ថា​វា​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់ខ្ញុំ​ដូច​គ្នា »​។

បើ​ទោះបីជា​មានការ​បកស្រាយ​ពី​អតីត​តារា​សម្តែង​ស្រី​ម៉ុ​ច​យ៉ាង​ដូច្នេះ​ក៏​ដោយ មហាជន​មួយ​ចំនួន​នៅ​តែ​លើក​ឡើង​ថា ភាព​សិច​ស៊ី​របស់​នាង​វា​ហាក់​ហួស​កម្រិត​ដែល​មិន​អាច​ទទួលយក​បាន ក្នុង​ពេល​ដែល​នាង​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​នោះ ។ ដោយឡែក​បើ​ទោះបីជា​ពេល​នេះ​នាង​មិនមែន​ជា​អ្នកសិល្បៈ​ទៀត​ក៏​ដោយ ប៉ុន្តែ​រូបភាព​នៃ​សិល្បៈ​របស់​នាង​វា​នៅ​តែ​ដិតដាម​ជាប់​នៅ​ក្នុង​ចិត្ត​ស្រទាប់​មហាជន​មួយ​ចំនួន​នៅឡើយ ។

ជា​ពិសេស​ទៀត​នោះ​ការ​ស្លៀកពាក់​ស្ទើរតែ​ចេញ​កន្លែង​ពិសេស​នៅ​ក្នុង​ចំណោម​ភ្នែក​មហា​ជន និង​ជាមួយ​អ្នកសិល្បៈ​បរទេស​ទៀត​នោះ​វា​រឹតតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​សេចក្តី​ថ្លៃថ្នូរ ក្នុង​នាម​ជានា​រី​ខ្មែរ​មួយ​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ