ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះលក្ខណៈទ្រង់ទ្រាយធំ PM ៤៥នាក់ ឡាន១០គ្រឿង អាវុធ២៥ដើម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំងអាវុធហត្ថជាង៤០នាក់ដឹកនាំដោយឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះក្រោម​បញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៏ សៅ សុខា បាន​ចុះប្រតិបត្តិការរុករកឈើខុសច្បាប់នៅទឹកដីខេត្តមណ្ឌលគិរីបានរក​ឃើញ​គំនរឈើជាច្រើនទីតាំងក្នុងដែនជម្រកសត្វព្រៃភ្នំពេ្រច ដោយប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៤…

ខេត្តមណ្ឌលគិរី ៖ កម្លាំងអាវុធហត្ថជាង៤០នាក់ដឹកនាំដោយឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះក្រោម​បញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៏ សៅ សុខា បាន​ចុះប្រតិបត្តិការរុករកឈើខុសច្បាប់នៅទឹកដីខេត្តមណ្ឌលគិរីបានរក​ឃើញ​គំនរឈើជាច្រើនទីតាំងក្នុងដែនជម្រកសត្វព្រៃភ្នំពេ្រច ដោយប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិ​សាស្ត្រស្រុកពេជ្រាដា ស្រុកកោះញែក នឹងស្រុកកែវសីមា ដែលសម្បូរព្រៃឈើ ។

 គិតត្រឹមម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្នុងរបាយការណ៏ដែលចេញដោយឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន ឲ្យដឹងថា ​ការបង្ក្រាបបទល្មើសអនុវត្តបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស(អ.ហ) កម្លាំង អ.ហ ចំនួន​ ៤៥នាក់ រថយន្ដ១០គ្រឿង អាវុធ​២៥ដើម ដឹកនាំដោយមេបញ្ជាការ អ.ហ ខេត្តក្រចេះបានចុះស្រាវជ្រាវបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុងដែនជម្រកសត្វ ព្រៃ​ភ្នំ​ព្រិច ស្រុក​កែវសីម៉ា នៅនិយាមការ (683691-1401577) ដល់និយាមការ(692503-1417324) របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ក្នុងស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី ។

ជាលទ្ធផលរកឃើញឈើអារជ្រុង និងឈើហុបមូលលេខ១(សុក្រំ កកោះ ស្រឡៅ) ចំនួ​ន​១០​គោល​ដៅ ៖ ទី១-UTM(683790-1403409)=៤០ដុំ, ទី២-UTM(683927-1403806 )=១៨ដុំ, ទី៣-UTM(688138-140657​2)​=​១៦​ដុំ, ទី៤-UTM(688472-1406670)=៨ដុំ, ទី៥-UTM(689214-1407458)=៤០ដុំ, ទី៦-UTM(690658​1408972)=១២ដុំ, ទី៧-UTM​​(691189-1415351)=៦៣ដុំ, ទី៨-UTM(692717-1416943)=៣២ដុំ, ទី៩-UTM​(692763-1417276)=១៥ដុំ និងទី១០-UTM(692328-1417577)=៣៤៩ដុំ សរុបឈើទាំងអស់ចំនួន៥៩៣ដុំ ។

ជាការកត់សម្គាល់ករណីខាងលើបានកើតមានយ៉ាងគគ្រឹងគគ្រេងនៅលើទឹកដីខេត្តមណ្ឌលគិរី តែបែរជាកម្លាំងប៉េអឹមខេត្តក្រចេះ​ជាអ្នកចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទៅវិញ ។

ទោះជាយ៉ាងណាក្រោយ​ការបង្ក្រាបគំនរឈើជាច្រើនកន្លែងរួចមក កម្លាំងគណៈបញ្ជាការឯក​ភាពខេត្តមណ្ឌលគិរីទើបប្រ​ញាប់​ប្រញាល់ទៅតំបន់កើតមានបទល្មើសដូចទើបភ្ញាក់ពីដេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ