ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ឈ្មោល​​សង្គ្រប់​​ខ្មាន់​កាំ​ភ្លើង

10 ឆ្នាំ មុន

ប្រជា​ជន​ក្នុង​ភូមិ​មួយ​​នៅ​ទ្វីប​អាហ្វ្រិក​ភិត​ភ័យ​​​យ៉ាង​ខ្លាំង​ ព្រោះ​​សុខ​ៗ​មាន​តោ​​មក​ពី​ណា​ក្រ​វែល​ខាំ​​ស៊ី​មនុស្ស​​​ក្នុង​ភូមិ​​​រាល់​យប់ ។ ហេតុ​នេះ លោក​ប្រធាន​​​ភូមិ​​ពឹង​ព្រាន​ព្រៃ​ជន​ជាតិ​ស្បែក​​ស​ម្នាក់​ឱ្យ​ជួយ​កម្ចាត់​តោ​ចង្រៃ​ ។ ប៉ុន្តែ​ព្រាន​ព្រៃ​ដៃ​ឯក​ត្រៀម​​ចាំ​ប៉ុន្មាន​​យប់​អត់​ឃើញ​​តោ​បង្ហាញ​ខ្លួន​សោះ ។ ហេតុ​នេះ​​​ទី​បំផុត​​គាត់​ស្នើ​​លោក​មេ​ភូមិ​​ឱ្យ​សម្លា.ប់​​មេគោ​មួយ​​ក្បាល ដើម្បី​ប្រើ​ប្រាស់​ជា​នុយ​បញ្ឆោត​

ប្រជា​ជន​ក្នុង​ភូមិ​មួយ​​នៅ​ទ្វីប​អាហ្វ្រិក​ភិត​ភ័យ​​​យ៉ាង​ខ្លាំង​ ព្រោះ​​សុខ​ៗ​មាន​តោ​​មក​ពី​ណា​ក្រ​វែល​ខាំ​​ស៊ី​មនុស្ស​​​ក្នុង​ភូមិ​​​រាល់​យប់ ។ ហេតុ​នេះ លោក​ប្រធាន​​​ភូមិ​​ពឹង​ព្រាន​ព្រៃ​ជន​ជាតិ​ស្បែក​​ស​ម្នាក់​ឱ្យ​ជួយ​កម្ចាត់​តោ​ចង្រៃ​ ។ ប៉ុន្តែ​ព្រាន​ព្រៃ​ដៃ​ឯក​ត្រៀម​​ចាំ​ប៉ុន្មាន​​យប់​អត់​ឃើញ​​តោ​បង្ហាញ​ខ្លួន​សោះ ។ ហេតុ​នេះ​​​ទី​បំផុត​​គាត់​ស្នើ​​លោក​មេ​ភូមិ​​ឱ្យ​សម្លាប់​​មេគោ​មួយ​​ក្បាល ដើម្បី​ប្រើ​ប្រាស់​ជា​នុយ​បញ្ឆោត​តោ​ឱ្យ​បង្ហាញ​ខ្លួន ។ គាត់​យក​ស្បែក​មេ​គោ​​គ្រលំ​គ្រប​ខ្លួន​ដើរ​ចូល​ក្នុង​ព្រៃ ។ ​

ដឹង​អី​ពាក់​កណ្តាល​អធ្រាត្រ​​ស្រាប់​​តែ​អ្នក​ស្រុកភ័យ​ខ្លាច​ច្រួល​ច្របល់​​ ព្រោះ​ឮ​សំឡេង​​ព្រាន​ព្រៃ​ស្បែក​សស្រែក​ហៅ​ឱ្យ​​​ជួយ​ផង ។ អ្នក​ស្រុក​ប្រញាប់​ប្រញាល់​លើ​ក​គ្នា​ទៅ​ទាំង​ភូមិ, ទៅ​ដល់​ឃើញ​ព្រាន​ព្រៃ​ដៃ​ឯក​​ថ្ងូររ​ហ៊ឹះដោយ​កា​រឈឺ​ចាប់ តែ​​មិន​ឃើញ​ស្លាក​ស្នាម​សត្វ​តោ ។ លោក​មេ​ភូមិ​សួរ​ ៈ
– មាន​អ្វី​កើត​ឡើង ? ម៉េច​​មិន​ឃើញ​តោ?
ព្រាន​ព្រៃស្បែក​ស​ស្រែក​​វិញ ៈ
– ថ្មើរ​ណេះ​ទៅ​ហើយ អា​ណា​បើក​ទ្រុង​​លែង​​គោ​ឈ្មោល​​ចេញ​ក្រៅ ? វា​សង្គ្រប់​ពាក់​ខ្ញុំ​វី​វក់​ស្ទើរ​​ដាច់​ខ្យល់​ស្លាប់​មិន​ឃើញ​ទេ​ឬ ?