ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុងមួយថ្ងៃ​កើតឡើង​៥​លើក ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​ប្រុស​១​នាក់ របួសស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​ប្រុស​១​នាក់ របួសស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក ស្លាប់​១​នាក់​, ស្រវឹង​១​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៣​នាក់ (​មិន​ពាក់មួក​គ្មាន​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​និង​មូ​តូ​កង់​បី​២​លើក ស្លាប់​២​នាក់​, រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៣​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, ម៉ូតូ​កង់​បី​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​២​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៣​លើក ស្លាប់​២​នាក់ របួស​២​នាក់ ខេត្តកណ្តាល​២​លើក ស្លាប់​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១៥៦១​គ្រឿង​(​ម៉ូតូ​៦២%), មធ្យោបាយ​ល្មើស​១៩០​គ្រឿង (​ម៉ូតូ​៧០%), អប់រំ​៨១​គ្រឿង​(​ម៉ូតូ​៤៥%), មធ្យោបាយ​ពិន័យ​១០៩​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៤៥៧​គ្រឿង​, អប់រំ​៧៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៧​គ្រឿង (​មួក​១៤​គ្រឿង​,​កញ្ចក់​១០​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៣​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ