ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​គាំទ្រ និង​ទទួលស្គាល់​លទ្ធផល​បណ្តោះអាសន្ន​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រកាស​ហើយ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ជាមួយ​គ្នា​នោះ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​ប្រកាស​គាំទ្រ និង​ទទួលស្គាល់​លទ្ធផល​បណ្តោះអាសន្ន​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រកាស​ហើយ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ជាមួយ​គ្នា​នោះ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​ប្រកាស​គាំទ្រ និង​ទទួលស្គាល់​លទ្ធផល​បណ្តោះអាសន្ន​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ផង​ដែរ ដែល​ការ​គាំទ្រ​នេះ​ធ្វើ​ឡើង​ដោយ​យោង​លើ​មូលហេតុ​ចំនួន​៦​នេះ បើ​យោង​តាម​សេចក្តីថ្លែងការណ៍ ។

សេចក្តីថ្លែងការណ៍​របស់​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ដែល​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៣ ជា​សមាជិក​បាន​ចាត់តាំង​សមាជិក​របស់​ខ្លួន ចំនួន​២៥៩៨​នាក់ ដែល​ជា​និស្សិត​សាស្ត្រាចារ្យ​បញ្ញវន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គ្រប់​ដណ្ដប់​តាម​ការិយាល័យ​បោះ​ឆ្នោត ទាំង​២៥​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស ជា​លក្ខណៈ​ចល័ត និង​អ​ចល័ត ដើម្បី​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត ។

តាម​ការ​ពិនិត្យ និង​សង្កេតការណ៍​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទៅ​លើ​ការ​បោះ​ឆ្នោត​នេះ​សមាគម​បញ្ជាក់​ថា​ទី​១ បាន​ពិនិត្យ​ឃើញ​សេចក្តី​ថ្លែង​ការ​ទទួលស្គាល់​ពី​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជា​បន្តបន្ទាប់​របស់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​ចុះបញ្ជី​នៅ គ​.​ជ​.​ប ។ ទី​២ បាន​ពិនិត្យ​ឃើញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នូវ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ស្តី​ពី​សំឡេង​ឆ្នោត​ដែល​ទទួល​បាន​របស់​គណៈ​បក្សនយោបាយ​ទាំង​២០ ។ ទី​៣ បាន​សាកសួរ​ផ្ទាល់មាត់​ជាមួយ​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប នានា​ជា​បន្តបន្ទាប់ ដើម្បី​ស្វែង​យល់​ពី​ការ​គ្រប់គ្រង និង​ដឹកនាំ​របស់ គ​.​ជ​.​ប ក្នុង​បំណង​ដាក់​ការ​ជឿ​ទុកចិត្ត ។ ទី​៤ បាន​ពិនិត្យ​ឃើញ​ដំណើរការ​ដោះស្រាយ​បណ្ដឹងតវ៉ា​ពី​គណបក្ស​ទាំង​២០ ។ ទី​៥ បាន​ពិនិត្យ​ឃើញ​ដំណើរការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដូច​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ ២០១៨ ។ ទី​៦ បាន​ពិនិត្យ​ឃើញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ស្តី​ពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ ២០១៨ ។

ដោយ​យោង​ទៅ​លើ​សេចក្តីថ្លែងការណ៍​លើក​ទី​១​របស់​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា និង​យោង​ទៅ​លើ​ការ​សង្កេត​ឃើញ​ជា​បន្តបន្ទាប់​ដូចដែល​បាន​រៀបរាប់​ខាងលើ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ប្រកាស​គាំទ្រ និង​ទទួលស្គាល់​នូវ​លទ្ធផល​បណ្តោះអាសន្ន​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ​.​ជ​.​ប សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ។

ទាក់ទង​ឆ្នោត​នេះ​លោក​បណ្ឌិត ហេង វណ្ណ​ដា ប្រធាន​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ធ្លាប់​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​សន្និដ្ឋាន​ថា បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​លក់ដូរ​សន្លឹក​ឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ និង​ស្ថិត​នៅ​ក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ