ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឈរ​រយៈ​ពេល​90នា​ទី​ក្នុង​1ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​​2​​

10 ឆ្នាំ មុន

ក្រោក​ចេញ​ពី​តុ​ធ្វើ​ការ​ ឈរ​ជជែក​​ជា​មួយ​មិត្ត​រួម​ការ​ងារ​២-៣​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជា​វិធី​ល្អ​ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ។​ ការ​សិក្សា​ថ្មី​មួយ​បាន​ផ្តល់​ជា​យោ​បល់​ថា បណ្តា​ជន​ដែល​ប្រ​ឈម​ខ្ពស់​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ហែល​ជា​អាច​គេច​ផុត​ពី​ហា​និ​ភ័យ​នេះ​បាន​ដោយ​គ្រាន់​តែ​កាត់​បន្ថយ​ពេលវេលា​​អង្គុយ​​ចំនួន​៩០​នា​ទី​រៀង​រាល់​ថ្ងៃប៉ុណ្ណោះ​ ។​ ​

ក្រោក​ចេញ​ពី​តុ​ធ្វើ​ការ​ ឈរ​ជជែក​​ជា​មួយ​មិត្ត​រួម​ការ​ងារ​២-៣​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជា​វិធី​ល្អ​ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ។​ ការ​សិក្សា​ថ្មី​មួយ​បាន​ផ្តល់​ជា​យោ​បល់​ថា បណ្តា​ជន​ដែល​ប្រ​ឈម​ខ្ពស់​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ហែល​ជា​អាច​គេច​ផុត​ពី​ហា​និ​ភ័យ​នេះ​បាន​ដោយ​គ្រាន់​តែ​កាត់​បន្ថយ​ពេលវេលា​​អង្គុយ​​ចំនួន​៩០​នា​ទី​រៀង​រាល់​ថ្ងៃប៉ុណ្ណោះ​ ។​ ​

ការ​សិក្សា​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យា​ល័យ Leicester University​ប្រ​ទេស​អង់​គ្លេស​បាន​រក​ឃើញ​ថា កត្តា​ប្រ​ឈម​ទាំង​ឡាយ​មាន​ដូចជា កម្រិត​គ្លុយ​កូស​ក្នុង​ឈាម​និង​កម្រិត​កូ​ឡេស្តេរ៉ូល​សម្រាប់​អ្នក​ដែល​អង្គុយ​តិច​ល្អ​ប្រ​សើរ​ច្រើន​ជាង​អ្នក​ដែល​ហាត់​ប្រាណ​តាម​ចំ​នួន​កំណត់​ជា​ប្រ​ចាំ​ ។​ លោក​ Joseph Henson អ្នក​ដឹក​នាំ​ការ​សិក្សា​បាន​និយាយ​ថា​៖«លទ្ធផល​​នៃ​ការ​សិក្សា​នេះ​ បាន​ផ្តល់​ជា​ភស្តុ​តាង​​លើក​ដំ​បូង​គេ​ដែល​ថា ការ​រក្សា​ឱ្យ​​រាង​កាយ​មាន​សកម្ម​ភាព​តិច​តួច​ជាប់​ជា​ប្រ​ចាំ​ ជា​វិ​ធី​​មួយ​ដែល​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ទប់​ស្កាត់​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​​ បាន​​ប្រ​សើរ​ជាង​ការ​ផ្តោត​តែ​លើ​ការ​ហាត់​ប្រាណ​រាង​កាយ​តែមួយ​មុខ ។​ មួយ​វិញ​ទៀត សកម្ម​ភាព​តិច​តួច​របស់​រាង​កាយ​ជា​ផ្នែក​មួយ​ដែល​ជន​គ្រប់​គ្នា​អាច​ធ្វើ​បាន​ពោល​គឺ​មិន​ដូច​​ជា​ការ​ហាត់​ប្រាណ​ដែល​ប្រើ​កម្លាំង​ច្រើននោះ​ទេ» ។​

ម៉្យាង​លទ្ធផល​នេះ​ ក៏​ជា​ដំ​ណោះ​ស្រាយ​មួួ​យ​ដែល​ឆ្លើយ​តប​ទៅ​នឹង​លទ្ធផល​នៃ​ការ​សិក្សា​កាល​ពី​លើក​មុន​ដែល​ថា បណ្តា​អ្នក​ធ្វើ​ការ​ក្នុង​ការិ​យា​ល័យ​ប្រ​ឈម​នឹង​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ ខណៈ​ពួក​គេ​អង្គុយ​ធ្វើ​ការ​ជា​ប់​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ពេល​ ។ ការ​សិក្សា​អះ​អាង​ថា បុគ្គ​ល​ដែល​ចំណាយ​​ពេល​ច្រើន​ជាង​៦​ម៉ោង​ក្នុង​១ថ្ងៃ​អង្គុយ​ឥត​ងើប​ ជួប​ហា​និ​ភ័យ​ខ្ពស់​ពី​ប្រ​ភេទ​ជំ​ងឺ​រ៉ាំ​រ៉ៃ​​មាន​ដូចជា​ មហារីក ទឹក​នោមផ្អែម និង​ជំ​ងឺ​បេះ​ដូង​ជា​ដើម ។ លោក​សាស្ត្រា​ចារ្យ​ Richard Rosenkranz ​អ​្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​​សាកល​វិទ្យា​ល័យ​ Kansas State University​បាន​ថ្លែង​ថា បុគ្គ​ល​ដែល​អង្គុយ​កាន់​តែ​យូរ​ ការ​ប្រ​ឈម​បញ្ហា​សុខ​ភាព​មាន​កាន់​តែ​ធំ​ផង​ដែរ ។

លោក​បន្ថែម​ថា លទ្ធផល​នៃ​ការសិក្សា​លើក​នេះ​ មិន​ត្រូវ​តែ​ជា​ការ​បញ្ជូនសញ្ញា​ប្រ​កាសអា​សន្ន​ទៅ​កាន់​អ្នក​ធ្វើ​ការ​ក្នុង​ការិ​យាល័យ​​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទៅ​កាន់​អ្នក​ប្រ​កប​មុខ​របរ​ដូចជា​ បើក​បរ​តាក់​ស៊ី រថយន្ត​ដឹក​ទំ​និញ​….​ផង​ដែរ ។​ និយាយ​ជា​រួម​ រាល់​ការ​ងារ​ដែល​តម្រូវ​ឱ្យ​​អង្គុយ​ច្រើន​ម៉ោង​គឺ​សុទ្ធ​តែ​ជា​សញ្ញាគ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ទាំង​អស់ ។ ដោយ​ឡែក​ ការ​សិក្សា​​​មួយ​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា អ្នក​អង្គុយ​មើល​ទូរទស្សន៍​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ថយ​អា​យុ​អស់​៥​ឆ្នាំ​ធៀប​ទៅ​នឹង​អ្នក​មិន​មើល​​សោះ ឬ​មើល​តិច​ជាង​នេះ ។ មាន​ការ​ពន្យល់​ថា អង្គុយ​យូរ​អាច​នាំ​ឱ្យ​ទំ​ហំ​ចង្កេះ​រីក​ធំ​ កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល ខ្លាញ់​ Triglycerides និង​កម្រិត​ស្ករ​ក្នុង​ឈាម​​កើន​ខ្ពស់ ៕