ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​បើ​ចង់ទៅ​ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម សូម​វាង​ទៅ​តាម​ស្រុក​បាភ្នំ​វិញ​ព្រោះ​…

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អ្នកដំណើរ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​អ្នក​លឿង​ក្នុងស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង នាំ​គ្នា​រអ៊ូរទាំ​ខ្លាំង​រឿង​កកស្ទះ​ចរាចរ​ណ៌​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ទីប្រជុំជន​មួយ​នេះ ដោយ​សារ​តែ​ការ​ជួសជុល​ផ្លូវជាតិ​លេខ​១១ ពី​ចំណុច​រង្វង់​មូល​អតីត​កំពង់ចម្លង​អ្នក​លឿង ឆ្ពោះទៅ​កាន់​ក្រុង​ព្រៃវែង ។ ជាក់ស្តែង…

ខេត្តព្រៃវែង ៖ ក្រុម​អ្នកដំណើរ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​អ្នក​លឿង​ក្នុងស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង នាំ​គ្នា​រអ៊ូរទាំ​ខ្លាំង​រឿង​កកស្ទះ​ចរាចរ​ណ៌​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ទីប្រជុំជន​មួយ​នេះ ដោយ​សារ​តែ​ការ​ជួសជុល​ផ្លូវជាតិ​លេខ​១១ ពី​ចំណុច​រង្វង់​មូល​អតីត​កំពង់ចម្លង​អ្នក​លឿង ឆ្ពោះទៅ​កាន់​ក្រុង​ព្រៃវែង ។

ជាក់ស្តែង ចាប់ពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៥ សីហា រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ គេ​សង្កេត​ឃើញ​រថ​យន្ត​​ដឹក​ទំនិញ រថយន្ត​អ្នកដំណើរ​ទាំង​តូច​ទាំង​ធំ​រាប់រយ​គ្រឿង បាន​កកស្ទះ​បន្ត​គ្នា​ដាច់​កន្ទុយភ្នែក ចាប់ពី​រង្វង់​មូល​អតីត​កំពង់ចម្លង​អ្នក​លឿង រហូត​ដល់​រង្វង់​មូល​ត្រីកោណ ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង និង​ពី​រង្វង់​មូល​កំពង់ចម្លង​អ្នក​លឿង រហូត​ដល់​មុខ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ក​) ។

ការ​កកស្ទះ​នេះ​ត្រូវ​បាន​អ្នកស្រុក​អះអាង​ថា បណ្តាល​មក​ពី​ក្រុម​អ្នក​ជួសជុល​ផ្លូវជាតិ​លេខ​១១​បាន​ឈូស​ផ្លូវ​នេះ​ទាំងមូល​តែ​ម្តង ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ធ្វើ​អោយ​បែក​ភក់ល្បាប់​ខ្លាំង លុះ​ពេល​មាន​រថយន្ត​យី​ឌុ​ប​ធំ​ៗ​បើក​ឆ្លងកាត់ ក៏​ធ្វើ​អោយ​ស្រុត​ជាប់​ទៅ​មុខ​មិន​រួច​ថយក្រោយ​មិនកើត ជា​ហេតុ​ធ្វើ​អោយ​រថយន្ត​ផ្សេង​ៗ​ទៀត ដែល​មក​ពីមុខ​ផង​ពីក្រោយ​ផង​ត្រូវ​ជាប់​គាំង​បន្តកន្ទុយ​គ្នា​រហូត​រាប់រយ​គ្រឿង​តែ​ម្តង ។

ចំពោះ​បញ្ហា​នេះ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​លួច​បង្ហើប​ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​អោយ​មានការ​កកស្ទះ​បែប​នេះ គឺ​មក​ពី​ក្រុម​អ្នក​ជួសជុល​ផ្លូវ​នោះ​តែ​ម្តង ដោយ​ជា​ធម្មតា​ការ​ធ្វើ​ផ្លូវ គេ​ត្រូវ​ឈូស​ផ្លូវ​ម្ខាង ទុក​ម្ខាង​សម្រាប់​ធ្វើ​ចរាចរ​ណ៌​ពេល​ធ្វើ​រួចរាល់​ម្ខាង​ហើយ​ទើប​គេ​ឈូស​ម្ខាង​ទៀត ។ ប៉ុន្តែ​ការ​ធ្វើ​នៅ​ចំណុច​ទីប្រជុំជន​អ្នក​លឿង​នេះ គឺ​គេ​ឈូស​ផ្លូវ​ទាំងមូល​តែ​ម្តង ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ទៀត ធ្វើ​អោយ​តួ​ផ្លូវ​ទាំងមូល​បែក​ភក់ល្បាប់ ទើប​ធ្វើ​អោយ​ជាប់​រថយន្ត​បង្ក​អោយ​ស្ទះ​ចរាចរ​ណ៌​បែប​នេះ​តែ​ម្តង ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ស្រុក​ពាមរ​ក៌​បាន​ស្នើ​សុំ​អោយ​បងប្អូន​ក្រុម​អ្នកដំណើរ​ក៏​ដូច​ជា​រថយន្ត​តូច​ធំ​ទាំងអស់ ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​ទីរួមខេត្ត​ព្រៃវែង ឬ​ខេត្ត​ត្បូងឃ្មុំ កំពង់​ចាម​ក្តី សូម​ធ្វើ​ដំណើរ​វាង​ទៅ​តាម​ទីរួមស្រុក​បាភ្នំ​វិញ ដើម្បី​បញ្ចៀស​កុំអោយ​មានការ​កកស្ទះ​នាំ​អោយ​ខាត​ពេលវេលា ។ ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​អ្នក​លឿង សូម​ធ្វើ​ដំណើរ​វាង​តាម​ផ្លូវ​ទំនប់​ក្រ​វ៉ា​ត់​ផ្សារ​អ្នក​លឿង ចេញ​តាម​ខ្លោងទ្វា​វត្ត​ឧត្តម​ខេមរា​រាម​ទើប​ចៀស​ផុត​ពី​ការ​កកស្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ