ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​យល់ព្រម​ជួយ ប្រើ​ពេល​រាប់​ម៉ោង​ដែរ​តើ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​ឆ្លងផ្លូវ​ទៅ​បុក​ជាមួយ និង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទំនិញ​មួយ​គ្រឿង​បែក​ចង្កៀង និង​ក្រពឹត​ផ្នែក​ខាង​មុខ ខណៈ​ពេល​ដែល​បុរស​ម្នាក់​បើកបរ​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​ជាមួយ និង​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​មួយ​គ្រឿង​នោះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​ឆ្លងផ្លូវ​ទៅ​បុក​ជាមួយ និង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទំនិញ​មួយ​គ្រឿង​បែក​ចង្កៀង និង​ក្រពឹត​ផ្នែក​ខាង​មុខ ខណៈ​ពេល​ដែល​បុរស​ម្នាក់​បើកបរ​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​ជាមួយ និង​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​មួយ​គ្រឿង​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៣១០​កែង និង​ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ១B-៨៩០៨ មួយ​គ្រឿង ដែល​បើកបរ​ដោយ​យុវ​វ​ជន​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​បាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AQ-០៧២៤ មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ (​គ្នា​ពីរ​នាក់​) បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៩៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​លេខ​៣១០ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​នោះ​ក៏​បាន​ទៅ​បុក​ចំ​ជ្រុង​របស់​ម៉ូតូ​រ៉ឺ​ម៉ក​ឃ្លុប​ដឹក​ទំនិញ​នោះ​បណ្តាល​ឲ្យ​បែក​ចង្កៀង និង​ក្រ​ពិត​ផ្នែក​ខាង​មុខ​ខ្លួនឯង រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន និង​ម៉ូតូ​រ៉ឺ​ម៉ក​ឃ្លុប​ដឹក​ទំនិញ​ទាំង​២​គ្រឿង ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​អស់​រយៈពេល​រាប់​ម៉ោង​ទើបត្រូវ​គ្នា ដោយសារ​តែ​ភាគី​ខាង​រ៉ឺ​ម៉ក​មានការ​យោគយល់​នោះ​ក៏​យល់ព្រម​ជួយ​ចេញ​លុយ​ចំនួន​៥០​ដុល្លារ​ទៅ​ឲ្យ​ភាគី​ខាង​រថយន្ត​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង និង​បញ្ចប់រឿង​នៅ​នឹង កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ