ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ដុត​មនុស្ស​១​គ្រួសារ​នៅ​ក្រចេះ​… គឺ​ងងឹតឈឹង​ដដែល

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​​​សម្លាប់​មនុស្ស​ផ្តាច់​ពូជ​១​​គ្រួសាររួច​ដុត​កម្ទេច​សាកសព ដែល​ជន​រង​គ្រោះជា​ប្តី​-​ប្រពន្ធ និង​កូនប្រុស​-​ស្រី បណ្តាល​ឱ្យ​ឆេះ​ក្លាយជា​ផេះ​និង​ធ្យូង​រួញ​ក្រញង់​សល់​ពាក់កណ្តាល​នៃ​រាង​កាយនោះ​ គឺ​កំពុង​​ស្ថិត​ក្នុង​ភាព​​ងងឹត​​ដដែល ។ បើ​ទោះបីជា​នគរបាល​ព្រហ្ម​ទណ្ឌ​​ខឹ​ត​ខំ​ស្រាវជ្រាវ​ជ្រាវ​​យ៉ាង​សស្រាក់សស្រាំ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​​​សម្លាប់​មនុស្ស​ផ្តាច់​ពូជ​១​​គ្រួសាររួច​ដុត​កម្ទេច​សាកសព ដែល​ជន​រង​គ្រោះជា​ប្តី​-​ប្រពន្ធ និង​កូនប្រុស​-​ស្រី បណ្តាល​ឱ្យ​ឆេះ​ក្លាយជា​ផេះ​និង​ធ្យូង​រួញ​ក្រញង់​សល់​ពាក់កណ្តាល​នៃ​រាង​កាយនោះ​ គឺ​កំពុង​​ស្ថិត​ក្នុង​ភាព​​ងងឹត​​ដដែល ។ បើ​ទោះបីជា​នគរបាល​ព្រហ្ម​ទណ្ឌ​​ខឹ​ត​ខំ​ស្រាវជ្រាវ​ជ្រាវ​​យ៉ាង​សស្រាក់សស្រាំ និង​ដុតដៃដុតជើង​​​យ៉ាងណា ក៏​ហាក់​នៅ​មិន​ទាន់​បាន​បង្ហាញ​សញ្ញា​អ្វី​​នៅឡើ​យ ។

គិត​​ត្រឹម​ថ្ងៃ​ទី​១៥ សីហា នេះ គឺ​មាន​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​សំណុំរឿង​​​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​​​នេះ ​នៅ​មិន​ទាន់​អាច​បំបែកសំណុំរឿង​បាន​ ពីសំណាក់​កម្លាំង​​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ខណៈ​ជន​ដែល​ជាប់​សង្ស័យក៏​នៅ​តែ​ឃាត់ខ្លួន ដើម្បី​សាកសួរដដែល ។ ​ចំពោះ​​ការ​ចុះ​ទៅ​រុករក​វត្ថុ​តាង​នៅ​​​កន្លែង​កើតហេតុ​ ​ក៏​នៅ​តែ​​បន្ត​ធ្វើ ស្រប​ជាមួយ​ស្ថានភាព​ភូមិសាស្ត្រ​កន្លែង​កើតហេតុ មា​នទី​តាំងនៅ​តំបន់​ដាច់​ស្រយាល ពិបាក​នឹង​ធ្វើការ​ចុះ​ទៅ​ស្រាវជ្រាវ ។

ជាមួយនឹង​ការ​បើក​ការ​ស៊ើបអង្កេត​ពី​កម្លាំង​នគរបាល​ជំនាញ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មកនេះ មាន​មនុស្ស​ចំនួន​៥​នាក់​ហើយ ដែល​សុទ្ធ​សឹង​ជា​អ្នក​រស់នៅ​ខាងក្រោយ​ភូមិ​ប្អៀ ឃុំ​ថ្មី ស្រុក ចិត្រ​បុរី ក្បែរ​ផ្ទះ​កើតហេតុ​របស់​​គ្រួសារ​រង​គ្រោះ ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​នាំ​ខ្លួន​ពួក​គេ​ជា​បន្តបន្ទាប់​មក​ស្នងការដ្ឋាន ដើម្បី​សាក​សួរ ក្រោយ​ពី​សង្ស័យ​ថា ពួក​គេ​ទាំងនេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​ឃាតកម្ម ដែល​មាន​ចរិត យ៉ាង​​សាហាវព្រៃផ្សៃ ដែល​ពុំ​ធ្លាប់​មាន​នេះ ។

គួរ​បញ្ជាក់​ថា មូលហេតុ​ដែល​ឈាន​ឱ្យ​មានការ​ចាប់ខ្លួន​មនុស្ស​ទាំង​៥​នាក់​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើការ​សាក​សួរ​នេះ គឺ​ក្រោយ​ពី​នគរបាល​សង្ស័យ​ថា ពួក​គេ​ទាំងនេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ទៅ​លើ​គ្រួសារ​របស់​ជន​រង​គ្រោះជា​អ្នកចម្ការ​ខាងលើ ស្ថិត​នៅ​តំបន់​ដាច់ស្រយាល ក្នុងភូមិ​ប្អៀ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ហើយ​ករណី​នេះ ក៏​ត្រូវ​បាន​នគរបាល​សន្និដ្ឋាន​ថា អាច​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៩ សីហា កន្លង​មក ។

ដោយសារ​តែ​ស្ថានភាព​ក្នុងភូមិ​សាស្ត្រ​កន្លែង​កើតហេតុ នៅ​តំបន់​ឆ្ងាយ​ពី​ភូមិ ហើយ​សកម្មភាព​របស់​ជន​សង្ស័យ ដែល​បាន​ប្រព្រឹត្ត​នេះ មិន​បាន​បន្សល់​ទុក​នូវ​ត្ថុ​តាង​ណាមួយ​នៅ​កន្លែង​កើតហេតុ​ទេ ។ មួយ​វិញ
ទៀត​ ការ​​ទទួល​ព័ត៌មាន​របស់​នគរបាល​ពី​កន្លែង​កើតហេតុ មាន​ភាព​យឺតយ៉ាវ​បន្តិច ទើប​ធ្វើ​ឱ្យ​នគរបាល​ជំនាញ​ពិបាក និង​កំណត់​មុខសញ្ញា​ឱ្យ​បាន​ច្បាស់ ក្នុង​ការ​ស៊ើបអង្កេត ។

អនុ​កណ្តាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត លោក​វរសេនីយ៍ឯក កង វ​ណ្ណី ក៏​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ដដែល​នេះ​ថា ការ​សាកសួរ​ទៅ​លើ​មនុស្ស​ទាំង​៥​នាក់​នោះ​នៅ​មិន​ទាន់​បាន​ពន្លឺ ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​មួយ​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែ​លោក​ថា បើ​ទោះបីជា​ករណី​នេះ មាន​ភាព​ស្មុ​ញ​ស្មាញ​ក្នុង​ការ​ស្រាវជ្រាវ​យ៉ាងណា​ក្តី ក៏​កម្លាំង​យើង នៅ​តែ​ខិតខំ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

អត្ថបទសរសេរ ដោយ