ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉​ង់​លក់​ប្រេង​និង​ឧស្ម័ន​ក្នុង​តម្លៃ​ពិសេស​ជូន​អាស៊ី

5 ឆ្នាំ មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋាភិបាល IRNA បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ថា ប្រទេស​អ៊ី​រ៉​ង់​កំពុង​តែ​លក់​ប្រេង និង​ឧស្ម័ន​ក្នុង​តម្លៃ​ទាប​ដល់​អតិថិជន​នៅ​តំបន់​អាស៊ី ខណៈ​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​សា​ជា​ថ្មី…

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋាភិបាល IRNA បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ថា ប្រទេស​អ៊ី​រ៉​ង់​កំពុង​តែ​លក់​ប្រេង និង​ឧស្ម័ន​ក្នុង​តម្លៃ​ទាប​ដល់​អតិថិជន​នៅ​តំបន់​អាស៊ី ខណៈ​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​សា​ជា​ថ្មី ។

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា ៖«​ការ​លក់​បញ្ចុះតម្លៃ​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ធម្មជាតិ​របស់​ទីផ្សារ​ពិភពលោក ដែល​ផ្តល់​ជូន​ដោយ​អ្នក​នាំ​ចេញ​ប្រេង » ។

បើ​តាម​សារព័ត៌មាន​មួយទៀត​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា កាលពី​ខែកញ្ញា ក្រុមហ៊ុន​ប្រេង National Iranian Oil Company បាន​កាត់​បន្ថយ​តម្លៃ​លក់​មក​ដល់​កម្រិត​ទាប​ជាងគេ ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ​សម្រាប់​តំបន់​អាស៊ី ។

ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​នឹង​ព្យាយាម​ហាមឃាត់​ការ​លក់​ប្រេង​របស់​ប្រទេស​អ៊ីរ៉​ង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ចាប់ពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា តទៅ នៅ​ពេល​ទណ្ឌកម្ម​ដំណាក់កាល​ទី​២ មាន​ប្រសិទ្ធភាព ។

អតិថិជន​សំខាន់​ៗ​ជា​ច្រើន​រួម​មាន ប្រទេស​ចិន និង​ឥណ្ឌា បាន​និយាយ​ថា ពួក​គេ​នឹង​មិន​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ពី​អ៊ី​រ៉​ង់​ច្រើន​ទេ ។ ប៉ុន្តែ​អ្នកវិភាគ​ព្យាករ​ថា ប្រទេស​អ៊ីរ៉​ង់​នៅ​តែ​អាច​ឃើញ​ការ​លក់​ប្រេង​ធ្លាក់​ចុះ​ប្រមាណ​៧០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ ។

ការ​លក់​ប្រេង​របស់​អ៊ី​រ៉​ង់​នឹង​ពឹងផ្អែក​លើ​សហភាព​អឺរ៉ុប​យ៉ាង​ខ្លាំង ។ សហភាព​អឺរ៉ុប​បាន​សន្យា​ថា មិន​ធ្វើ​តាម​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កទេ ប៉ុន្តែ​ក្រុមហ៊ុន និង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​មក​ពី​សហភាព​នេះ អាច​ទទួល​រង​សម្ពាធ​ហិរញ្ញវត្ថុ​ពី​សហរដ្ឋអាមេរិក​ច្រើន​ជាង​ខាង​អាស៊ី ។

រីឯ​ក្រុមហ៊ុន​ថាមពល​យក្ស​របស់​បារាំង Total បាន​និយាយ​ថា ពួក​គេ​នឹង​ដកខ្លួន​ចេញពី​គម្រោង​វិនិយោគ​រាប់​ប៊ី​លាន​ដុល្លារ​នៅ​តំបន់​ប្រេង South Pars ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ