ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ពង្រឹង​សន្តិសុខ​ជំរុញ​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាពល្អ​ប្រសើរ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងទ័ពជើងទឹក​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បូ​រី​-​ត្រា​ត ប្រទេស​ថៃ​ចំនួន​១៧​នាក់ ដែល​ដឹកនាំ​ដោយ​លោក ម៉ុង ខុន​ប្រាក់​យ៉ូ​ន​សុខ នាយក​សេនាធិការ​កងការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត បាន​ចូល​មក​ខេត្តបាត់ដំបង​ជួប​ជាមួយ​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ឯក…

ខេត្តបាត់ដំបង ៖ កងទ័ពជើងទឹក​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បូ​រី​-​ត្រា​ត ប្រទេស​ថៃ​ចំនួន​១៧​នាក់ ដែល​ដឹកនាំ​ដោយ​លោក ម៉ុង ខុន​ប្រាក់​យ៉ូ​ន​សុខ នាយក​សេនាធិការ​កងការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត បាន​ចូល​មក​ខេត្តបាត់ដំបង​ជួប​ជាមួយ​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ឯក សំ​អូន មេបញ្ជាការ​ង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​ទទួល​បន្ទុក​ការងារ​ព្រំដែន​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ នៅ​វេលា​ម៉ោង​១០​និង​០០​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។

ដើម្បី​ពិភាក្សា​ត្រៀម​បើក​ការ​ប្រជុំ​បង្កើត​គណៈកម្មាធិការ​ព្រំដែន​រួម​គ្នា ដើម្បី​ពង្រឹង​កិច្ច​ទំនាក់ទំនង​ពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​រាល់​បទល្មើស អំពើ​ខុសច្បាប់​ដែល​កើតឡើង​តាម​ព្រំដែន​កម្ពុជា​-​ថៃ ធានា​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ទាំង​សងខាង​កុំ​ឲ្យ​ជួប​បញ្ហា និង​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ។

ភាគី​កម្ពុជា លោក​ឧត្តមសេនីយ៍ ទោ ឯក សំ​អូន បាន​លើក​ឡើង​ថា យើង​បាន​យល់ចិត្ត​គ្នា​កន្លង​មក ព្រោះតែ​បាន​ជួប​ប្រជុំ​ជាមួយ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ក្រសួងការពារជាតិ និង​ថ្នាក់​ភូមិភាគ​តែ​ប៉ុណ្ណោះ តែ​ការងារ​អនុវត្តន៍​រួម​គ្នា​កន្លង​មក​មាន​ភាពល្អ​ប្រសើរ ហើយ​ពេល​នេះ គឺជា​ការ​ពង្រឹង​បន្ថែម​ទៀត​រវាង​យើង​រួម​គ្នា​ដែល​ភាគី​កម្ពុជា​មាន​ខេត្តពោធិសាត់ បាត់ដំបង និង​ខេត្ត​ប៉ៃលិន ដែល​មាន​ព្រំប្រទល់​ជាមួយ​ថៃ​ក្នុង​ខេត្ត​ច័ន្ទ​បូ​រី​-​ត្រា​ត ក្នុងភូមិ​សាស្ត្រ​ភូមិភាគ ដើម្បី​សុំ​គម្រោង​បន្ថែម​ទៅ​ថ្នាក់លើ​បន្ត រួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​ជា​បន្ត​ទៅ​ទៀត ។ 

លោក​វរ​នា​វី​ឯក ម៉ុង​ខុន ប្រាក់​យ៉ូ​ន​សុខ ភាគី​ថៃ​បាន​លើក​ឡើង​ថា កន្លង​មក​ភាគី​ថៃ​បាន​ប្រជុំ​គណកម្មការ​ព្រំដែន​ជាមួយ តែ​ខាង​យោធភូមិ​ភាគ​ទី​៣​ដែល​មាន​ព្រំប្រទល់​ជាមួយ​ខេត្តកោះកុង ហើយ​យោធភូមិ​ភាគ​ទី​៥ បាន​ទៅ​ចូលរួម គ្រាន់តែ​សង្កេត​ការ​តែ​ប៉ុណ្ណោះ ។

តែ​ពេល​នេះ​តាម​គម្រោង​របស់​រាជរដ្ឋាភិបាល​ថៃ តាម​រយៈ​ក្រសួងការពារជាតិ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា នៅ​តាម​ចំណុច​សំខាន់​ៗ​តាម​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ជាមួយ​គ្នា ដែល​មាន​ប្រវែង​១១៤​គីឡូម៉ែត្រ​នេះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត ព្រោះ​ជា​ការ​រួម​គ្នា​ពង្រឹង​សន្តិសុខ​ជំរុញ​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ