ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​កម្លាំង​បង្ក្រាប​គ្រឿងញៀ.ន (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់ ព្រមទាំង​អ្នក​ផ្តល់​ទីតាំង​សម្រាប់​ការ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៧​នាក់…

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់ ព្រមទាំង​អ្នក​ផ្តល់​ទីតាំង​សម្រាប់​ការ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៧​នាក់ ហើយ​ដកហូត​បាន​កាំបិត ដាវ កន្ត្រៃ​ និង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។

ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​នោះ រួម​មាន ១-​ឈ្មោះ ស ឌី​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ រឿង សុខ​សុវណ្ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៣-​ឈ្មោះ ប៊ុ​ន វណ្ណៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៤-​ឈ្មោះ ស ដា​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៥-​ឈ្មោះ ចាន់ ដា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៦-​ឈ្មោះ កៅ វណ្ណៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​៧-​ឈ្មោះ សាន់ បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។​ ជនសង្ស័យ​ទាំង​៧​នាក់​នេះ​ស្នាក់​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ដោយឡែក​វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ដកហូត​បានរួម​​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់ សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន ដាវ​កែ​ច្នៃ​ប្រវែង​៥៧​សង់ទីម៉ែត្រ​ចំនួន​១​ដើម កូនកាំបិត​ចិតបន្លែ​១​ដើម កាំបិត​ស្នៀត​ប្រវែង​២៣​សង់ទីម៉ែត្រ​ចំនួន​១​ដើម និង​កន្ត្រៃ​ដង​ក្រហម​១​ដើម ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​ចុះ​បង្ក្រាប កម្លាំង​នគរបាល​ខណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន និង​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​១​ក្រុម​កំពុង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ពេល​នោះ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ​នាំ​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ