ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​លឿន​ម៉្លេះ​​ទៅ​ពន្លះ​ខឿន​ចិញ្ចើម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​២​នាក់​ដែល​​គេ​សង្ស័យថា​​ស្រវឹង ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​កាច់ចង្កូត​មិន​ទាន់​ក៏​ជ្រុល​បុក​ខឿន​ចិញ្ចើម​ផ្លូវ ​បណ្តាល​ឱ្យ​រង​របួស​បាក់ជើង​ឆ្វេង​ទាំង​២​នាក់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​២​នាក់​ដែល​​គេ​សង្ស័យថា​​ស្រវឹង ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​កាច់ចង្កូត​មិន​ទាន់​ក៏​ជ្រុល​បុក​ខឿន​ចិញ្ចើម​ផ្លូវ ​បណ្តាល​ឱ្យ​រង​របួស​បាក់ជើង​ឆ្វេង​ទាំង​២​នាក់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រើយ​ខាងជើង ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​ក្មេង​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CF-២៥៦៩ ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្ពោះទៅ​ផ្លូវ​លេខ​២៧១ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ផ្លូវ​រាង​កោង ហើយ​សង្ស័យ​អ្នកបើកបរ​ម៉ូតូ​ស្រវឹង​ផង​នោះ ទើប​កាច់ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​អូស​ជិត​២០​ម៉ែត្រ ធ្វើ​ឱ្យ​នារី​វ័យក្មេង​ទាំង​ពីរ​នាក់​នោះ​រង​របួស​បែក​មុខ បែក​មាត់ និង​បាក់ជើង​ខាងឆ្វេង​ទាំង​២​នាក់​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ដែរ នារី​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ឱ្យមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​យក​ម៉ូតូ​របស់​នារី​ជន​រង​គ្រោះ​ដែល​រង​ការ​ខូចខាត​បន្តិចបន្តួច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង រង់ចាំ​បងប្អូន​មក​ទទួលយក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ