ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ក្រោយ​កុំ​អ​ញ្ចឹ​ង​ទៀត​…មានក្មេងតូចផង ​នេះ​សំណាង​ហើយ​ដែល​មិនកើត​អី !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនប្រុស​តូច​បញ្ច្រាសទិស​ចរាចរណ៍​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង​ដែល​បើក​ដោយ​បុរស​ម្នាក់​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ប្តី​ប្រពន្ធ​រង​របួសធ្ងន់ ចំណែក​កូនប្រុស​តូច​រង​របួសស្រាល ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ឪពុក​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនប្រុស​តូច​បញ្ច្រាសទិស​ចរាចរណ៍​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង​ដែល​បើក​ដោយ​បុរស​ម្នាក់​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ប្តី​ប្រពន្ធ​រង​របួសធ្ងន់ ចំណែក​កូនប្រុស​តូច​រង​របួសស្រាល ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ និង​កូនប្រុស​តូច អាយុ​៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក់​ស៊ុ​យ​សូ​គី​និ​ច ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GY-9387 ចេញពី​កម្មវិធី​ផឹកស៊ី​វិញ​នៅផ្ទះ​បងប្អូន ខណៈនោះ​បុរស​ជា​ប្តី​ស្រវឹង​ក៏​បាន​ឌុ​ប​ប្រពន្ធ និង​កូនប្រុស​តូច ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទាំង​ស្ថានភាព​ស្រវឹង ហើយ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៀត ។

លុះដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-2997 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​២​នាក់​ត្រូវជា​ប្តី​ប្រពន្ធ ចំណែក​កូនប្រុស​តូច​អាយុ រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ហើយ​ពេល​នោះ​ដែរ​ទាំង​បី​នាក់​ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កង់​បី យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​បាក់​ខ្នង​ខាង​មុខ ។ ដោយឡែក​រថយន្ត​វិញ​រង​ការ​ខូចខាត​បែក​កាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​មាន​តំណាង​បងប្អូន​ខាង​ម៉ូតូ​បាន​មក​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយនឹង​ខាង​រថយន្ត ហើយ​ពេល​នោះ​ដែរ ភាគី​ទាំង​សងខាង​គឺ​សុំ​ស្មើគ្នា ដោយ​ខាង​ម៉ូតូ​ដឹងខ្លួន​ជា​អ្នក​ខុស ព្រោះ​ជិះ​បញ្ច្រាសទិស​ទៅ​បុក​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ