ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ក់ ស្រី​ណាថា លោក​អ៊ិ​ន សុ​ភិន ប្រើ​ល្បិច​ពិសពុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន​ចប់​ទេ​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី​ណា និង​ថៅកែ​ផលិតកម្ម​មហាហង្ស​លោក​អ៊ិ​ន សុភិន ពាក់ព័ន្ធ​រឿង​ជំពាក់​ប្រាក់​ថ្លៃ​សម្តែង​មិន​ទាន់​សង​នោះ​។ ជា​ថ្មី​ម្តងទៀត​ណា​ក់ ស្រី​ណា បាន​ទម្លាក់​កំហុស​នេះ​ទៅ​លោក​អ៊ិ​ន…

រាជធានី​ភ្នំពេញ​ ៖ ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន​ចប់​ទេ​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី​ណា និង​ថៅកែ​ផលិតកម្ម​មហាហង្ស​លោក​អ៊ិ​ន សុភិន ពាក់ព័ន្ធ​រឿង​ជំពាក់​ប្រាក់​ថ្លៃ​សម្តែង​មិន​ទាន់​សង​នោះ​។ ជា​ថ្មី​ម្តងទៀត​ណា​ក់ ស្រី​ណា បាន​ទម្លាក់​កំហុស​នេះ​ទៅ​លោក​អ៊ិ​ន សុ​ភិន និង​បាន​ចោទប្រកាន់​ថៅកែ​ផលិតកម្ម​មហាហង្ស​រូប​នេះ​ថា​ប្រើ​ល្បិច​ពិសពុល​មក​លើ​រូប​នាង និង​អ្នកសិល្បៈ​មួយ​ចំនួន ។

ការ​លាតត្រដាង​ហេតុផល​នៃ​ការ​មិន​ព្រម​ទូទាត់​ប្រាក់​ថ្លៃ​សម្តែង​រប​ស់ណាក់ ស្រី​ណា នា​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​អ៊ិន សុ​ភិន បាន​អះអាង​ថា ផលិតកម្ម​របស់​លោក​មិន​មាន​បំណង​យក​ណា​ក់ ស្រី​ណា ឲ្យ​ចូលរួម​សម្តែង​ទេ ហើយ​ការ​មិន​ទាន់​បាន​បើកប្រាក់​ថ្លៃ​សម្តែង​ឲ្យ​នាង​មក​ពី​អតិថិជន​ជា​ដៃគូ​រក​ស៊ី​ជាមួយ​លោក​នោះ​ក៏​មិន​ទាន់​ទូទាត់​ប្រាក់​ឲ្យ​ផលិតកម្ម​លោក​ដែរ ហេតុនេះ​ទើប​មាន​ភាព​យឺតយ៉ាវ ។ ការ​លើក​ឡើង​បែប​នោះ​ធ្វើ​ឲ្យ​ណា​ក់ ស្រី​ណា ខឹង​ក៏​បាន​លាតត្រដាង​ពី​ល្បិច​របស់​លោក​អ៊ិន សុ​ភិន ។

តាម​រយៈ​សារ​ដែល​ណា​ក់ ស្រី​ណា បាន​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ៖

១-​ជាដំបូង​នាង​ខ្ញុំ​សូម​គោរព​អរគុណ​ចំពោះ​លោក​អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហា​ហង្ស​ដែល​បាន​ចេញ​បកស្រាយ​នូវ​ហេតុផល​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ ព្រម​ទាំង​ប្រើ​ល្បិច​ពិសពុល​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​មនុស្ស​ជា​ច្រើន​នាក់​ព្រោះតែ​ប្រយោជន៍​របស់​ខ្លួន ។

២-​ខ្ញុំ​បាន​បំពេញការងារ​ជូន​ក្រុមហ៊ុន​របស់​លោក​តាម​តួនាទី និង​កិច្ចសន្យាការងារ​តាម​លក្ខខណ្ឌ​រវាង​ខ្ញុំ និង​លោក​ដោយ​មិន​ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​វេទនា ឬ​មាន​បញ្ហា​ដោយ​សារ​ខ្ញុំ​ឡើយ ដូច្នេះ​រឿង​មួយ​នេះ​មិនមែន​ជា​រឿង​ដែល​លោក​ទៅ​យក​អតិថិជន​មក​ពាក់​ព​ន្ធ័ ហើយ​ដោះសា​យករួចខ្លួន​អ៊ីចឹង​ទេ ព្រោះ​ខ្ញុំ​ជា​អ្នក​ចុះ​កុងត្រា​ធ្វើការ​ជាមួយ​លោក ។

សួរ​ថា​គ្រាន់តែ​អតិថិជន​របស់​លោក​ជ្រើសរើស​យក​ខ្ញុំ​មក​សម្តែង តើ​ជា​កំហុស​របស់ខ្ញុំ​មែន​ទេ​ដែល​ត្រូវ​ឲ្យ​លោក​មិន​បើក​លុយ​ឲ្យ​ខ្ញុំ ? គេ​ជា​ភ្ញៀវ​របស់​លោក​គេ​មាន​សិទ្ធិ​ជ្រើស​រើស​តួ តែ​សំខាន់​លោក​ឯង​ជា​អ្នក​ចរចា​តម្លៃ​ជាមួយ​តួ ដូច្នេះ​លោក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​មក​លើ​តួ ។

៣-​សូម​បញ្ជាក់​ថា​រឿង​«​មរតក​ចុក​ឈាម​»​នេះ ខ្ញុំ​មិន​បាន​ទៅ​អង្វរ​ក្រាប​លន់តួ​ខាង​អតិថិ​ជន ​ឬ​ខាង​ផលិតកម្ម​របស់​លោក​ឲ្យ​យក​ខ្ញុំ​ធ្វើ​ជា​តួឯក​ទេ ក៏​ប៉ុន្តែ​លោក និង​អតិថិជន​ជា​អ្នក​សម្រេច​ដោយ​ខ្លួនឯង អ៊ីចឹង​លោក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ។

៤-​ក្នុង​នាម​លោក​ជា​ប្រធាន និង​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​រូប បើ​លោក​មាន​ឆន្ទ​:​ល្អ​ស្អាត​ស្អំ លោក​ប្រាកដជា​យកគំនិត​បែប​អ្នកដឹកនាំ​មក​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​មក​លើ​ខ្ញុំ និង​មនុស្ស​ដទៃ​ផ្សេង​ទៀត​ដោយ​វិធី​ល្អ​ប្រសើរ​ជាង​នេះ មិនមែន​ប្រើ​ឲ្យ​គេ​ធ្វើការ​ចប់​ហើយ បែរជា​មិន​អើពើ​នឹង​តម្លៃ​កម្លាំង​ពលកម្ម​គេ​បែប​នេះ​ទេ ។

៥-​ជា​ការ​សំនូមពរ​របស់ខ្ញុំ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​លោក​ដែល​ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស​មេត្តា​បញ្ឈប់​នូវ​សកម្មភាព និង​អំពើ​ដ៏​ពិសពុល​ដែល​ធ្វើ​ដាក់​ខ្ញុំ និង​អ្នកសិល្ប​:​ដទៃ​ទៀត​ទៅ ព្រោះ​វា​ជះ​ផល​អាក្រក់​ខ្លាំង​ណាស់​ដល់​មនុស្ស​ជា​ច្រើន​នាក់​ដែល​គេ​មាន​បេះដូង​បម្រើ​សិល្ប​:​ដោយ​ក្តី​ស្រលាញ់ ។

៦-​ខ្ញុំ​មិនមែន​ចង់​ឈ្នះ​ចាញ់​ជាមួយ​ប្រភេទ​មនុស្ស​ដូច​ជា​លោក​ទេ តែ​ខ្ញុំ​គ្រាន់​ចង់ក​ត់បទ​ពិសោធន៍​ដ៏​ឈឺចាប់​មួយ​នេះ​ទុក និង​ជា​សារ​ដើម្បី​ផ្សព្វផ្សាយ​ដល់​បងប្អូន​ដទៃ​ទៀត​កុំ​ឲ្យ​គេ​រង​គ្រោះ​ព្រោះ​លោក​អ៊ិ​ន សុ​ភិន ដូច​ជា​ខ្ញុំ ។

មិន​ទាន់​មានការ​ឆ្លើយ​តប​ទៅ​វិញ​ទេពី​លោក​អ៊ិ​ន សុ​ភិន ទាក់ទិន​អ្វី​ដែល​ណា​ក់ ស្រី​ណា និយាយ​ចំពោះ​លោក​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ