ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក​ទៅ​មើល​សាច់ញាតិ​នៅ​មន្ទីរពេទ្យ មិន​ទាន់​ដល់​ផង​…​ឆេះ​ខ្ទេច​អស់ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​កាម​រី ស៊េរី​ចាស់​កែ​ច្នៃ​ដាក់​ទ្រុង និង​ដំបូល​ធ្វើ​ដំណើរ​ពី​ព្រំដែន​មក​ដល់​ស្រុក​មង្គល​បូ​រី​ក្នុង​បំណង​មក​មើល​សាច់ញាតិ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ស្រាប់តែ​ឆ្លង​ចរន្ត​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ ។ ក្នុង​ហេតុ ការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​កាម​រី ស៊េរី​ចាស់​កែ​ច្នៃ​ដាក់​ទ្រុង និង​ដំបូល​ធ្វើ​ដំណើរ​ពី​ព្រំដែន​មក​ដល់​ស្រុក​មង្គល​បូ​រី​ក្នុង​បំណង​មក​មើល​សាច់ញាតិ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ស្រាប់តែ​ឆ្លង​ចរន្ត​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ ។ ក្នុង​ហេតុ
ការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៥៩ ស្ថិត​ភូមិ​រោង​គោ​កណ្តាល ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី​។

​លោក​អនុសេនីយ៍ឯក ហ៊ិ​ន សំអាត នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចំណោម​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ខាង
លើ​ឈ្មោះ ម៉ុ​ក ច​ន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្បូវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​លោក​បាន​បញ្ជាក់​ថា តាម​សម្តី​ម្ចាស់​រថយន្ត និង​ជា​អ្នកបើកបរ​បានឱ្យ​ដឹង​ថា គាត់​បាន​បើកបរ​រថយន្ត​ម៉ាក​កាម​រី​កែ​ច្នៃ​ដាក់​ទ្រុង និង​ដាក់​ដំបូល​នេះ​តាំងពី​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ក្នុង​គោលបំណង​ទៅ​មើល និង​សួរ​សុខ​ទុក​សាច់ញាតិ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី លុះ​បើកបរ​មក​ដល់​ចំណុច​ភូមិ​រោង​គោ​កណ្តាល ឃុំ​ចំណោម​ ស្រុក​មង្គល​បូ​រី​ ​ស្រាប់តែ​រថយន្ត​ដាច់​ខ្សែ​ពាន បណ្តាល​ឱ្យ​ផ្ទុះ​ធុង​ទឹក​ឆ្លង​ចរន្ត​ឆាបឆេះ​ចេញពី​ម៉ាស៊ីនរថយន្ត​ក្លាយជា​អណ្តាតភ្លើង​ឆេះ​ឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ឆោឡោ​ឡើង​តែ​ម្តង ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​បាន​ជួយ​យក​ទឹក​មក​ជះ​ពន្លត់​ដែរ តែ​ភ្លើង​បាន​ឆាបឆេះ​ក្បាលម៉ាស៊ីន និង​កាប៊ី​នខា​ង​មុខ​អស់​ស្ទើ​រតែ​ទាំងស្រុង​ទៅ​ហើយ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ