ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ដុល្លារសោះ​ ឆ្លៀតឱកាសរើសត្រូវ​គេ​ដេញប្រផាប់​ចាប់ពភីង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវជា​សង្សារ​នឹង​គ្នា​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ផ្កាឈូក កំពុង​តែ​បើកបរ​សុខ​ៗ​ក៏​ជ្រុះ​កាបូបដៃ ហើយ​ត្រូវ​ជនសង្ស័យ​ឆ្លៀតឱកាស​លួច​យក​ទៅ​សំណាងល្អ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ដេញចាប់​រហូត​ទៅ​ដល់​ផ្លូវ​២១៧​ទើប​ឃាត់ខ្លួន​បាន ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវជា​សង្សារ​នឹង​គ្នា​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ផ្កាឈូក កំពុង​តែ​បើកបរ​សុខ​ៗ​ក៏​ជ្រុះ​កាបូបដៃ ហើយ​ត្រូវ​ជនសង្ស័យ​ឆ្លៀតឱកាស​លួច​យក​ទៅ​សំណាងល្អ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ដេញចាប់​រហូត​ទៅ​ដល់​ផ្លូវ​២១៧​ទើប​ឃាត់ខ្លួន​បាន ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៥៤ កែង​ផ្លូវ​៦៣ នៅ​ចំណុច​ក្បែរ​នឹង​ផ្សារ​ទំនើប​សូ​រិ​យា​ម៉​ល ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ថន ចាន់​ឡាយ ភេទ​ប្រុស ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត ភូមិ​ក្លាវ ឃុំ​ពោធិ៍​ចិន្តា ស្រុក​ស្វាយ​អ​ន្ទ ខេត្តព្រៃវែង ។ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវជា​ម្ចាស់​កាបូប​ឈ្មោះ តាំង វិវឌ្ឍន៍ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​៤​អឺ​១ ផ្លូវ​១៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅ​សង្កាត់​លេខ​២ ក្រុងភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវជា​សង្សារ​នឹង​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ ១DD-៦០៣២ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៥៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​កាបូប​យួរដៃ​របស់​បុរស​ជា​ជន​រង​គ្រោះ​ជ្រុះ ពេល​នោះ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១BG-១៥៣២ បើកបរ​ស្រប​ទិស​ដៅ​គ្នា​ ហើយ​ជនសង្ស័យ​នោះ​ឃើញ​កាបូប​ជ្រុះ ក៏​ឆ្លៀតឱកាស​រើស​បាន​ហើយ​មិន​ព្រមយក​ទៅ​ឱ្យ​ម្ចាស់​គេ​នោះ​ទេ ក៏​ជិះ​គេចខ្លួន ។

ប្រភពដដែលប​ានបន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ​ម្ចាស់​កាបូប​ក៏​បាន​ស្រែ​កថា ចោរ​ៗ ​សំណាងល្អ​ក៏​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ល្បាត​ប្រទះ​ឃើញ​ក៏​ដេញប្រផាប់​ចាប់​ពភីង​រហូត​ទៅ​ដល់​ផ្លូវ​២៧១ នៅ​ចំណុច​ក្បែរ​នឹង​មន្ទីរពេទ្យ​រុ​ស្សី ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ទើប​ចាប់បាន ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​វាយ​មួយ​ជើង​បណ្តាល​ឱ្យ​រង​របួស​បែក​មុខ បែក​មាត់​យ៉ាងដំណំ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ បន្ទាប់​មក​​សមត្ថកិច្ច​ក៏​បាន​​រក​ឃើញ​ថា កាបូប​នោះ​ត្រូវ​ជនសង្ស័យ​បោះចោល​នៅ​ផ្លូវ​១៧៨​កែង​ផ្លូវ​៦៣ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​មាន​លុយ​១​ដុល្លារ​ និង​កាបូប​ដាក់​កាត​ATM ចំនួន​២ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ជា​ម្ចាស់​កាបូប​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ