ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជិត​៨០​គ្រឿង​ដុត​បំផ្លាញ​ចោល (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ស៊ុ​យ​អែ​ត ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៤​ សីហា​នេះ​ថា រថយន្ត​ដល់​​ទៅ​ជិត​៨០​គ្រឿង​​រង​ការ​ដុត​បំផ្លាញ​ កាលពី​យប់​ថ្ងៃ​ទី​១៣​ មក​ទី​១៤ ​សីហា​ នៅ​ភាគ​ខាង​លិច​ប្រទេស​ស៊ុ​យ​អែ​ត រួច​មនុស្ស​២​នាក់​ត្រូវ​ចាប់ខ្លួន​សង្ស័យ​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ​…

ប្រទេស​ស៊ុ​យ​អែ​ត ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៤​ សីហា​នេះ​ថា រថយន្ត​ដល់​​ទៅ​ជិត​៨០​គ្រឿង​​រង​ការ​ដុត​បំផ្លាញ​ កាលពី​យប់​ថ្ងៃ​ទី​១៣​ មក​ទី​១៤ ​សីហា​ នៅ​ភាគ​ខាង​លិច​ប្រទេស​ស៊ុ​យ​អែ​ត រួច​មនុស្ស​២​នាក់​ត្រូវ​ចាប់ខ្លួន​សង្ស័យ​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ​ ខណៈ​សល់​ពេល​ជិត​១​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោះ​សភា​។

យោង​តាម​ប៉ូលិស​បាន​ឱ្យ​ដឹង​​ថា រឿង​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៣ ​សីហា​ នៅ​ទី​ក្រុង ​GOTEBORG​ ជាទី​ក្រុង​ធំ​ទី​២ ​របស់​ស៊ុ​យ​អែ​ត នៅ​២០​កន្លែង​ផ្សេង​ៗ​គ្នា​។ ​មនុស្ស​២​នាក់​​ម្នាក់​មាន​អាយុ​១៦​ឆ្នាំ ​ហើយ​ម្នាក់​ទៀត​អាយុ​២១​ឆ្នាំ​ ត្រូវ​ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​១៤​ សីហា​។ ហើយ​​ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​។ ចំណែក​​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​និយាយ​ថា ​យើង​ពុំដែល​ជួប​ប្រទះ​នឹង​ការ​ដុត​បំផ្លាញ​រថយន្ត​ច្រើន​បែប​នេះ​ឡើយ​។

ឧប្បត្តិហេតុ​នោះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​ពួក​អ្នកនយោបាយ​ដែល​កំពុង​ធ្វើការ​ឃោសនាបោះឆ្នោត​សភា​នា​ថ្ងៃ​ទី​៩ ​កញ្ញា ​ខាង​មុខ​នេះ​។ ហើយ​​នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត​លោក ​STEFAN LOFVEN ជា​បេក្ខជន​សម្រាប់​បន្ត​តំណែង​នោះ​មាន​ប្រតិកម្ម​ថា ខ្ញុំ​ពិតជា​ខឹង​ខ្លាំង​ណាស់ ខ្ញុំ​សួរ​ថា ​តើ​ហេតុ​អី​បានជា​ពួក​អ្នក​ធ្វើ​បែប​នេះ? ​ពួក​អ្នក​កំពុង​បំផ្លាញ​វាសនា​ខ្លួនឯង​ផ្ទាល់​ឪពុក​ម្ដាយ​ខ្លួនឯង​ និង​សង្កាត់​ខ្លួនឯង​។ ​លោក​បញ្ជាក់​ថា​សកម្មភាព​ទាំងនេះ​ហាក់​ធ្វើ​ដោយ​មានការ​សម្របសម្រួល​គ្នា​ដូច​ក្នុង​ប្រតិបត្តិការ​យោធា​មួយ​ដូច្នោះ​ដែរ​។

រៀងរាល់ថ្ងៃ​នៅ​តាម​បណ្ដា​តំបន់​ជាយក្រុង​ស្តុក​ខូ​ល បណ្ដា​រថយន្ត​រង​ការ​ដុត​បំផ្លាញ ដោយ​អំពើ​ទាំងនេះ​គេ​ថា​ ជា​ស្នាដៃ​ពួក​យុវជន​ក្រីក្រ​។​ ហើយ​កាលពី​ឆ្នាំ​២០១៧​ រថយន្ត​១.៤៥៧​គ្រឿង​ត្រូវ​ដុត​បំផ្លាញ​នៅ​ស៊ុ​យ​អែ​ត ទល់​នឹង​១.៦៤១​គ្រឿង ក្នុង​ឆ្នាំ​២០១៦៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Daily Mail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ