ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំផ្លាញ​រថយន្ត​ទំនើប​ ឱ្យ​តែ​… ដើម្បី​​បំបាត់​អំពើ​ពុក​រលួយ

5 ឆ្នាំ មុន

CNN​ ផ្សាយ​ថា ​លោក​ប្រធានាធិបតី​Rodrigo Duterte របស់​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ពិនិត្យ​មើល​ពី​ការ​កិន​បំផ្លាញ​រថយន្ត និង​ម៉ូតូ​ស៊េរី​ទំនើប​មាន​តម្លៃ​សរុប​ជាង​៥,៥​លាន​ដុល្លារ និង​ជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស ។…

CNN​ ផ្សាយ​ថា ​លោក​ប្រធានាធិបតី​Rodrigo Duterte របស់​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ពិនិត្យ​មើល​ពី​ការ​កិន​បំផ្លាញ​រថយន្ត និង​ម៉ូតូ​ស៊េរី​ទំនើប​មាន​តម្លៃ​សរុប​ជាង​៥,៥​លាន​ដុល្លារ និង​ជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស ។

រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​មួយ​របស់​លោក​ប្រធានាធិបតី​ឌូ​តឺ​តេ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ការ​កិន​បំផ្លាញ​រថយន្ត​ដែល​នាំ​ចូល​ខុសច្បាប់ ។ នៅ​ក្នុង​ឃ្លី​ប​បង្ហាញ​ត្រាក់ទ័រ​បើក​កិន​ពីលើ​រថយន្ត និង​ម៉ូតូ​នាំ​ចូល​ខុសច្បាប់​ចំនួន​៧៦​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​Lamborghini , Mercedes-Benz និង​Porsche ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​រថយន្ត និង​ម៉ូតូ​ដែល​បាន​បំផ្លាញ​កាលពី​ថ្ងៃ​ទី​៣០ កក្កដា គឺជា​ផ្នែក​មួយ​នៃ​រថយន្ត​ចំនួន​៨០០​គ្រឿង​ដែល​នាំ​ចូល​ហ្វ៊ី​លី​ពី​ន​ដោយ​ខុសច្បាប់ ។ មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​លោក​ឌូ​តឺ​តេ​ធ្វើ​ជា​សាក្សី​ក្នុង​ការ​បំផ្លាញ​រថយន្ត​ទំនើប​ទាំងនេះ កាលពី​ខែកុម្ភៈ​កន្លង​មក​លោក​ក៏​បាន​បញ្ជា​ឲ្យ​កម្ទេច​រថយន្ត​ចំនួន​៣០​គ្រឿង​ដែរ ។

ចាប់តាំងពី​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៦​កន្លង​មក លោក​ឌូ​តឺ​តេ បាន​ប្រកាន់​ភ្ជាប់​លើ​ការ​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ និង​ជា​អំណះអំណាង​យ៉ាង​យុត្តិធម៌​ដល់​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿងញៀន​របស់​ប្រទេស ខណៈ​ពេល​មុន​នេះ​លោក​ធ្លាប់​ប្រកាស​ថា​សុខចិត្ត​ចុះ​ចេញពី​តំណែង​ប្រសិនបើ​បរាជ័យ​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ