ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​បែប​ម៉េច​វិញ បើ​មិន​គ្រប់​លី​ត្រ​នោះ?

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នាយកដ្ឋាន​កាំ​ង​កុងត្រូល​បាន​ចុះ​ពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១០​កន្លែង រក​ឃើញ​ស្ថានីយ​មួយ​ចំនួន​រង្វាស់​បរិមាណ​១០០​លី​ត្រ ខ្វះ​ប្រមាណ​ពី​៦​ទៅ​៨​លី​ត្រ ជំ​ហ៊ាន​ដំបូង​គ្រាន់តែ​ណែនាំ បើ​មាន​លើក​ទី​២ ឬ​៣ និង​ចាត់ការ​តាម​ច្បាប់ ដែល​ធ្វើការ​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នាយកដ្ឋាន​កាំ​ង​កុងត្រូល​បាន​ចុះ​ពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១០​កន្លែង រក​ឃើញ​ស្ថានីយ​មួយ​ចំនួន​រង្វាស់​បរិមាណ​១០០​លី​ត្រ ខ្វះ​ប្រមាណ​ពី​៦​ទៅ​៨​លី​ត្រ ជំ​ហ៊ាន​ដំបូង​គ្រាន់តែ​ណែនាំ បើ​មាន​លើក​ទី​២ ឬ​៣ និង​ចាត់ការ​តាម​ច្បាប់ ដែល​ធ្វើការ​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក មាន ចំណាប់ អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​នាយកដ្ឋាន​កាំកុងត្រូល​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​នាយកដ្ឋាន​កាំកុងត្រូល​បាន​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត រួម​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ជាង​១០​រូប​បាន​ធ្វើការ​ពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​នៅ​ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ចុះ​ពិនិត្យ​រយៈពេល​កន្លះ​ថ្ងៃ​បាន​ចំនួន​១០​ស្ថានីយប្រេងឥន្ធនៈ​នៅ​ក្នុង​ក្រុង​សិរិ​សោភ័ណ ការ​ចុះ​ពិនិត្យ​នេះ​ជា​ជំ​ហ៊ាន​ដំបូង គឺ​ពិនិត្យ​មើល​កម្រិត​រង្វាស់​រង្វាល់ប្រេង ឬ​បរិមាណ​ប្រេង​មាន​សាំង​ប្រេងម៉ាស៊ូត និង​ពិនិត្យ​មើល​កម្រិត​ចំហេះ ។ ប្រេងសាំង​កម្រិត​អ៊ុ​ប​តានមាន​២​ប្រភេទ មាន​សាំង​កម្រិត​៩៥ ឬ​សាំង​ស៊ុប​ពា និង​សាំង​កម្រិត​៩២​សាំង​ធម្មតា និង​ប្រេង​ម៉ា​ស៊ុត​កម្រិត​សេ​តាន ។ លោក មាន ចំណាប់ បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​នេះ​ជា​លើក​ដំបូង គ្រាន់តែ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ឲ្យ​មានការ​យល់​ដឹង​ច្បាប់​ការ​លក់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ឲ្យ​អ​ថិ​តិ​ជន​ឲ្យ​បាន​គ្រប់​បរិមាណ​លី​ត្រ និង​តម្លៃ​ប្រេង​ដោយ​គ្មាន​ការ​ក្លែងបន្លំ ហើយ​ធ្វើ​កិច្ចសន្យា បើ​រក​ឃើញ​ស្ថានីយ​ប្រេង​ណាមួយ​ល្មើសច្បាប់ ហើយ​កិច្ចសន្យា​មាន​លើក​ទី​២ ឬ​៣​លើក និង​ចាត់​វិធា​ការ​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​នោះ ។ តាម​ច្បាប់​បច្ចេកទេស​ស្ថានីយប្រេងឥន្ធនៈ​រយៈ​១​ឆ្នាំ មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ពិនិត្យ​មើល​ដៃ​បាញ់​ប្រេង​ឲ្យ​បាន​២​ដង​ទើប​ត្រឹមត្រូវ ។

លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​៩​ស្រុក​-​ក្រុង ហើយ​មាន​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៨៨​កន្លែង ដែល​ស្ថានីយ​ប្រេង​ស្តង់ដារ​ដែល​មាន​ដៃ​ចាប់ពី​៦​ទៅ​១២​ដៃ​បាញ់​ប្រេង​មាន​ជាង​ពាក់កណ្តាល ។

មន្ត្រី​ជំនាញ​ខ្លះ​បាន​ខ្សឹប​ប្រាប់​ថា នៅ​ពេល​ដែល​មន្ត្រី​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​នាយកដ្ឋាន​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ក្នុង​ទីប្រជុំជន​ក្រុង​សិរី​សោភ័ណ​បាន​ចំនួន​១០​កន្លែង រក​ឃើញ​មាន​ស្ថានីយប្រេងឥន្ធនៈ​មួយ​ចំនួន​ធ្វើការ​រង្វាស់​រង្វាល់ប្រេង​មាន​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ក្នុង​ចំនួន​១០០​លី​ត្រ​ខ្វះ​បរិមាណ​៦​ទៅ​៨​លី​ត្រ ហើយ​មាន​ស្ថានីយប្រេងឥន្ធនៈ​ខ្លះ​ទៀត​ក្លែងបន្លំ​ប្រេងសាំង​ស៊ុប​ពាម​ក​ដាក់​ប្រេង​ធម្មតា ។ ហើយ​មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួន​ខ្វះខាត​បរិមាណ​បន្តិចបន្តួច​ចាត់​ទុក​ថា អាច​ទទួលយក​បាន និង​ត្រឹមត្រូវ ។

អ​ថិ​តិ​ជន​ដែល​ចាក់​ប្រេង​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​មានការ​កោត​ស​សើរ និង​គាំទ្រ​ព្រោះ​ស្ថានីយប្រេងឥន្ធនៈ​មួយ​ចំនួន​បាន​លក់​ប្រេង​ដោយ​មិន​គ្រប់​បរិមាណ និង​លក់​បន្លំ​ទិញ​ប្រេង​ស៊ុប​ពា​ដាក់​ប្រេង​ធម្មតា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ថានីយ​ប្រេង​ដែល​លក់​ត្រឹមត្រូវ និង​សុំ​ឲ្យ​ចាត់ការ​ចំពោះ​ស្ថានីយ​ប្រេង​ណាមួយ​ដែល​លក់​ប្រេង​ល្មើស​ត្រូវ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ