ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ខ្វល់​ពាក្យ​ដំណៀល ដេ​ន​នី ក្វា​ន់ ប្រកា​សមាន​ផ្ទៃពោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ស្រី​ស្អាត​សិច​ស៊ី​ដេ​ន​នី ក្វា​ន់ បាន​ប្រកាស​ថា​ នាង​កំពុង​មាន​ផ្ទៃពោះ​ជិត​២​ខែ​ហើយ ។ ក្វា​ន់ មិន​ខ្លាច​ប្រកាស​ឱ្យ​មហាជន​ដឹង​ពី​រឿង​នេះ​ទេ បើ​ទោះបីជា​នាង​មិន​ទាន់​បាន​ចូល​រោងការ​ក្តី…

រាជធានី​ភ្នំពេញ​ ៖​ ស្រី​ស្អាត​សិច​ស៊ី​ដេ​ន​នី ក្វា​ន់ បាន​ប្រកាស​ថា​ នាង​កំពុង​មាន​ផ្ទៃពោះ​ជិត​២​ខែ​ហើយ ។ ក្វា​ន់ មិន​ខ្លាច​ប្រកាស​ឱ្យ​មហាជន​ដឹង​ពី​រឿង​នេះ​ទេ បើ​ទោះបីជា​នាង​មិន​ទាន់​បាន​ចូល​រោងការ​ក្តី ។

ការ​ប្រកា​សមាន​ផ្ទៃពោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​របស់​ដេ​ន​នី ក្វា​ន់ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទាំង​អ្នក​នៅ​ក្នុង​ពិភព​សិល្បៈ​និង​នៅ​ក្រៅ​ពិភព​សិល្បៈ ។ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ដេ​ន​នី ក្វា​ន់ ក្លាហាន​ដែល​តារា​ហ៊ាន​ប្រកាស​រឿង​នេះ​ដោយ​មិន​លាក់បាំង​ដូច​តារា​មួយ​ចំនួន ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ដេ​ន​នី ក្វា​ន់ បាន​ឡាយ​វី​ដេ​អូ អំពី​ការ​បើកហាង​ថ្មី​របស់​នាង ហើយ​ឆ្លៀតពេល​នោះ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ថា នាង​កំពុង​មាន​ផ្ទៃពោះ​ជិត​២​ខែ​ហើយ ។

បន្ទាប់​ពី​បានឮ​ដេ​ន​នី ក្វា​ន់ ប្រកាស​រឿង​មាន​ផ្ទៃពោះ​មក​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​នាង​លាន់​មាត់​សរសើរ​នាង​ចំពោះ​ភាព​ក្លាហាន​ហ៊ាន​បង្ហាញ​រឿង​ពិត​បែប​នេះ​ខណៈ​នាង​មិន​ទាន់​រៀប​ការ ដោយ​កន្លង​មក​គ្រាន់តែ​ប្រកាស​ថា​មាន​គូស្នេហ៍​ប៉ុណ្ណោះ​។ អ្នកគាំទ្រ​បាន​សម្តែង​​ការ​អបអរសាទរ​ដេ​ន​នី ក្វា​ន់ ដែល​ដែល​មាន​ផ្ទៃពោះ​នេះ ។

មិន​ថា​កូន​ក្នុង​ផ្ទៃ​របស់​នាង ជា​កូនស្រី ឬ​កូនប្រុស​ទេ ដេ​ន​នី ក្វា​ន់ ថា​នាង​សប្បាយ​ចិត្តនឹង​ទទួលយក​ទាំងអស់ ពីព្រោះ​ជឿ​ថា​កំណើត​កូន​នេះ​ធ្វើ​ឱ្យ​នាង​មាន​លាភ​សំណាងល្អ ។

តើ​នរណា​ជា​ឳ​ពុក​នៃ​កូន​ក្នុង​ផ្ទៃ​របស់​ដេ​ន​នី ក្វា​ន់ ? ថ្វី​ដ្បិតតែ​មិន​ទាន់​រៀប​ការ តែ​ដេ​ន​នី ក្វា​ន់ មាន​គូស្នេហ៍​ជា​បុរស​ថៅកែ​ហាង​លក់​រថយន្ត ។ បុរស​ជា​គូស្នេហ៍​នេះ​កន្លង​មក​ដេ​ន​នី ក្វា​ន់ បាន​ប្រកាស​ឲ្យ​មហាជន​បានដឹង ។ ទោះបីជា​មាន​មតិ​បង្អាប់​ថា​គូស្នេហ៍​មិន​ស្រស់​សង្ហា​សក្តិ​សម​នឹង​រូប​នាង​ដែល​ស្រស់​ឆើតឆាយ​ក្តី ដេ​ន​នី ក្វា​ន់ ឆ្លើយ​តប​ថា​នាង​មិន​ខ្វល់​រឿង​នេះ​ទេ ។

ដេ​នី ក្វា​ន់ បាន​ប្រកាស​បើក​សម្ពោធ​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ទី​១០ សីហា ២០១៨ ។ ហាង​ថ្មី​របស់​នាង​គ្រាន់តែ​ការ​ការ​តុបតែង និង​តាំង​បង្ហាញ​ផលិតផល ល្បី​ៗ​ផ្ដាច់មុខ​ដែល​នាង​នាំ​ចូល គឺ​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ ។ នេះ​ជា​ហាង​បើក​ថ្មី បន្ទាប់​ពី​នាង​ដោះ​ដូរ​ពី​ទីតាំង​ចាស់ នៅ​ម្ដុំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ហាង​ថ្មី​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ។

«Denny Beauty Cosmetic» គឺជា​ឈ្មោះ​ហាង​ថ្មី ដែល​ដេ​ន​នី ក្វា​ន់ ប្រកាស​ថា​នឹង​ធ្វើ​ឲ្យ​ក្លាយជា​អាជីវកម្ម​ផ្នែក​ថែរក្សា​សម្រស់​ទ្រង់ទ្រាយ​ធំ ។ នាង​មាន​គម្រោង​នាំ​ចូល​ផលិត​ផល​​ម៉ាក​ល្បី​ៗ​ផ្សេង​ទៀត ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ពង្រីក​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​ជំនួញ ។ មិនតែប៉ុណ្ណោះ​ក្វា​ន់ គ្រោង​ប្រកាស​សាខា​អាជីវកម្ម​ផ្នែក​សម្រស់​ជា​ច្រើន​ទៀត។

ដោយឡែក​បុរស​ជា​គូស្នេហ៍​របស់​ដេ​ន​នី ក្វា​ន់ មាន​ទុន​រាប់​សែន​ដុល្លារ ពង្រីក​ឃ្លាំង​លក់​រថយន្ត​ឲ្យ​ក្លាយជា​ទីតាំង​ធំ​ជាង​មុន ។ ការ​បើក​ដំណើរការ​អាជីវកម្ម​លក់​រថយន្ត​នេះ​ស្រប​ថ្ងៃ​គ្នា​ជាមួយ​ដេ​ន​នី ក្វា​ន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ