វ័យ​ជិត​៧០​ឆ្នាំទៅ​ហើយ​តារា​សម្តែង​រូប​នេះ​ទើប​មានកូន​ដំបូង​ជាមួយ​គូស្នេហ៍​វ័យក្មេង


តារា​សម្តែង​វ័យ​ចំណាស់​ម្នាក់​នៅ​ហូ​លី​វូ​ដលោក​រី​ឆាត ជៀ​រ៍ ​(Richard Gere) ដែល​ស្ថិត​នៅ​ក្នុង​ចំណាប់អារម្មណ៍​របស់​នារី​នៅ​លើ​ពិភពលោក និង​នៅ​មាន​រាង​កាយ​មាំមួន ក្លាយជា​ឪពុក​ក្នុង​អាយុ​៦៩​ឆ្នាំ ដោយ​ប្រពន្ធ​វ័យក្មេង​កំពុង​ពពោះ ។

លោក​រី​ឆាត ជៀ​រ៍​នឹង​មាន​អាយុ​គម្រប់​៦៩​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣១ សីហា ២០១៨​បាន​គូសបញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ អា​ឡេ​ចានដ្រា សុី​ល​វ៉ា ប្រពន្ធ​ជនជាតិ​អេ​ស្ប៉ា​ញ​កំពុង​ពពោះ​លើក​ដំបូង ។ លោក​នៅ​មិន​ទាន់​ទាន់បញ្ជាក់​ថា​នារី​រូប​នេះ​នឹង​សម្រាលកូន​នៅអេ​ស្ប៉ា​ញ ឬ​នៅ​អា​មេ​រិ​ក​ទេ ។

អតីត​តារា​សម្តែង​ដ៏​ពេញ​និយម​នៅ​ក្នុង​រឿង​«Pretty Woman» និង​នារី​រូប​ស្រស់​ជនជាតិ​អេ​ស្ប៉ា​ញ​បាន​រៀប​ការ​កាលពី​ខែមេសា កន្លង​មក​ក្រោយ​ពី​សេពគប់​គ្នា​អស់​រយៈពេល​៤​ឆ្នាំ ។ ពួក​គេ ម្នាក់​ៗ​សុទ្ធតែ​មានកូន រៀ​ៗ​ខ្លួន​ជាមួយ​គូស្នេហ៍​ចាស់ ។ លោក​រី​ឆាត​មានកូន​ប្រុស​ម្នាក់​គឺ​Homer James អាយុ​១៨​ឆ្នាំ ខណៈ​ពេល​នាង​សុ​ី​ល​វ៉ា មាន​ក៏​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ​ជាមួយ​គូស្នេហ៍​ចាស់ ។

លោក​រី​ឆាត ជៀ​រ៍ ធ្លាប់​រៀប​ការ​ចំនួន​២​លើក ដោយ​លើក​ដំបូង​ជាមួយ​នាង​សុី​ន​ឌី គ្រ័​រ​ហ្វ៊័​ត​អតីត​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្ប ហើ​យី​រស់នៅ​រួម​គ្នា​ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៩១ ដល់​១៩៩៥ ។ ក្រោយមក​លោក​​រៀប​ការ​លើក​ទី​២ ជាមួយ​នាង​ឃែ​រី​ឡូ​វែ​ល កាលពី​ឆ្នាំ​២០០២ ហើយ​បាន​ប្រកាស​លែងលះ​កាលពី​ខែកញ្ញា ២០១៣ និង​បាន​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០១៦ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ