ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះភ្លើង​បុក​គ្នា​…​ជំពាក់​បំណុល​អង្គការ​ម្តាយ​ក្មេង​ប៉ុនប៉ង់​រុះផ្ទះ​លក់​សងបំណុល

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្ទះ​ពីរ​ខ្នង​ប្រក់​ក្បឿងក្បាច់​បាំងជញ្ជាំង​ក្ដារ​យ៉ាង​ល្អ​ប្រណិត​មួយ​នៅ​ជនបទ​ស្ថិត​នៅ​ភូមិ​កន្លង់ ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ។ បើ​តាម​ការ​អោយ​ដឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ូច សា​រេ​ត អាយុ​៥២​ឆ្នាំ…

ខេត្តកំពត ៖ ផ្ទះ​ពីរ​ខ្នង​ប្រក់​ក្បឿងក្បាច់​បាំងជញ្ជាំង​ក្ដារ​យ៉ាង​ល្អ​ប្រណិត​មួយ​នៅ​ជនបទ​ស្ថិត​នៅ​ភូមិ​កន្លង់ ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ។ បើ​តាម​ការ​អោយ​ដឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ូច សា​រេ​ត អាយុ​៥២​ឆ្នាំ នៅ​ភូមិ​កន្លង បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា គាត់​ជា​ម្ដាយ​ម្ចាស់ផ្ទះ​នេះ​ដែល​មានកូន​ប្រសា​ស្រី​ឈ្មោះ នឹម រស្មី អាយុ​២៨​ឆ្នាំ និង​ឈ្មោះ អ៊ុយ យ៉េ​ត អាយុ​៣២​ឆ្នាំ ជា​កូនប្រុស​គាត់ ។

ទាំង​ពី​នាក់​ប្ដី​ប្រពន្ធ​នេះ​គាត់​ជា​ម្តាយ​បាន​ជួយ​ធានា​ផ្ដិត​មេដាយ និង​ប្រគល់​ប្លង់​ដីស្រែ​ចំនួន​៣​កន្លែង​ទៅ​អោយ​ធនាគា​ឯកជន​មួយ ទឹកប្រាក់​ដែល​គាត់​ជា​ម្ដាយ​ជួយ​ធានា​ចងការ​ប្រាក់​នោះ​១​ម៉ឺន​៣​ពាន់​ដុល្លារ​ជួយ​អោយ​កូន​ទិញ​ម៉ាស៊ីន​ច្រូត ។

ជា​ការ​អកុសល​កូនប្រុស​របស់​គាត់​ឈ្មោះ អ៊ុយ យ៉េ​ត បាន​ទៅ​ស៊ី​ឈ្នូ​ល​ច្រូត​នៅ​ខេត្ត​កំពង់​ស្ពី​បាន​ខ្យល់​.​គ​ស្លាប់​កាលពីដើម​ឆ្នាំ​២០១៨​នេះ តែ​មិន​បាន​ប៉ុន្មាន​ខែ​ផង​កូនប្រសា​ស្រី​គេ​បាន​យកប្ដី​ទៀត​ថែម​ទាំង​បាន​គេចខ្លួន​មិន​ព្រម​ជួយ​សង់បំណុល​អង្គការ​ទេ ទុក​អោយ​គាត់​ម្ដាយក្មេក​ជា​អ្នក​សងបំណុល​អង្គការ​រាល់​ខែ ។

ស្ត្រី​ចំណាស់​រូប​នេះ​បាន​និយាយ​ប្រាប់​បន្ត​ថា ដោយសា​តែ​កូនប្រសា​ស្រី​យក​ម៉ាស៊ីន​ច្រូតស្រូវ​យក​ទៅ​លាក់​ទុក ថែម​ទាំង​មិន​ជួយ​សង់បំណុល​គាត់​អត់​លទ្ធភាព​បង់​បំណុល​ក៏​ផ្ដើមគំនិត​រុះផ្ទះ​កូនប្រសា​ស្រី​ឈ្មោះ នឹម រស្មី នោះ​យក​មក​សង់បំណុល​ធនាគា គ្រាន់តែ​ចាប់​រុះ​៣​ដង​ហើយ​មិន​បាន​សម្រេច ព្រោះ​មាន​អង្គការ​ឯកជន​មួយទៀត​មក​រារាំង​រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ដេច​គង់​ខាងជើង ។

ស្ត្រី​រូប​នោះ​បាន​សំណូមពរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផង​ហើយ​ចោទប្រកាន់​ថា អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ក្នុង​រឿង​គាត់ តើ​ទុក​អោយ​គ្រួសា​គាត់​គេ​មក​រឹបអូស​ទ្រព្យសម្បត្តិ​អស់រលីង​ពី​ផ្ទះ តើ​អោយ​គាត់​ទៅ​ពឹង​នរណា?

លោក អ៊ូ គឹ​ន ប្រធាន​ឃុំ​ស្ដេច​គង់​ខាងជើង​បាន​ប្រាប់​អោយ​ដឹង​ថា រឿង​ផ្ទះ​ពី​ខ្នង​ដែល​មាន​ម្ដាយក្មេក និង​កូនប្រសា​ស្រី​មានរឿង​ពាក់ព័ន្ធ​វែង​ឆ្ងាយ​ណាស់ ។ លោក អ៊ូ គឹ​ន និយាយ​ថា​គ្រួសារ​ម្ចាស់ផ្ទះ​ដែល​បាន​ស្លាប់​ប្ដី​នេះ គឺ​ម្ដាយក្មេក​បាន​ជួយ​ចងការ​លុយ​ពី​ធនាគា តែ​កូនប្រសារ និង​កូនប្រុស​ដែល​បាន​ស្លាប់​នោះ​បាន​ចងការ​ប្រាក់​ពី​ធនាគា​ផ្សេង​មួយទៀត ហើយ​ស្ត្រី​ជា​កូនប្រសារ​ម្ចាស់ផ្ទះ​នោះ​ក៏​មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ