មិន​គួរ​សោះ ខំធ្វើការ​សំណង់​បែកញើស​ហូរ​ញើស​តែ​បែរជាធ្វើរឿងបែបនេះ


ខេត្ត​ប៉ៃលិន ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ខណៈ​ដើរ​ម្នាក់ឯង​នៅ​តាម​ដងផ្លូវ ហើយ​បាន​ដាក់​ថ្នាំ​ញៀន​ជាប់​តាម​ខ្លួន លុះ​សមត្ថកិច្ច​ចុះ​ល្បាត​បាន​ជួប​ប្រទះ​ក៏​មានការ​សង្ស័យ ស្រាប់តែ​រត់គេច​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ដេញចាប់​ឃាត់ខ្លួន​យក​មក​សួរនាំ​តែ​ម្តង ។ ហេតុការណ៍​នគរបាល​ចុះ​ល្បាត​ប៉ះ​ចំ​អ្នក​ប្រើប្រាស់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១៥​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ជនសង្ស័យ​មានឈ្មោះ ជី ប្រាំង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស ម៉ា​ទឹកកក ចំនួន​១​កញ្ចប់​ធំ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កងកម្លាំង​នគរបាល​បាន​ចុះ​ល្បាត​នៅ​តាម​ចំណុច​គោលដៅ ស្រាប់​តែ​ឃើញ​បុរស​ម្នាក់​ដែល​ជា​ជន​គួរ​អោយ​សង្ស័យ​កំពុង​តែ​ដើរ​តាម​ផ្លូវលំ លុះ​ឃើញ​ដូចនេះ​ក្រុម​ល្បាត​​ក៏​ហៅ​ឱ្យ​ឈប់​ដើម្បី​សួ​នាំ ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​រូបគេ​បាន​រត់គេច​ខ្លួន​យ៉ាង​លឿន​តែ​ភ្លាម​ៗ​ដែរ​ក្រុម​ល្បាត​ក៏​ដេញ​តាម​ពីក្រោយ​រួច​ក៏​ចាប់​ឃាត់ខ្លួន​មក​សួរនាំ និង​អោយ​រូបគេ​លូក​ឆែកឆេរ​លើ​ដងខ្លួន​ឯង​រំពេច​នោះ​ក៏​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​ក្នុង​ហោប៉ៅ​ខោ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បន្ទាប់​មក​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នោះ​ទៅ​អធិការដ្ឋាន​នគរ​បាល​ក្រុងប៉ៃលិន​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តែ​ម្តង ។ បច្ចុប្បន្ន​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​កំពុង​រៀបចំ​កសាង​សំណុំរឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ