ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​អាក្រក់​សម្រាប់ Man City តារា​ឆ្នើម Kevin De Bruyne អាច​បាត់​មុខ​២​ទៅ​៤​ខែ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​មេឃ​ខៀវ​បាន​រង​របួស​ជង្គង់​កំឡុង​ពេល​ហ្វឹកហាត់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដែល​អាច​ធ្វើ​ឲ្យ​រូបគេ​បាត់​មុខ​ពី​ការ​ប្រកួត​ពី​ចន្លោះ​២​ទៅ​៤​ខែ ។ ប្រភព​មក​ពី​ក្លិប​មេឃ​ខៀវ Man City ប្រាប់​ថា…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​មេឃ​ខៀវ​បាន​រង​របួស​ជង្គង់​កំឡុង​ពេល​ហ្វឹកហាត់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដែល​អាច​ធ្វើ​ឲ្យ​រូបគេ​បាត់​មុខ​ពី​ការ​ប្រកួត​ពី​ចន្លោះ​២​ទៅ​៤​ខែ ។

ប្រភព​មក​ពី​ក្លិប​មេឃ​ខៀវ Man City ប្រាប់​ថា របួស​របស់​កីឡាករ Kevin De Bruyne គឺជា​ការ​រមួល​ជង្គង់​ដែល​កើតឡើង​ពេល​ហ្វឹកហាត់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ។ ខណៈ​នេះ​កីឡាករ​វ័យ​២៧​ឆ្នាំ កំពុង​តែ​ទទួល​ការ​ធ្វើតេស្ត​ដើម្បី​រក​មើល​សេចក្តី​លម្អិត​ស្តី​ពីមុខ​របួស ។

សារ​បញ្ចេញ​ពី Man City បាន​សរសេរ​ថា ៖«Kevin De Bruyne កំពុង​តែ​ទទួល​ការ​ពិនិត្យ​ទៅ​លើ​ជង្គង់​ខាងស្តាំ​របស់​គេ​ក្រោយ​រង​របួស​នៅ​ពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ ។ បញ្ហា​តទៅ​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​ពួក​យើង​នឹង Update ពី​ស្ថានភាព​របស់​គេ​នៅ​ពេល​ក្រោយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា De Bruyne បាន​មក​លេង​ឲ្យ Man City វិញ កាលពី​ស​ប្តា​ហ៍​មុន​ក្រោយ​ការ​ពី​ភារកិច្ច​នៅ World Cup ជាមួយនឹង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក ។ កាលពី​រដូវ​កាល 2016-2017 កីឡាករ​រូប​នេះ​ក៏​ធ្លាប់​របួស​ជង្គង់​ផង​ដែរ ពេល​ប្រកួត​ជាមួយនឹង Everton ។ របួស​ម្តងនេះ គេ​អាច​នឹង​បាត់​មុខ​ពី​តារាង​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Huddersfield, Wolves, Newcastle និង Fulham ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ